ចំណាកស្រុក

ជំពូកទី១៖ ការចាកចេញ

ភ្លៀងធ្លាក់រលឹមៗលើដំបូលផ្ទះឈើចាស់មួយនៅជាយភូមិដាច់ស្រយាល។ មេឃពណ៌ប្រផេះខ្មៅងងឹតគ្របដណ្ដប់លើវាលស្រែដែរស្ងាត់ជ្រងំ។ ខ្យល់ត្រជាក់បក់កាត់ដើមត្នោតធំៗ ធ្វើឱ្យស្លឹករបស់វារសាត់ប៉ះគ្នាបង្កើតសំឡេងស៊ូរគួរឱ្យព្រឺសម្បុរ។ ចិត្រា អង្គុយនៅមាត់បង្អួច សម្លឹងទៅខាងក្រៅដោយទឹកមុខសោកសៅ នៅលើគ្រែឈើក្បែរនោះ ម្ដាយរបស់គាត់កំពុងដេកក្អកយ៉ាងខ្លាំង រាល់ពេលក្អក គាត់តែងយកក្រណាត់មកខ្ទប់មាត់ ហើយជាញឹកញាប់មានស្នាមឈាមប្រឡាក់នៅលើក្រណាត់នោះព្រោះគាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយទៅហើយ ចិត្រា មើលឃើញហើយពិតជាខ្លោចផ្សារណាស់ គាត់ជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ឪពុករបស់គាត់បានស្លាប់តាំងពីគាត់នៅក្មេងមកម្លេះហើយដោយជំងឺថ្លើមធ្ងន់ធ្ងរជីវិតរបស់ពួកគេរស់នៅដោយពឹងផ្អែកលើការធ្វើស្រែតូចមួយប៉ុណ្ណោះ។ ប៉ុន្តែពីរឆ្នាំចុងក្រោយនេះ គ្រោះរាំងស្ងួត និងទឹកជំនន់បានបំផ្លាញដំណាំជាបន្តបន្ទាប់ បំណុលក៏កាន់តែកើនឡើង ប្រាក់ក៏អស់សូម្បីតែថ្នាំសម្រាប់ម្ដាយ ក៏គ្មានលទ្ធភាពទិញ «ម៉ែ...» ចិត្រាហៅម្តាយដោយស្រាលៗ ម្ដាយបើកភ្នែកឡើង «មានអីកូន?» «ខ្ញុំសម្រេចចិត្តហើយ... ខ្ញុំនឹងចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង។»

ម្ដាយស្ងៀមមួយសន្ទុះ ទឹកភ្នែកចាប់ផ្ដើមរលីងរលោងក្នុងកែវភ្នែករបស់គាត់ «កូន... ម៉ែមិនចង់ឱ្យកូនទៅឆ្ងាយទេ...» ម្តាយនិយាយ «ប៉ុន្តែបើយើងនៅបែបនេះទៀត ម៉ែនឹងគ្មានថ្នាំព្យាបាលទេ» បន្ទប់ទាំងមូលស្ងប់ស្ងាត់ មានតែសំឡេងភ្លៀងធ្លាក់នៅខាងក្រៅ។ ចុងក្រោយ ម្ដាយក៏ងក់ក្បាលយឺតៗនឹងនិយាយថា «បើកូនសម្រេចចិត្តហើយ... ម៉ែក៏មិនឃាត់ដែរ...»

បីថ្ងៃក្រោយមក...

ថ្ងៃដែលត្រូវចេញដំណើរបានមកដល់ ដោយហេតុថាភូមិនេះជាភូមិដែដាច់ស្រយ៉ាលដូចនេះអ្នកភូនិតែងតែជួយយកអាសាគ្នាទៅវិញទៅមក អ្នកភូមិជាច្រើនបានមកជូនដំណើរចិត្រា ហើយនៅក្នុងចំណោមនោះ មានតាចាស់ម្នាក់ឈ្មោះ តាសេង។

តាសេងមានអាយុជិត ៩០ ឆ្នាំទៅហើយ។ មនុស្សគ្រប់គ្នាក្នុងភូមិតែងនិយាយថា គាត់ដឹងរឿងចម្លែកៗជាច្រើនដែលអ្នកដទៃមិនដឹង។មុនចិត្រា ឡើងឡាន តាសេងបានហៅគាត់ទៅជិត។ «ចិត្រា...» «បាទតា?» តាសេងចាប់ដៃគាត់យ៉ាងណែន ដៃរបស់គាត់ត្រជាក់ដូចទឹកកក «ផ្លូវដែលកូនត្រូវធ្វើដំណើរ នឹងឆ្លងកាត់ព្រៃមួយ។» «ព្រៃអីតា?» «ព្រៃខ្មោច...» ចិត្រាសើចតិចៗ «ខ្ញុំធំហើយតា មិនជឿរឿងខ្មោចទេ។» ប៉ុន្តែតាសេងមិនសើចវិញឡើយមុខរបស់គាត់ស្លេកស្លាំង។ «ស្ដាប់តាឱ្យចប់...» «បើកូនឮនរណាម្នាក់ហៅឈ្មោះ... កុំឆ្លើយ។» «បើឃើញនរណាម្នាក់សុំជំនួយ... កុំទៅជិត។» «ហើយបើឃើញអ្នកដែលគួរតែមិនអាចនៅទីនោះបាន... ចូររត់។» ចិត្រាចាចាប់ផ្ដើមមានអារម្មណ៍ចម្លែក។«តា... មានរឿងអីកើតឡើងនៅទីនោះ?» តាសេងដកដង្ហើមធំ «មនុស្សជាច្រើនបានបាត់ខ្លួន...» «ហើយអ្នកដែលត្រឡប់មកវិញ...» គាត់ឈប់និយាយមួយភ្លែត«ពួកគេមិនដូចមុនទៀតទេ។» ខ្យល់ត្រជាក់មួយបានបក់កាត់ ចិត្រា មានអារម្មណ៍ព្រឺសម្បុរ។



