Serey is utilizing Blockchain technology

អភិបាលរាជធានីខេត្ត

I . គណះអភិបាលរាជធានីខេត្ត

1.1 និយមន័យ

អភិបាលរាជធានីខេត្ត គឺជាសាខារដ្ឋបាលមួយដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។ ក្នុងបរិបទប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកការអភិវឌ្ឍធនធានមនុស្ស និងឲកាន់តែមានសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ ការយល់ដឹងអំពីអភិបាលរាជធានីខេត្ត កាន់តែមានតម្លៃសម្រាប់សិស្សនិស្សិត បុគ្គលិករដ្ឋបាល និងប្រជាពលរដ្ឋទូទៅឆ្ពោះទៅរកការអប់រំកាន់តែប្រសើរឡើង។

សៀវភៅនេះត្រូវបានរៀបរៀងឡើង ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋាន និងសមត្ថភាពក្នុងការយល់អំពីរចនាសម្ព័ន្ធ អំណាច សមត្ថកិច្ច និងតួនាទីរបស់អភិបាលរាជធានីខេត្ត។ បន្ថែមទៀត វាជួយអោយអ្នកអានយល់ពីលទ្ធភាព ការអនុវត្តការងារ ការសហការជាមួយអង្គភាពផ្សេងៗ និងវិធីសាស្ត្រដោះស្រាយបញ្ហាក្នុងជីវិតការងារពិត។

1.2 ប្រវត្តិនៃពាក្យអភិបាល

មុននិងឈានដល់ការយល់អត្ថបទទាំងមូលយើងត្រវដឹងថាតើពាក្យអភិបាលកើតចេញពីណា ?ហើយបង្កើតដោយនរណា?ក្នុងបរិបទសង្គមបែបណា?ហើយបុគ្គលដែលឈរឈ្មោះជាអភិបាលរាជធានីខេត្តត្រូវមានលក្ខណះសម្បត្តិអ្វីខ្លះ?ពាក្យ “ចៅហ្វាយ” មិនមែនជាពាក្យបង្កើតឡើងដោយមនុស្សតែម្នាក់ឡើយទេ។ វា​មាន​ប្រភព​មក​ពី​ភាសាខ្មែរ​បុរាណ ដែលមានន័យថា ម្ចាស់ ឬអ្នកមានអំណាចបញ្ជា។“ចៅ” មានន័យថា ម្ចាស់ ឬអ្នកកាន់អំណាច “ហ្វាយ” ត្រូវសន្មត់ថា មកពីពាក្យបារាំង “Chef” (ឈេហ្វ) ដែលមានន័យថា មេ ឬប្រធាន ពាក្យ “ចៅហ្វាយ” ត្រូវបានប្រើសម័យអាណានិគមបារាំង ដើម្បីសម្គាល់មេរដ្ឋបាលមូលដ្ឋាន ដូចជាចៅហ្វាយស្រុក, ចៅហ្វាយឃុំ, ចៅហ្វាយភូមិ។

ពាក្យ “ចៅហ្វាយស្រុក” ត្រូវបានបង្កើតឡើងនៅសម័យអាណានិគមបារាំង (ប្រហែលឆ្នាំ ១៨៦៣–១៩៥៣)។ អ្នកបង្កើតប្រព័ន្ធនេះគឺ៖អាណានិគមបារាំង (French Colonial Administration)

នៅពេលនោះ បារាំងបានដាក់ប្រព័ន្ធរដ្ឋបាលថ្មីដើម្បីគ្រប់គ្រងប្រទេសកម្ពុជា ឲ្យងាយស្រួលតាមតំបន់។

ពួកគេបានបែងចែកដីធ្លីជាខេត្ត ស្រុក ឃុំ និងភូមិ។ខេត្ត មាន “ចៅហ្វាយខេត្ត”ស្រុក មាន “ចៅហ្វាយស្រុក”ឃុំ មាន “ចៅហ្វាយឃុំ”តួនាទីនេះត្រូវបានប្រើដើម្បីជាអ្នកតំណាងរដ្ឋបារាំងក្នុងការគ្រប់គ្រងប្រជាជន និងប្រមូលពន្ធ។តាមប្រវត្តិសាស្ត្រ បារាំងបានចាប់ផ្តើមរៀបចំរដ្ឋបាលក្នុងតំបន់ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ជាមុនគេ។ស្រុកដំបូងៗដែលមាន “ចៅហ្វាយស្រុក” គឺស្ថិតនៅក្នុងតំបន់ធំៗនៃប្រទេសដូចជាស្រុកសៀមរាប – ពីព្រោះជាតំបន់អង្គរ បារាំងចាប់អារម្មណ៍ខ្លាំង ហើយដាក់អ្នកគ្រប់គ្រងជាមុនគេ។

ស្រុកកំពង់ចាម – ជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងចរាចរណ៍សំខាន់នៅតាមទន្លេ។

