Serey is utilizing Blockchain technology

ហេតុផលដែលមនុស្សត្រូវរៀន

V
visith

ហេតុផលដែលមនុស្សត្រូវរៀន


ហេតុអ្វីបានជាយើងគ្រប់គ្នាត្រូវរៀន? ចុះប្រសិនបើយើងមិន រៀន តើនឹងមានអ្វីកើតឡើងចំពោះជីវិត? មានហេតុផលជាច្រើន ដែលនឹងត្រូវជម្រាបជូនខាងក្រោម។ ហេតុផលទាំងនោះនឹងបង្ហាញ ឲ្យឃើញអំពីសារសំខាន់នៃការរៀនសូត្រ និងផលវិបាកនៃការមិន រៀនសូត្រ។ វាមិនត្រឹមតែជាហេតុផល ដែលបង្ហាញអំពីការពិតនៃ ការរៀននោះទេ តែជាគ្រឿងជំរុញទឹកចិត្តមនុស្សឲ្យពុះពារ ទទួល បានការអប់រំរៀនសូត្រឲ្យបានខ្លាំងក្លាផងដែរ។


ហេតុផលដែលមនុស្សត្រូវទទួលការអប់រំរៀនសូត្រនោះគឺៈ


១-ការរៀនសូត្រគឺជាធម្មជាតិនៃមនុស្ស


ការរៀនសូត្រគឺជាធម្មជាតិនៃមនុស្សគ្រប់រូប មនុស្សកើតមក ត្រូវតែរៀនទើបបានចំណេះដាក់ខ្លួន។ បើមិនរៀននឹងនាំឲ្យមានបញ្ហា គ្រប់ជំហាន ពីព្រោះពិភពលោកពោរពេញដោយអាថ៌កំបាំង ហើយ ការដែលយើងត្រូវរៀនគឺដើម្បីវែកផ្ទាំងអាថ៌កំបាំងរកការពិត កុំឲ្យ សេនៅដោយប្រើជីវិតទាំងងងឹតសូន្យសុង។ អ្វីៗទាំងអស់នៅជុំវិញ ខ្លួនរួមទាំងខ្លួនយើងផងតឹងងឹតឈឹង។ សាកគិតមើលបើគ្មានពន្លឺ ព្រះអាទិត្យទេ តើមនុស្សអាចមើលឃើញផែនដី អ្វីៗនៅលើផែនដី នេះទេ? គឺអត់ទេ។ នេះបញ្ជាក់ថា អ្វីៗនៅលើចក្រវាឡនេះ គឺងងឹត មនុស្សត្រូវរកពន្លឺ ដើម្បីឆ្លុះបញ្ចាំងមើលដោយខ្លួនឯង។ បើមិនដូច្នោះ ទេយើងនឹងប្រើប្រាស់ជីវិតបែបងងឹត។ មនុស្សត្រូវរៀនដើម្បី បង្កើតបានពន្លឺបញ្ញាដែលអាចជួយបំភ្លឺផ្លូវទៅកាន់គោលដៅ។ មនុស្ស ដែលគ្មានបញ្ញាដើរដូចបិទភ្នែក អាចត្រូវជួបគ្រោះថ្នាក់ផ្សេងៗ មិន អាចសម្រេចបំណងបាន។