ល្ងាចថ្ងៃនោះ...

ឡានក្រុងចាស់មួយបានចេញដំណើរ មានអ្នកដំណើរជាង ៣០ នាក់ អ្នកខ្លះជាកម្មករអ្នកខ្លះជានិស្សិតអ្នកខ្លះកំពុងស្វែងរកជីវិតថ្មី។ ចិត្រាអអង្គុយក្បែរបង្អួច គាត់មើលទៅភូមិកំណើតកាន់តែរសាត់ឆ្ងាយទៅៗ មិនដឹងថានឹងបានត្រឡប់មកវិញពេលណាទេម៉ោង ១០ យប់... មេឃងងឹតខ្លាំង ព្រះចន្ទត្រូវពពកខ្មៅបាំងជិតអស់។ឡានក្រុងបានចូលទៅក្នុងតំបន់ព្រៃក្រាស់ អ្នកបើកបរចាប់ផ្ដើមបើកយឺត។ស្ត្រីម្នាក់នៅជួរក្រោយសួរ៖ «ហេតុអ្វីបងបើកយឺតម្ល៉េះ?» អ្នកបើកបរលេបទឹកមាត់ «យើងជិតដល់ព្រៃខ្មោចហើយ...» អ្នកដំណើរជាច្រើនសើច ប៉ុន្តែអ្នកបើកបរមិនសើច។ មុខរបស់គាត់ពោរពេញដោយការភ័យខ្លាច។

ពេលនោះ...

ស្រាប់តែមានអ្វីមួយរត់កាត់ផ្លូវ វាលឿនណាស់ លឿនដល់ថ្នាកមើលនឹងភ្នែកមិនចងទាន់អ្នកបើកបរស្រែក «អា៎!!» គាត់បត់ចង្កូតយ៉ាងខ្លាំងកង់រអិលលើផ្លូវសើមឡានក្រុងបាត់ការគ្រប់គ្រងអ្នកដំណើរស្រែកពេញឡាន។ «ជួយផង!!» «ព្រះអើយ!!» «ឈប់ឡាន!!» ឡានក្រុងបានវិលពីរបីដង...ហើយធ្លាក់ចុះទៅក្នុងជ្រោះងងឹត។ប្រាំង!!!!សំឡេងបុករបស់ឡានក្រុងកក្រើកបានបន្លឺឡើងពេញព្រៃ កញ្ចក់បែកខ្ទេចដែកបត់រមួលឈាមហូរពេញកៅអីសំឡេងស្រែកពោពេញទៅដោយការឈឺចាប់។

បន្ទាប់មក...

មានតែភាពស្ងប់ស្ងាត់ ចិត្រាបើកភ្នែកឡើងយឺតៗ គាត់ដកដង្ហើមធំ។ «ខ្ញុំ... នៅរស់ទេ?» គាត់ងើបឈរ ជុំវិញខ្លួនមានតែអ័ព្ទពណ៌សក្រាស់ គ្មានឡានក្រុង គ្មានមនុស្ស គ្មានសំឡេងអ្វីទាំងអស់មានតែផ្លូវមួយដែលលាតសន្ធឹងទៅកាន់ភាពងងឹត ចិត្រាដើរយឺតៗ បេះដូងគាត់ចាប់ផ្តើមលោតញាប់។

ភ្លាមនោះ...

មានសំឡេងមួយលាន់ឮពីក្រោយ «ចិត្រា...» គាត់ឈប់ដើរ។

សំឡេងនោះ... គាត់ស្គាល់ច្បាស់ «ចិត្រា... ចិត្រាកូន...»

វាជាសំឡេងម្ដាយរបស់គាត់ប៉ុន្តែ...ម្ដាយគាត់មិនអាចនៅទីនេះបានទេចិត្តាបង្វិលខ្ល��នមើលយឺតៗ នៅក្នុងអ័ព្ទក្រាស់...

ស្រមោលមនុស្សមួយកំពុងឈរឆ្ងាយប្រហែល ២០ ម៉ែត្រ។

វាកំពុងសម្លឹងមករកគាត់ហើយបន្តិចម្ដងៗ...វាចាប់ផ្ដើមដើរមកជិត...