ស្រុកភ្នំពេញ – ពេលនោះជាគោលដៅសម្រាប់ការគ្រប់គ្រងមជ្ឈមណ្ឌលប្រទេស។តួនាទីចៅហ្វាយស្រុកបារាំងត្រួតពិនិត្យការងារក្នុងស្រុក តាមបញ្ជារបស់អ្នកបារាំងប្រមូលពន្ធ និងធ្វើបញ្ជីប្រជាជនដោះស្រាយជម្លោះក្នុងតំបន់រាយការណ៍ទៅអ្នកបារាំងនៅខេត្តក្រោយពីប្រទេសកម្ពុជាទទួលឯករាជ្យ (១៩៥៣)

ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានប្តូរពាក្យ “ចៅហ្វាយស្រុក” ទៅជា “អភិបាលស្រុក” ដើម្បីបំបាត់អារម្មណ៍អំណាចបារាំង និងផ្លាស់ទៅជាពាក្យស៊ីវិល័យ មានន័យថា “អ្នកគ្រប់គ្រងតំបន់ដោយសុចរិតភាព”។

បុគ្គលដែលលក្ខណះសម្បត្តិអាចធ្វើជាអភិបាលបាន អភិបាលត្រូវតែមាន លក្ខណៈសម្បត្តិផ្លូវច្បាប់ និង

1.3 លក្ខណះសម្បត្តិរបស់អភិបាល

លក្ខណៈផ្ទាល់ខ្លួន ដូចខាងក្រោមត្រូវជា មន្រ្តីរាជការ ឬមន្រ្តីរដ្ឋបាល ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាល។មានសញ្ជាតិ ខ្មែរ និងស្ថិតនៅក្នុងស្ថានភាពច្បាប់ល្អ។មិនត្រូវមានកំហុសវិន័យ ឬប្រវត្តិឧក្រិដ្ឋកម្ម។មានវ័យសមរម្យតាមបទបញ្ញត្តិ (ភាគច្រើនត្រូវមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅសម្រាប់ថ្នាក់ខេត្ត/រាជធានី)។មានកម្រិតវប្បធម៌ ឬបរិញ្ញាបត្រពាក់ព័ន្ធនឹងវិស័យរដ្ឋបាល ឬច្បាប់។អភិបាលត្រូវមានសមត្ថភាព និងចំណេះដឹងជាក់លាក់ក្នុងការគ្រប់គ្រង៖ចេះរៀបចំ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។មានចំណេះដឹងអំពី ច្បាប់រដ្ឋបាល និងគោលនយោបាយរដ្ឋាភិបាល។មានសមត្ថភាពក្នុងការដឹកនាំ បញ្ជា និងសម្របសម្រួលអង្គភាពក្រោមបង្គាប់។មានជំនាញក្នុងការទំនាក់ទំនងជាសាធារណៈ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋ។មានសមត្ថភាពក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ ប៉ាន់ប្រមាណថវិកា និងគ្រប់គ្រងធនធានមនុស្ស។

អភិបាលល្អត្រូវមានលក្ខណៈសម្បត្តិនៃមនុស្សដឹកនាំដូចជា៖មានភាព សុចរិត និងស្មោះត្រង់ ក្នុងការងារ។

មានភាព ទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ច និងប្រជាពលរដ្ឋ។មានភាព យុត្តិធម៌ និងអធ្យាស្រ័យ ពេលដោះស្រាយបញ្ហាមាន ការយកចិត្តទុកដាក់ និងស្មារតីបម្រើជាតិមាន សមត្ថភាពដឹកនាំ និងស្មារតីសាមគ្គីភាព ក្នុងក្រុមការងារមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងអង្គភាពសហការផ្សេងៗ។មានសីលធម៌ល្អ និងគោរពច្បាប់រដ្ឋ។មិនប្រើអំណាចខុសបំណង ឬប្រើប្រាស់អំណាចសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។មានចិត្តសប្បុរស និងការគោរពតម្លៃសង្គមខ្មែរ។អភិបាលល្អត្រូវជាមនុស្សដែលមានចំណេះដឹងល្អ សីលធម៌ល្អ សមត្ថភាពគ្រប់គ្រងខ្ពស់ និងស្មារតីបម្រើប្រជាជន។បើក្រលែកមើលរដ្ឋបាលរាជធានីខេត្ត មានតួនាទីជាម៉ាស៊ីនដឹកនាំការអភិវឌ្ឍនៅមូលដ្ឋាន ដោយទទួលខុសត្រូវក្នុងការយកចិត្តទុកដាក់លើកិច្ការសាធារណៈ សេដ្ឋកិច្ច សង្គម និងសន្តិសុខ។ តួនាទីនេះត្រូវការអំណាច ការប្តេជ្ញាចិត្ត និងការចេះដឹងជាចម្រុះ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងយុត្តិធម៌។ការបានសិក្សា និងយល់ដឹងអំពីតួនាទីរបស់អភិបាលរាជធានី–ខេត្ត គឺសំខាន់បំផុតសម្រាប់សិស្ស–និស្សិតជំនាន់ថ្មី បុគ្គលិករដ្ឋបាល ក៏ដូចជាប្រជាពលរដ្ឋដែលចង់យល់ពីការងាររដ្ឋបាលក្នុងប្រទេសកម្ពុជា។ ទីផ្សារនេះនឹងណែនាំអ្នកអានអោយយល់ពីកំណើត និងប្រវត្តិនៃរដ្ឋបាលរាជធានីខេត្ត។មូលហេតុដែលតួនាទីអភិបាលមានសារៈសំខាន់ព្រោះររចនាសម្ព័ន្ធនៃការគ្រប់គ្រងមុខងារសំខាន់ៗក៏ដូចជាបញ្ហាប្រឈម និងយុទ្ធសាស្ត្រអភិវឌ្ឍយ៉ាងណាមិញគណះអភិបាលខេត្តបានបង្ហាញឲឃើញពីផែនការអភិវឌ្ឍសេដ្ធកិច្ចសង្គមច្បាប់បញ្ញត្តិរដ្ឋបាលដើម្បីគ្រប់គ្រងការងារព្រមទាំងថវិការប្រកបដោយតម្លាភាព។