២-រៀនដើម្បីរឹងមាំខ្លួនឯង និងជួយអ្នកដទៃ


ឈើរឹងដោយសារខ្លឹមក្នុង មនុស្សរឹងដោយសារមានចំណេះ-ដឹងក្នុងខ្លួន មានចំណេះដឹងក្នុងខ្លួន អាចជួយទ្រទ្រង់ខ្លួនឯងឲ្យមាន ភាពរឹងមាំបានផង និងអាចជួយទ្រទ្រង់លើកស្ទួយអ្នកដទៃឲ្យមាន ភាពរឹងមាំបានផងដែរ។ មុននឹងជួយអ្នកដទៃបាន មនុស្សត្រូវជួយ ខ្លួនឯងជាមុនសិន ដូចទៀនដែលអាចដុតចម្លងទៅដល់អ្នកដទៃ បានត្រូវមានអណ្តាតភ្លើងខ្លួនឯងសិន ដូចមេគោដែលអាចផ្តល់ ទឹកដោះឲ្យកូនបៅបានត្រូវមានទឹកដោះក្នុងខ្លួនសិន ដូចដើមឈើ ដែលអាចចិញ្ចឹមបញ្ញើក្អែកបានត្រូវរស់ខ្លួនឯងសិន។ល។ ពាក្យថា អ្នកដទៃសំដៅដល់គ្រួសារ សង្គម និងពិភពលោក។ កាលណាអ្នក មានចំណេះវិជ្ជាអាចជួយស្តារ លើកស្ទួយ កិត្តិយស សេចក្តីថ្លៃថ្នូរ ជីវភាព សេដ្ឋកិច្ច និងផ្តល់ចំណេះដឹងទៅដល់គ្រួសារ សង្គម និង ពិភពលោកបាន។


៣-ចំណេះវិជ្ជាមានតម្លៃលើសវត្ថុដែលមានតម្លៃនានា


ចំណេះវិជ្ជាមានតម្លៃដ៏ប្រសើរ ថ្លៃថ្លាជាងវត្ថុណាទាំងអស់ ដូចជា មាស ប្រាក់ ពេជ្រ។ល។ ចំណេះវិជ្ជាប្រៀបដូចជា ធនាគារ នៃជីវិត កំណប់មាស អណ្តូងរ៉ែ ម៉ាស៊ីនបោះពុម្ពក្រដាសប្រាក់ ព្រោះថាចាយមិនអស់ចែកឲ្យគេក៏មិនអស់ មិនរីងស្ងួត ប្រើច្រើនចម្រើនឡើង ចែច្រើនកើនច្រើន ចោរលួចមិនបាន ត្រូវទឹកមិនផុយរលួយត្រូវភ្លើងមិននេះ ចាយបានគ្រប់បែប និងចែកច សម័យ។ ចំណេះវិជ្ជាគឺជាទ្រព្យសម្បត្តិពិតរបស់មនុស្ស ក្រោក ស្ថិតស្ថេរជារៀងរហូត គ្មានថ្ងៃប្រែប្រួល គ្មានថ្ងៃសាបសូន្យ។ វ វិជ្ជាយកតាមខ្លួនបានគ្រប់ពេលវេលាមិនធ្ងន់ទេ ហើយក៏គ្មាននរណា ឃើញដែរ។ លុយទាំងអស់នៅលើផែនដីមិនស្មើចំណេះវិជ្ជាទាគ្នា ក្បាលឡើយ។


៤-ចំណេះវិជ្ជាគឺជាអាវុធដ៏ទំនើបបំផុត


មនុស្សដែលមានចំណេះវិជ្ជាប្រៀបដូចជាមានអាវុធសម្រាប់ ការពារខ្លួនពីសត្រូវ បើទោះជាកំពុងស្ថិតនៅក្នុងរណ្តៅ មច្ចុរាជក្នុង អំណាចសត្រូវយ៉ាងណាក៏អាចរកវិធីសាស្ត្រសង្គ្រោះខ្លួនបានដែរ។ ចំណេះវិជ្ជាគឺជាអាវុធដែលគ្មានរូប ឬស្រមោល ចង់យកដល់ណា ក៏គ្មានគេដឹង ចង់សម្លាប់នរណាក៏គ្មានគេឃើញ ចង់ប្រើការអ្វីក៏គ្មាន ស្នូរផ្សែង។ វាអាចធ្វើឲ្យសត្រូវរងរបួស ស្លាប់ ឬពួកដោយមិនដឹង ខ្លួន។ ជនអ្នកមានចំណេះវិជ្ជាត្រូវបានការពារដោយអាវុធដ៏ទំនើប គឺចំណេះវិជ្ជានេះឯង។


