Serey is utilizing Blockchain technology

ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្ម

នាថ្ងៃទី0៩ ខែឧសភា ឆ្នាំ២០២៥ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC និងលោកស្រី សាន សុខរីណា ប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC បានចូលរួមចែករំលែកក្នុងសិក្ខាសាលាស្ដីពី "Unlocking Sustainable Growth: The Role of Credit Guarantees & ESG in Cambodia’s Financial Future" ដែលរៀបចំដោយវិទ្យាស្ថានខេមអេដ (CamEd Business School) នៅអគារនៃវិទ្យាស្ថានខេមអេដ ក្រោមការសម្របសម្រួល និងដឹកនាំដោយ លោកសាស្រ្តាចារ្យ ហូរ វរៈបុត្ត។


សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បី បង្កើនការយល់ដឹងអំពីតួនាទីរបស់ CGCC ក្នុងការផ្តល់ការធានាឥណទាន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងការអនុវត្តគោលការណ៍ដែលទាក់ទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់CGCC សំដៅចូលរួមដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទៅតាមគោលការណ៍របស់ ESG ។


On ០9 May 2025, Mr. Yun Phan, Director of the Strategy and Business Development of CGCC and Ms. San Sokrina, Senior Manager, Head of Product Development and Cooperation Division of CGCC, participated and shared in the webinar titled "Unlocking Sustainable Growth: The Role of Credit Guarantees & ESG in Cambodia’s Financial Future" organized by CamEd Business School at the CamEd campus, under the coordination and leadership of Professor Ho Varabott.


The webinar summarized CGCC’s role in credit guarantees to support small and medium enterprises (SMEs) in Cambodia and the implementation of the ESG framework as part of CGCC’s strategic plan. This initiative aims to contribute to the sustainable growth of Cambodian SMEs, aligning with ESG principles.

304.108 SRY$0.00
SmartVey

Comments