ជំពូកទី២៖ សំឡេងក្នុងអ័ព្ទ

អ័ព្ទក្រាស់ដូចស្បៃស និងគ្មានព្រំដែន។ ចិត្រាឈរនឹងទីដដែល ដៃរបស់គាត់ញ័របន្តិច ខណៈភ្នែកមិនអាចបែរចេញពីស្រមោលនៅខាងមុខបានឡើយ សំឡេងនោះ… នៅតែហៅគាត់ម្តងហើយម្តងទៀត។ «ចិត្រា… កូនអើយ… មកជិតម៉ែមកកូន…»

បេះដូងគាត់លោតខ្លាំងដូចស្គរ គាត់ខាំមាត់ខ្លួនឯងយ៉ាងតឹង។

“មិនអាចទេ… ម៉ែមិនអាចនៅទីនេះបានទេ…”ប៉ុន្តែស្រមោលនោះកាន់តែច្បាស់ឡើងៗ ដំបូងវាគ្រាន់តែជារូបរាងមនុស្សស្រមោលធម្មតា… បន្ទាប់មកវាចាប់ផ្ដើមមានសក់វែងមានសម្លៀកបំពាក់ដូចម្តាយគាត់ពាក់នៅផ្ទះចិត្រាដកដង្ហើមធំហើស្រែកបែបសួរ “ម៉ែ…?” ស្រមោលឈប់ដើរ ស្ងាត់មួយសន្ទុះ

បន្ទាប់មកវាញញឹម តែជាញញឹមដែលមិនមែនជារបស់មនុស្សទេ…មាត់វាញាក់ខុសធម្មតា ហើយធំឡើងរហូតដលគុម្ពត្រចៀកស្ទើរតែរហែកចេញពីគ្នា «ហេហេហេ…» សំឡេងសើចលាយជាមួយសំឡេងម្តាយធ្វើឱ្យចិត្រាព្រឺសម្បុរពេញខ្លួន។ ភ្លាមនោះ គាត់នឹកឡើងដល់ពាក្យតាសេង៖“បើឮនរណាម្នាក់ហៅឈ្មោះ… កុំឆ្លើយ…” ចិត្រាដកជើងថយក����រោយមួយជំហាន ស្រមោលនោះក៏ឈប់ភ្លាមដូចជាវាកំពុងស្តាប់លឺអារម្មណ៍គាត់ចឹង បន្ទាប់មកក៏និយាយទៀតថា «ចិត្រា… កូនទៅណា… ម៉ែឈឺណាស់…»សំឡេងនោះកាន់តែស្រទន់… កាន់តែដូចម្តាយចិត្រាទឹកភ្នែកចិត្រាចាប់ផ្ដើមហូរដោយមិនដឹងខ្លួន “បើវាពិតជាម៉ែមែន… ខ្ញុំមិនអាចទ្រាំមើលម្តាយឈឺបានទេ…” គាត់បោះជំហានទៅមុខបន្តិច។មួយជំហាន…ពីរ…ស្រមោលនោះញញឹមកាន់តែវែងតែភ្លាមៗ…ខ្យល់ត្រជាក់បក់មួយយ៉ាងខ្លាំងប៉ើងអ័ព្ទរសាត់បាត់អស់ ហើយសំឡេងមនុស្សចាស់មួយលាន់ពីខាងក្រោយខ្នងគាត់៖ «កុំទៅជិតវា!!!» ចិត្រាប្រញាប់ថយក្រោយភ្លាម ស្រមោលនោះក៏បញ្ឈប់ចលនា។ហើយសំឡេងនោះគឺជាសម្លេងតាសេង ប៉ុន្តែវាមិនអាចទៅរួចទេគាត់នៅភូមិឆ្ងាយណាស់! ចិត្រាបង្វិលខ្លួនយ៉ាងលឿនទៅមើលនៅក្នុងអ័ព្ទ គាត់ឃើញតាសេងឈរនៅពីក្រោយ ដៃកាន់ឈើមួយ និងមុខស្លេកស្លាំងដូចសាកសព «តា… តាមកមកដល់ទីនេះបានយ៉ាងម៉េច?!» តាសេងមិនឆ្លើយភ្លាមទេ ភ្នែកគាត់មើលទៅស្រមោលនោះដោយភ័យខ្លាច «វាមិនមែនមនុស្សទេ កូន… វានឹងយកអ្វីដែលកូនស្រឡាញ់បំផុត… ហើយប្រើវា ដើម្បីទាញកូនចូលទៅក្នុងព្រៃនោះ…» ស្រមោលនៅខាងមុខចាប់ផ្ដើមផ្លាស់ប្តូរសក់វាចាប់ផ្តើមដុះដុះវែងឡើងៗដៃវាវែងដូចស្លាប…

ហើយមុខចាប់ផ្ដើមឡើងប្រេះជាច្រើនដូចកញ្ចក់ខូច ចិត្រាស្រែកស្ទើរតែបែកសំឡេង «វា… វាជាអ្វី?!» តាសេងដកដង្ហើមធ្ងន់។