៥-ចំណេះវិជ្ជាគឺជាពន្លឺនៃលោក


ព្រះអាទិត្យគឺជាពន្លឺនៃសព្វសត្វ រុក្ខជាតិ ទឹកដីសមុទ្រព្រៃភ្នំ ព្រមទាំងផែនដីទាំងមូលយ៉ាងណានៅចាញ់ពន្លឺប្រាជ្ញាមនុស្សលោក ព្រោះវិជ្ជាអាចធ្វើឲ្យមនុស្សខ្វាក់ភ្លឺបាន ទោះពេលយប់ក៏មើល ឃើញ ទោះនៅរាប់រយពាន់យោជន៍ ចម្ងាយម្ខាងនៃផែនដីក៏អាច មើលឃើញ ទោះជាកប់ជ្រៅនៅជម្រៅណានៃផែនដី ក៏អាចមើល ឃើញ ទោះជាយកអ្វីមកបិទបាំងក៏អាចមើលឃើញ ទោះជាទាំង យូមានរយៈពេលប៉ុន្មានលានឆ្នាំមុនក៏មើលឃើញ ទោះជារឿង មិនទាន់កើតឡើង ក៏នៅមើលឃើញ ទោះជា...ក៏នៅមើលឃើញ។ គ្មានអ្វីដែលជាអាថ៌កំបាំងដល់ជនមានបញ្ញាឡើយ។៦-ចំណេះវិជ្ជាគឺជាអ្នកកសាងប្រយោជន៍គ្រប់យ៉ាង


ជនដែលបានចំណេះវិជ្ជា ក៏ជាជនដែលមានសមត្ថភាព។ ជន ជនដែលមាន ដែលមានសមត្ថភាពគឺជាជនដែលមានលទ្ធភាព។ លទ្ធភាពគឺជាអ្នកបង្កើតលទ្ធផល ហើយរាល់លទ្ធផលរបស់ជនមាន ចំណេះវិជ្ជាគឺជាគុណប្រយោជន៍។ ជនមានចំណេ���វិជ្ជាគឺជាអ្នក សាងប្រយោជន៍ក្នុងសង្គម ក៏ដូចជាពិភពលោក។ ជនដែលបំផ្លាញ ផលប្រយោជន៍ទាំងអស់នៅក្នុងសង្គមគឺជាជនពាល។ បណ្ឌិតជន កសាងលោក ជនពាលបំផ្លាញលោក។


៧-យុវជនដែលមានចំណេះវិជ្ជាទើបជាទំពាំងស្នងឫស្សីពិត


ពាក្យថា “យុវជនគឺជាទំពាំងស្នងឫស្សី” នេះគឺសំដៅដល់ យុវជនដែលមានចំណេះវិជ្ជាពិតប្រាកដ។ ទំពាំងខ្សោយមិនអាច លូតខ្ពស់ធ្វើជាឫស្សីបានទេ ព្រោះត្រូវខ្យល់វាយបាក់ទម្លាក់ចុះ ក្រោមវិញ។ យ៉ាងណាមិញ យុវជនដែលមានចំណេះវិជ្ជាខ្សោយ មិនអាចទៅជំនួសកន្លែងមនុស្សចាស់ដែលមានចំណេះវិជ្ជាខ្លាំង ឡើយ។ ការដែលមនុស្សចាស់អាចធ្វើការងារកាន់មុខតំណែង ខ្ពស់ធំបាន ព្រោះលោកមានសមត្ថភាពខ្ពស់ចំណេះដឹងច្រើន និង ជំនាញពិតប្រាកដ ដូច្នេះក្មេងណាអាចជំនួសកន្លែងមនុស្សចាស់ បាន លុះត្រាតែមានចំណេះដឹង និងសមត្ថភាពខ្ពស់ដែរ។


