Serey is utilizing Blockchain technology
អំពី"ប្រាសាទអង្គរវត្ត"
ប្រាសាទអង្គរវត្ត ជាប្រាសាទបុរាណដ៏អស្ចារ្យ និងមានឈ្មោះល្បីល្បាញបំផុតនៅប្រទេស កម្ពុជា។ វាត្រូវបានកសាងឡើងនៅដើមសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រដ៏មានអំណាចមួយនៃអាណាចក្រខ្មែរ។ ដើមឡើយ ប្រាសាទនេះត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ នៃសាសនាហិណ្ឌូ ប៉ុន្តែក្រោយមកក៏បានក្លាយជាវត្តព្រះពុទ្ធសាសនា។
អង្គរវត្តមានស្ថាបត្យកម្មដ៏ល្អឯក និងស្មុគស្មាញ។ ប្រាសាទមានប៉មកណ្ដាលខ្ពស់ជាងគេ ដែលតំណាងឱ្យភ្នំមេរុ តាមជំនឿហិណ្ឌូ ហើយមានប៉មបួនទៀតនៅជុំវិញ។ ជុំវិញប្រាសាទមានព្រែកទឹកធំ ដែលបង្ហាញពីជំនាញវិស្វកម្មដ៏អស្ចារ្យរបស់ជនជាតិខ្មែរ បុរាណ។ ជញ្ជាំងប្រាសាទត្រូវបានតុបតែងដោយរូបចម្លាក់លម្អល្អបំផុត បង្ហាញពីរឿងរ៉ាវក្នុងព្រះគម្ពីរ និងសង្គ្រាមបុរាណ។
អង្គរវត្តគឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ដែលត្រូវបានអង្គការ អង្គការយូណេស្កូ ចុះបញ្ជីនៅថ្ងៃទី 14 ខែធ្នូ ឆ្នាំ 1992
Comments