«គេហៅវា “អ្នកយកឈ្មោះ”» «វានៅក្នុងព្រៃនេះយូរហើយ… វាយកទាមទារឈ្មោះមនុស្ស… បន្ទាប់មកយកជីវិតពួកគេតាមក្រោយ…» ស្រមោលនោះវាបានបញ្ចេញសំឡេងម្តងទៀតតែពេលនេះមិនមែនសំឡេងម្តាយគាត់ទៀតទេវាជាសំឡេងចម្រុះគ្នា៖ មនុស្សជាច្រើនកំពុងស្រែកក្នុងពេលតែមួយ «ចិ ត្រា… មក… មក… មក…»

ដើមឈើជុំវិញចាប់ផ្ដើមរង្គើដោយខ្លួនឯង ដីក្រោមជើងហាក់ដូចជាមានជីវិតតាសេងចាប់ដៃចិត្រា ហើយស្រែក «រត់!!! អោយលឿន!!!»ពួកគេទាំងពីររត់ចូលក្នុងអ័ព្ទងងឹត ខាងក្រោយសំឡេងស្រែកកាន់តែខ្លាំង ហើយស្រមោលនោះចាប់ផ្ដើមដើរតាម ប៉ុន្តែអ្វីដែលធ្វើឱ្យចិត្រាភ័យខ្លាចជាងគេគឺសំឡេងម្តាយនៅខាងក្រោយម្តងទៀត៖ «កូនអើយ… ហេតុអ្វីរត់ពីម៉ែ…?»

ហើយភ្លាមៗនោះតាសេងស្រែកឡើង៖ «បិទត្រចៀកកុំស្តាប់វា!!!»ចិត្រាបិទត្រចៀក តែសំឡេងនោះនៅតែលឺក្នុងក្បាលគាត់ដូចជាមានអ្វីនិយាយពីខាងក្នុងហើយផ្លូវនៅខាងមុខចាប់ផ្ដើមបែកជាច្រើនទិសមួយក្នុងនោះមានផ្លូវមួយទៅផ្ទះឈើចាស់ដែមានពន្លឺភ្លឺភ្លែតៗនៅក្នុងអ័ព្ទ។


ជំពូកទី៣៖ ផ្ទះក្នុងព្រៃខ្មោច

ចិត្រារត់ដង្ហក់យ៉ាងខ្លាំង នៅក្នុងទ្រូងក្តៅដូចជាកំពុងឆេះ។ តាសេងនៅខាងមុខគាត់ រត់ដោយជំហានមាំមួន ទោះមើលទៅគាត់មានវ័យចំណាស់ក៏ដោយរីឯនៅខាងក្រោយ… សំឡេងនៅតែតាមមកមិនឈប់ «ដារ៉ា… កូនទៅណា…?»

សំឡេងម្តាយគាត់តែឥឡូវវាដូចជាមានមនុស្សច្រើនសំឡេងនិយាយក្នុងពេលតែមួយ អ័ព្ទកានតែក្រាស ដើមឈើខ្ពស់ៗដូចជាមានភ្នែកកំពុងសម្លឹងមើលពួកគេ តាសេងចាប់ដៃចិត្រា ហើយទាញចូលផ្លូវតូចមួយ «ទៅផ្ទះនោះ! លឿន!!»

ចិត្រាមើលទៅមុខ ផ្ទះឈើចាស់ដែលគាត់ឃើញពីចម្ងាយ… ឥឡូវកំពុងនៅចំពីមុខគាត់យ៉ាងជិត វាមើលទៅខូចខាតនឹងទ្រុឌទ្រោមយ៉ាងខ្លាំង ដំបូលបាក់បែក ជញ្ជាំងមានស្នាមប្រលាក់ឈាមចាស់ៗដូចជាមាននរណាម្នាក់បានស្លាប់នៅទីនោះជាយូរមកហើយ។ប៉ុន្តែអ្វីដែលធ្វើឱ្យគាតភ័យខ្លាំងជាងនេះគឺ…

ទ្វារផ្ទះបើកដោយខ្លួនឯង «អ៊ិច…» សំឡេងដែកច្រេះបន្លឺឡើង។

តាសេងមិនរង់ចាំទេ។ គាត់ទាញចិត្រាចូលទៅក្នុងផ្ទះភ្លាម។

ផាំង!!!! ទ្វារបិទខ្លួនឯងយ៉ាងខ្លាំងបន្សល់នៅភាពស្ងាត់ជ្រងំ។មានតែសំឡេងដង្ហើមរបស់ពួកគេទាំងពីរ ចិត្រាមើលជុំវិញក្នុងផ្ទះងងឹតខ្លាំង តែមានពន្លឺភ្លើងតូចៗដូចទៀននៅលើតុចាស់មួយហើយនៅលើជញ្ជាំងមានរូបថតចាស់ៗជាច្រើនប៉ុន្តែអ្វីធ���វ���������យគាត់ស្រឡាំងកាំងគឺរូបមនុស្សដែលបាត់ខ្លួនក្នុងព្រៃនោះ។