៨-មនុស្សមានចំណេះវិជ្ជា ទើបដើរមុនសភាពការណ៍ពិភពលោក


ពិភពលោកកំពុងប្រែប្រួលផ្លាស់ប្តូរជាប្រចាំ គ្រប់ពេលវេលា គ្មានខណៈណាដែលថាពិភពលោកនៅស្ងៀម គ្មានការប្រែប្រួល នោះឡើយ ដូច្នេះហើយប្រសិនបើមនុស្សយើងមិនដឹង និងមិនព្រម ផ្លាស់ប្តូរទេប្រាកដជាត្រូវពិភពលោកកិនស្លាប់ ឬដើរចោលជាពុ���ខាន។ មនុស្សល្ងង់មិនព្រមផ្លាស់ប្តូរឡើយ មនុស្សឆ្លាតប្រាកដធា រកវិធីផ្លាស់ប្តូរ ចំណែកបណ្ឌិតប្រាកដជាផ្លាស់ប្តូរ។ បណ្ឌិតច្បាស ជាផ្លាស់ប្តូរមុនសភាពការណ៍ មនុស្សឆ្លាតច្បាស់ជាផ្លាស់ប្តូរទាន់ សភាពការណ៍ ចំណែកមនុស្សល្ងង់ច្បាស់ជាផ្លាស់ប្តូរយឺតជាង សភាពការណ៍។ អ្នកដែលផ្លាស់ប្តូរយឺតជាងសភាពការណ៍ ហៅ ថាខ្ញុំកញ្ជះនៃការផ្លាស់ប្តូរ។ អ្នកដែលផ្លាស់ប្តូរទាន់សភាពការណ៍ហៅ ជាជនមាន ស្មើនឹងការផ្លាស់ប្តូរ និងអ្នកដែលផ្លាស់ប្តូរបានមុនសភាព ការណ៍រហៅថា ម្ចាស់នៃការផ្លាស់ប្តូរ។


៩-មនុស្សមានចំណេះវិជ្ជាគឺជាមនុស្សទាន់សម័យ


មនុស្សល្ងង់រាងហួសសម័យបន្តិចទៅហើយ ព្រោះមិនចេះ មិនដឹង មិនយល់ មិនអាចធ្វើ នឹងមិនមានអ្វីដែលពិភពលោក កំពុងមានមូលហេតុយ៉ាងដូច្នោះ ព្រោះមកពីគេគ្មានចំណេះវិជ្ជា។ ចំណែកមនុស្សដែលមានចំណេះវិជ្ជាគឺជាមនុស្សទាន់សម័យ ព្រោះ តេចេះអ្វីដែលពិភពលោកមាន។ គេអាចធ្វើបានដើម្បីបំពេញតម្រូវ ការពិភពលោក។ ដូច្នេះគេក៏អាចនឹងទទួលបានអ្វីដែលពិភពលោក កំពុងតែពេញនិយម។ ជួនកាលមនុស្សដែលមានចំណេះវិជ្ជាមិន ស្អាតសង្ហាទេ តែគេទាន់សម័យជាងមនុស្សសង្ហាទៅទៀត។


១០-មនុស្សមានចំណេះវិជ្ជាមិនក្រទេ


ទោះជាស្ថិតក្នុងសម័យណា កាលៈទេសៈណា ស្ថានការណ៍ ណាក៏ដោយ មនុស្សដែលមានចំណេះវិជ្ជាមិនក្រទេ ព្រោះគេមាន ទុនដ៏ធំក្នុងការរកស៊ី ទុននោះគឺទុនចំណេះវិជ្ជានេះឯង។ អ្នកមាន ចំណេះវិជ្ជាមិនងាយជំពាក់បំណុលគេទេ តែបើភ្លាត់ស្នៀតជាជំពាក់ គេក៏មិនពិបាករកប្រាក់សងគេវិញដែរ ព្រោះគេមានសមត្ថភាពអាចរកប្រាក់បានគ្រប់ពេលវេលា។ជនមានចំណេះវិជ្ជាមិនក្រទេ ព្រោះចំណេះវិជ្ជាគឺជាម៉ែឪពិតប្រាកដនៃទ្រព្យគ្រប់យ៉ាង។១១- ចំណេះវិជ្ជាគឺជាអ្នកកសាងភាពជោគជ័យ


គោលដៅនៅខាងមុខ។ នៅលើមាគ៌ាឆ្ពោះទៅកាន់គោលដៅ មានឧបសគ្គបញ្ហារាប់រយជំពូក និងមានការលំបាកគ្រប់សព្វបែប យ៉ាង តើធ្វើយ៉ាងណាទើបដល់គោលដៅ? សមត្ថភាព ជំនាញ ចំណេះវិជ្ជា...ទើបនាំអ្នកទៅកាន់គោលដៅបាន ព្រោះចំណេះវិជ្ជា គឺជាឃាតកនៃឧបសគ្គ។ ចំណេះវិជ្ជាអាចសម្លាប់កម្ចាត់ បំបែក រំលាយ បញ្ហា និងឧបសគ្គទាំងឡាយចេញពីផ្លូវ និងជំរុញខ្លួនឲ្យទៅដល់ គោលដៅបាន។


១២-ចំណេះវិជ្ជាគឺជាអំណាច


គ្មានកម្លាំងណាមានគ្នាច្រើនជាងកម្លាំងនៃចំណេះវិជ្ជាឡើយ គ្មានកម្លាំងណាខ្លាំងជាងកម្លាំងនៃចំណេះវិជ្ជាឡើយ។ ជនណាដែល មានចំណេះវិជ្ជាខ្ពស់តែងបានជាជនដែលមានឫទ្ធិអំណាច ក្ដោប ក្តាប់ គ្រប់គ្រង ត្រួតត្រា បញ្ជាលើជនទាំងឡាយ។ ជនដែលមាន ចំណេះវិជ្ជាតែងតែធ្វើខ្លួនរស់នៅជាជនសាមញ្ញ ប៉ុន្តែបើសិនជាគេ ចង់ឡើងកាន់អំណាចវិញនោះ គ្មានជនណាអាចឈ្នះគេបានឡើយ ព្រោះគេមានប្រាជ្ញាគ្រប់យ៉ាងក្នុងការឡើងទៅកាន់តំណែងខ្ពស់ នោះ។ កន្លែងដែលខ្ពស់កំពូលបំផុតគឺសម្រាប់ជនមានអំណាច។ ជន ដែលមានអំណាចជាងគេនៅលើលោកនេះគឺជនដែលមានចំណេះ វិជ្ជាខ្ពស់ជាងគេ។១៣- ចំណេះវិជ្ជាគឺជាគ្រឿងលម្អជីវិត


គ្រឿងអលង្ការគឺជាគ្រឿងលម្អកាយ ចំណែកឯគ្រឿងលម្អ ជីវិតគឺចំណេះវិជ្ជា។ មនុស្សដែលមានចំណេះវិជ្ជាតែងជាជនដែល មានពន្លឺ ពេលទៅណាមកណាតែងមើលឃើញលេចធ្លោជាងគេ។ មនុស្សដែលមានចំណេះវិជ្ជាអាចធ្វើឲ្យមនុស្សស្រឡាញ់ចូលចិត្ត ឬ តែងតែជាមនុស្សដែលត្រូវបានអ្នកដទៃស្រឡាញ់ចូលចិត្ត ចង់ស្គាល់ ចង់រាប់អាន ។ល។ ចំណេះវិជ្ជាគឺជាគ្រឿងទាក់ទាញមនុស្សឲ្យមាន ការចាប់អារម្មណ៍ ចំណេះវិជ្ជាអាចបង្កើតប្រជាប្រិយភាពចំពោះ មនុស្ស។ មនុស្សដែលមានចំណេះវិជ្ជាគឺជាមនុស្សអស្ចារ្យដែល ពិភពលោកស្គាល់។( បើអ្នកចង់បានអនាគតល្អត្រូវខំរៀន )

64.945 SRY$0.00
SmartVey

Comments