មានឈ្មោះសរសេរខាងក្រោម៖“ ភារម្យអ្នកដំណើរទី ១” “ចន្តា អ្នកដំណើរទី ២” “ពិសិដ្ឋអ្នកដំណើរទី ៣” ដល់ជាង ៣០ រូបដូចជាអ្នកនៅលើឡានក្រុង ចិត្រាស្ងាត់បន្តិចហើយសួរតាសេងថា «តា… នេះជាអ្វី?!» តាសេងដកដង្ហើមធំ ដោយមិនបានឆ្លើយសំនួរចិត្រាទេហើយបែជាដើរទៅប៉ះជញ្ជាំងដោយនិយាយថា«ផ្ទះនេះ… មិនមែនផ្ទះទេ… វាជាច្រក» «ច្រកទៅកន្លែងដែលអ្នកបាត់ខ្លួនទៅ» ចិត្រាភ្ញាក់ «តានិយាយអ្វី?!» តាសេងងើបមុខមើលចិត្រា ភ្នែកគាត់ងងឹតដូចជាមិនមានពន្លឺនៅក្នុងនោះទេ។ «អ្នកដែលធ្លាក់ជ្រោះ… មិនស្លាប់ទេ… ពួកគេចូលមកទីនេះ» ដោយដឹងថាចូលអន្ទាក់ហើយពួកគេក៏ព្យាយាមចេញតែវាយឺតពេលបន្តិចទៅហើយភ្លាមនោះស្រាប់តែ… សំឡេងខាងក្រៅផ្ទះចាប់ផ្ដើមឡើងវិញ «ចិត្រា… បើកទ្វារឲ្យម៉ែ…!!» ប៉ុន្តែពេលនេះសំឡេងមិនស្រទន់ទៀតទេ វាក្លាយជាសំឡេងដែរខឹងសម្បារទ្វារចាប់ផ្ដើមញ័រ។ ផាំង!!...ផាំង!!...ផាំង!... ដូចមានដៃជាច្រើនកំពុងវាយពីក្រៅ តាសេងបានយកឈើរបស់គាត់គូសសញ្ញាលើដី។ «កុំឲ្យវាចូល… បើវាចូល… យើងនឹងបាត់ឈ្មោះដូចអ្នកដទៃ» ចិត្រាដភ័យដកដង្ហើមមិនចងដល់គ្នា «បាត់ឈ្មោះ? មានន័យថាម៉េច?» តាសេងនិយាយតិចៗ៖«បើវាយកឈ្មោះអ្នកណាបាន… អ្នកនោះនឹងភ្លេចថាខ្លួនជាជាអ្នកណា… ហើយក្លាយទៅជាអ្វីមួយនៅក្នុងព្រៃនេះ» ភ្លាមនោះពន្លឺទៀនមួយបានរលត់បរិយាកាសងងឹតកាន់តែខ្លាំង សំឡេងពីខាងក្រៅផ្ទះក្លាយជាសំឡេងរញេរញៃដូចមានមនុស្សរាប់សិបនាក់កំពុងដើរជុំវិញផ្ទះ«យើងនៅទីនេះ…» «យើងនៅទីនេះ…» «យើងនៅទីនេះ…»ចិត្រាចាចាប់ផ្ដើមឮសំឡេងខ្លួនឯងនិយាយដែរ…ទោះគាត់មិនបាននិយាយក៌ដោយ។តាសេងស្រែក៖«កុំស្តាប់វា! វាកំពុងចូលក្បាលកូនហើយ!!» ស្រាប់តែ…នៅជញ្ជាំងខាងក្រោយមានដៃមួយចេញមកយឺតៗដៃស្លេក មានឈាមខ្មៅ និងមានស្នាមដូចក្រចកសត្វមុតចូលយ៉ាងជ្រៅវាចាប់ផ្ដើមហែកជញ្ជាំងផ្ទះដូចក្រដាស…ហើយសំឡេងម្តាយចិត្រាបាននិយាយស្រាលហើយយឺតៗពីខាងក្នុងជញ្ជាំង៖ «ចិត្រា… ម៉ែនៅទីនេះហើយ…» តាសេងសម្លឹងទៅចិត្រា ហើយនិយាយពាក្យមួយដែលធ្វើឱ្យគាត់គាំងឆ្គឹងនៅមួយកន្លែង៖«វាមិនមែនជាម្តាយកូនទេ… វាគ្រាន់តែចម្លងសំឡេងម្តាយកូនដើម្បីអោយកូនទន់ចិត្តប៉ុណ្ណោះ...» ភ្លាមៗនោះជញ្ជាំងចាប់ផ្ដើមបែកហើយមានអ្វីមួយកំពុងចេញមកពីក្នុងជញ្ជាំង…


ជំពូកទី៤៖ អ្នកនៅក្នុងជញ្ជាំង

ជញ្ជាំងឈើចាស់បែកចេញយឺតៗ ដូចអ្វីមួយកំពុងកើតពីខាងក្នុងនៃសាច់ឈើស្នាមរហែកកាន់តែធំក្លិនស្អុយដូចសាកសពចាស់ភាយចេញមកភ្លាមៗចិត្រាឈានជើងថយក្រោយ ដោយដៃញ័រយ៉ាងខ្លាំង តាសេងកាន់ឈើរបស់គាត់ណែនជាងមុន នឹងនិយាយ «កុំមើលវា!» ប៉ុន្តែចិត្រាមិនអាចបិទភ្នែកបានទេ ព្រោះអ្វីដែលកំពុងចេញពីជញ្ជាំងមានរូបរាងដូចជាមនុស្ស តែវាមិនមែនមនុស្សទេ ស្បែកវាបែរជារបេះៗ ដូចក្រដាសសើមភ្នែកវាមានតែសគ្មានប្រស្រីភ្នែកឡើយ។

ហើយមាត់វា… បើកយឺតៗ «ចិត្រា…» សំឡេងម្តាយចិត្រាបានបន្លឺឡើង។ តែឥឡូវវាគឺចេញពីអ្វដែរនៅចំពោះមុខចិត្រាផ្ទាល់។

«ឈប់… ឈប់មើលទៅវា…» តាសេងបោះឈើទៅលើដី ហើយចាប់ដៃចិត្រទាញចេញ «វាកំពុងអានចិត្តកូនហើយ… កុំឲ្យវាដឹងថាកូនខ្លាចអ្វីអោយសោះ!» ប៉ុន្តែវាយឺតពេលហើយ អ្វីដែរនៅក្នុងជញ្ជាំងនោះញញឹម។ហើយភ្លាមៗផ្ទះទាំងមូលចាប់ផ្ដើម ដកដង្ហើម ដូចសត្វធំមួយកំពុងរស់នៅក្នុងផ្ទះ ហើយសំឡេងមនុស្សជាច្រើនបានបន្លឺឡើង៖«យើងនៅទីនេះ…» «យើងនៅទីនេះ…» «យើងនៅទីនេះ…» ចិត្រាចាប់ផ្ដើមឮសំឡេងរបស់អ្នកនៅលើឡានក្រុងផងដែរសំឡេងស្រែក សំឡេងសុំជួយ…នឹងសំឡេងការស្លាប់ដិយភាពឈឺចាប់ តាសេងនិយាយ «វាមិនត្រឹមតែយកមនុស្សទេ… វារក្សាពួកគេនៅក្នុងជញ្ជាំង… ដើម្បីបង្កើតបានជាផ្ទះនេះ» ចិត្រាស្រែក៖ «ហេតុអ្���ី...���េត���អ្វីខ្ញុំមិនអី?!» តាសេងមើលទៅចិត្រា។ដោយប្រាប់ថា «ព្រោះកូននៅរស់… ហើយអ្នកនៅរស់ គឺជាអ្នកចុងក្រោយដែលវាចង់បាន» ភ្លាមនោះ… ដៃពីក្នុងជញ្ជាំងចាប់ដៃចិត្រាជាប់! «ចិត្រា!!!»

តាសេងបានខំប្រឹងវាយវាដោយឈើរបស់គាត់ ប៉ុន្តែដៃនោះមិនមានបញ្ហារអ្វីទាំងអស់ វាដូចជាមិនមែនសាច់ទេ វាជាអ្វីមួយដែររឹងខ្លាំង។ ចិត្រាខំទាញដៃចេញ តែហាក់ដូចមានអារម្មណ៍ថាដូចមានអ្វីកំពុង ទាញចិត្តគាត់ទៅវិញ ភ្នែកចិត្រាចាប់ផ្ដើមឃើញរូបភាពចម្លែកៗ ឃើញឡានក្រុងនិងអ្នកដំណើរទាំងអស់កំពុងដើរនៅក្នុងព្រៃហើយពួកគេគ្មានមុខ មានតែឈ្មោះនៅលើខ្លួន។

ហើយមានសំឡេងនៅក្នុងក្បាលគាត់និយាយថា៖“បើកទ្វារ…នោះទៅអ្នកនឹងបានជួបម្តាយរបស់អ្នកម្តងទៀត…”ចិត្រាភ្លាត់មាត់ស្រែក៖ «ទេ!!» ការស្រែកនោះធ្វើឱ្យអ្វីដែរនៅក្នុងជញ្ជាំង ឈប់ភ្លាមៗ តាសេងឃើញឱកាស គាត់យកឈើចុងមុត ហើយគូសសញ្ញាចម្លែកលើដី និងជញ្ជាំងជុំវិញ ដោយអក្សរចម្លែកៗដែលចិត្រាមិនយល់។ ជញ្ជាំងផ្ទះចាប់ផ្ដើមញ័រ​ខ្លាំងឡើងវិញ ដូចវាកំពុងខឹង។ «ឯងមិនគួរមកទីនេះទេវាជារបស់យើង…!» សំឡេងមនុស្សជាច្រើនស្រែកព្រមគ្នា។ តាសេងស្រែកតបវិញ៖ «កូននេះមិនមែនជារបស់ឯងទេ!!» ភ្លាមនោះ… ពន្លឺខ្មៅមួយផ្ទុះចេញពីជញ្ជាំង! ប៊ូស!!!

ផ្ទះទាំងមូលញ័រ ចិត្រាត្រូវរុញទៅផ្ទប់និងជញ្ជាំងមួយទៀត។ដោយតាសេងបានដួលទៅលើដីហើយមានឈាមហូរចេញពីមាត់គាត់ ស្រមោលនៅក្នុងជញ្ជាំងចាប់ផ្ដើម បែកចេញ ជាច្រើនរបំណែកលេចចេញអ្នកដំណើរទាំង៣០ អ្នក ដែលបានបាត់ខ្លួនពួកគេកំពុងចេញមកតែគ្មានមុខទេមិននិយាយអ្វីទាំងអស់គ្រាន់តែដើរមករកចិត្រា។ តាសេងខំប្រឹងស្រែកទាំងត្រដាបត្រដួស៖ «ចិត្រា… កុំឲ្យវាយកឈ្មោះកូន… បើកូនភ្លេចថាកូនជាអ្នកណា… កូននឹងនៅទីនេះជារៀងរហូត…»

ចិត្រាសម្លឹងជុំវិញខ្លួនអ្នកដំណើរដែលគ្មានមុខឡានក្រុងដែលបាក់បែក ម្តាយដែលកំពុងហៅពីស្រមោល ហើយគាត់បានយល់នឹងសម្តីរបស់តាសេងទាំងអស់គាត់ដកដង្ហើមធំហើយនិយាយស្រាលៗ៖«ខ្ញុំ… គឺចិត្រា… ខ្ញុំមិនមែនជារបស់ឯងទេ…» ភ្លាមនោះអ្វីៗទាំង អស់ឈប់ចលនានិងសំឡេងទាំងអស់បាត់ហើយស្រមោលទាំងអស់ឈរស្ងៀមមើលទៅគាត់ដោយជញ្ជាំងចាប់ផ្ដើមខូចខាតដូចជាវាកំពុងបាត់បង់អំណាច។ តាសេងញញឹមហើយនិយាយ«ឥឡូវ… វាបានបញ្ចប់ហើយ…»តែភ្លាមនោះសំឡេងម្តាយចិត្រាបានលាន់ឮឡើងយ៉ាងខ្លាំង៖ «បើកូនទៅ… ម៉ែនឹងនៅម្នាក់ឯង…!» ជញ្ជាំងធ្វើចលនាម្តងទៀតហើយដៃខ្មៅធំមួយ ចាប់ផ្ដើមចេញមកលើសពីអ្វីដែលពួកគេបានឃើញមុននេះទៅទៀត។


ជំពូកទី៥៖ ឈ្មោះដែលមិនអាចភ្លេចបាន

ដៃខ្មៅធំមួយបង្ហាញខ្លួនពីជញ្ជាំង វាមិនមែនគ្រាន់តែជាដៃទេ…

វាដូចជាច្រកផ្លូវទៅកាន់ទៅអ្វីមួយដែរធំជាងផ្ទះទៅទៀត ផ្ទះទាំងមូលចាប់ផ្ដើមញ័រឡើងវិញ ប៊ុំ… ប៊ុំ… ប៊ុំ… ប្រៀបបាននឹងសត្វយក្សកំពុងភ្ញាក់ពីដំណេក ស្រមោលមនុស្សគ្មានមុខទាំងអស់ឈប់ដើរពួកវាបែរមកសម្លឹងចិត្រាតែអ្វីដែលគួរឱ្យខ្លាចនោះគឺពួកវាចាប់ផ្ដើម “ទន្ទេញឈ្មោះគាត់ជាច្រើនសំឡេង”។

«ចិត្រា… ចិត្រា… ចិត្រា…» ដូចជាព្យាយាមទាមទារយកឈ្មោះចិត្រាអញ្ចឹង។ តាសេងក្រឡេកមើលចិត្រា និងនិយាយទាំងឈាមនៅពេញមាត់ «កូនត្រូវចាំ… ឈ្មោះគឺជាជីវិតកូន… បើវាយកឈ្មោះកូនបាន… កូននឹងក្លាយដូចជាពួកវា!»ដៃខ្មៅនោះចាប់ផ្ដើមខំចេញពីជញ្ជាំងកាន់តែខ្លាំងហើយចិត្រាបានសង្កេតឃើញនៅចុងដៃនោះមានមុខមួយកំពុងលេចឡើងហើយមុខនោះគឺជាមុខម្តាយគាត់ ចិត្រាស្រែក «ឈប់… សូមឈប់ទៅ…ឈប់ទៅ...!»តែសំឡេងក្នុងផ្ទះកាន់តែខ្លាំង៖ «មកជាមួយម៉ែ… ចិត្រា…» ភ្លាមនោះ ចិត្រាមើលឃើញរូបភាពមួយទៀតក្នុងក្បាល។គាត់កំពុងនៅផ្ទះតូច និងម្ដាយគាត់កំពុងញញឹមពួកគេរស់នៅសុខសាន្តគ្មានព្រៃខ្មោចគ្មានឡានក្រុងគ្មានអ្វីកើតឡើងទ���ំងអស់ សំឡេងនោះនិយាយយ៉ាងស្រទន់៖“នេះជាជីវិតដែលឯងចង់បាន…” “គ្រាន់តែឲ្យឈ្មោះឯងមកយើងមកយើងនឹងអោយឯងរស់នៅយ៉ាងសុខសាន្តក្នុងជីវិតដ៏ល្អនេះ…”ដារ៉ាចាប់ផ្ដើមភ្លឹកមួយសន្ទុះ។ដៃខ្មៅធំនោះចាប់ផ្ដើមមកកាន់តែជិតដល់គាត់ហើយ តាសេងស្រែកយ៉ាងខ្លាំង៖«កុំជឿវា!!! វាគ្រាន់តែសាងសុបិន្តដើម្បីលួចឈ្មោះកូនប៉ុណ្ណោះ!!»ចិត្រាបិទភ្នែកដោយទឹកភ្នែកហូរចុះមក គាត់ស្រែកពាក្យតែមួយម៉ាត់ដែលផ្លាស់ប្តូរអ្វីៗទាំងអស់៖ «ខ្ញុំ… ជា ចិត្រា!!!» ភ្លាមនោះពន្លឺពណ៌សខ្លាំងផ្ទុះចេញពីខ្លួនចិត្រា ប៊ូស!!! ស្រមោលទាំងអស់ស្រែកដូចត្រូវភ្លើងឆេះ ដៃខ្មៅចាប់ផ្ដើមរលាយរួមជាមួយមុខម្តាយចិត្រាផងដែរ«កូនអើយ… កូនមិនអាចចាកចេញពីម៉ែបានទេ…»សំឡេងចុងក្រោយនោះលាយទាំងសោកសៅ និងកំហឹង។ តាសេងទាញចិត្រាឡើង៖ «តោះយើងទៅ! ច្រកផ្លូវបិទហើយ!»ជញ្ជាំងចាប់ផ្ដើមរលាយទៅជាផេះផ្ទះទាំងមូលកំពុងដួលរលំចិត្រារត់ជាមួយតាសេងចេញទៅខាងក្រៅដោយអ័ព្ទបានរសាត់ម្តងបន្តិចៗ។ដើមឈើនឹងព្រៃចាប់ផ្តើមរលាយប៉ុន្តែពេលរត់ដល់ជិតដល់ផ្លូវចេញតាសេងបានឈប់មួយកន្លែង«តា…! តាមកមកជាមួយខ្ញុំមក!» តាសេងញញឹមយ៉ាងស្រទន់នឹងកកក្តៅជាលើកដំបូង។ «តានៅទីនេះយូរមកហើយ ចិត្រា… តាមិនអាចចេញបានទេ» «តែឥឡូវ… កូនរួចជីវិតហើយកូនឆាប់ចេញពីទីកន្លែងនេះចុះ» ចិត្រាកាន់ដៃគាត់យ៉ាងណែន«ខ្ញុំមិនចង់ទុកតានៅទីនេះទេ!» តាសេងដកដង្ហើមធំដោយញញឹតែគាត់បែរជាប្តូប្រធានបទទៅជាផ្តែផ្តាំថា «ចាំណា… បើកូនឮគេហៅឈ្មោះកូននៅក្នុងទីងងឹតម្តងទៀត… ចូរកូនកុំឆ្លើយអោយសោះ…» អ័ព្ទចាប់ផ្ដើមរសាត់មកបិទបាំងតាសេងដោយស្រមោលរបស់តាសេងកំពុងលិចលងទៅក្នុងបាអ័ព្ទយ៉ាងជ្រៅបន្តិចម្តងៗពាក្យចុងក្រោយរបស់តាសេងផ្តាំទៅចិត្រា ថា «ទៅ… ចិត្រា… ចូរកូនរស់នៅដោយមានសេចក្តីសុខណាតាលាកូនត្រឹមពិននេះហើយ…»ហើយគាត់ក៏បាត់ខ្លួនទៅក្នុងអ័ព្ទដ៏ក្រាស់នោះទៅ។ បន្ទាប់មកមានតែភាពស្ងប់ស្ងាត់ដោយអស់កម្លាំងខ្លាំពេកចិត្រាបានដួលសន្លប់ទៅលើដីមួយសន្ទុះក្រោយមកគាត់បានបើកភ្នែកឡើងវិញដោយគាត់គឺនៅលើផ្លូវភ្នំធម្មតា មេឃព្រឹក ព្រះអាទិត្យរះជះរស្មីភ្លឺថ្លាបញ្ជាក់ថាអ្វីៗបានត្រឡបមកល្អប្រសើរវិញហើយ គ្មានព្រៃ គ្មានផ្ទះ គ្មានអ័ព្ទ តែនៅក្នុងដៃគាត់ មានឈើតូចមួយចាស់ ដែលមានសញ្ញាដែលតាសេងគូសទុក។ ហើយនៅខាងក្រោមវាមានសរសេរអក្សរតូចៗ៖“កុំភ្លេចឈ្មោះខ្លួនឯង”ចិត្រាឈរឡើងយឺតៗ មើលទៅក្រោយនៅលើផ្ទៃដី ទាំងមូលស្ងាត់ប៉ុន្តែក្នុងខ្យល់មានសំឡេងខ្សឹបស្រាលៗថា៖ «ចិត្រា…» គាត់ញញឹមបន្តិចហើយដើរទៅមុខប៉ុន្តែនៅពេលគាត់ដើរចេញទៅមានស្រមោលតូចមួយនៅចុងព្រៃកំពុងតែសម្លឹងមើលមកគាត់ដោយស្ងៀមស្ងាត់។



1879.292 SRY
SmartVey
Write your comment...

Comments