1.4សញ្ញាណទូទៅ

លើសពីនេះសញ្ញាណទូទៅរបស់រដ្ឋបាលរាជធានីខេត្តក៏បានឆ្លុះបញ្ចាំងឲឃើញពីការយកចិត្តទុដាក់របស់រាជរដ្ឋាភិបាលក្នុងការក្នងការរៀបចាំរចនាសម្ព័ន្ធដូចជាស្ថាបត្យកម្មច្បាស់លាស់តាមច្បាប់ដែលដឹកនាំដោយអភិបាលរាជធានីនិងអភិបាលខេត្តជាប្រធាននងមានអនុអភិបាលនិងមន្ត្រីជំនាញជាច្រើនជួយដឹកនាំនិងសម្របសម្រួលការងារ។អភិបាលរាជធានីខេត្តក៏ជាស្ថាប័នសម្របសម្រួលរវាងរដ្ឋនិងប្រជាជនបំពេញតួនាទីជាអ្នកស្តាប់និងជាអ្នកសម្របសម្រួលដើម្បីឲការគ្រប់គ្រងមានប្រសិទ្ធភាពនិងភាពជិតស្និទិរវាងប្រជាជនថែមទាំងបានបងហកើតនូចសមាគមន៍កសិករពិគ្រោះយោបល់ផ្តល់នូវដំបូន្មានដល់ប្រជាជនបានយ៉ាងជោគជ័យ។ អភិបាលរាជធានី–ខេត្តជាតំណាងរដ្ឋាភិបាលកណ្ដាល និងជាអ្នកដឹកនាំរដ្ឋបាលក្នុងថ្នាក់ដែនដីមូលដ្ឋាន។

1.5 មូលដ្ឋានច្បាប់

តួនាទីរបស់អភិបាលត្រូវបានកំណត់ដោយច្បាប់ស្តីពីរដ្ឋបាលរាជធានី–ខេត្ត–ស្រុក–ខណ្ឌ ឆ្នាំ ២០១៩ និងអនុក្រឹត្យផ្សេងៗដែលពាក់ព័ន្ធ។ តួនាទីទាំងនេះអាចសម្រាយបានជា៤ចំណុចធំៗ ដូចខាងក្រោមតួនាទីជាតំណាងរដ្ឋាភិបាលកណ្តាលអអភិបាលរាជធានី–ខេត្តមានតួនាទីសំខាន់ក្នុងការនាំយកគោលនយោបាយ រួមទាំងច្បាប់ និងច្បាប់រដ្ឋាភិបាលចុះអនុវត្តនៅក្នុងតំបន់ខេត្ត។ គាត់ក្ស័យសិទ្ធិដូចជាប្រារព្ធ និងផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលដល់ស្ថាប័នក្រោមឱវាទ និងប្រជាពលរដ្ឋសម្របសម្រួលការងារជាមួយក្រសួង–ស្ថាប័នកណ្ដាល ដើម្បីធានាថាការងារនៅក្នុងខេត្តដំណើរការតាមបំណងរដ្ឋាភិបាល។ជាអ្នកតំណាងផ្លូវការនៅព្រឹត្តិការណ៍ជាតិ និងពិធីការផ្សេងៗដែលទាក់ទងនឹងខេត្ត។តួនាទីដឹកនាំរាជធានីខេត្តអភិបាលជាអ្នកធ្វើសមាហរណកម្មការងាររដ្ឋបាលទាំងមូលក្នុងខេត្ត។ តួនាទីក្នុងវិស័យនេះរួមមានដឹកនាំ រួមទាំងត្រួតពិនិត្យការងារអនុអភិបាល និងមន្ទីរពាក់ព័ន្ធទាំងអស់។

រៀបចំ និងគ្រប់គ្រងប្រព័ន្ធរដ្ឋបាលសម្រាប់អនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

គ្រប់គ្រងវិស័យបច្ចេកទេស ការគ្រប់គ្រងធនធានមនុស្ស បំណុលសាធារណៈ និងហិរញ្ញប្បទានរដ្ឋបាល។អនុញ្ញាតឯកសារ និងសេចក្ដីសម្រេចចំពោះការងារ នៅក្នុងសមត្ថកិច្ចរបស់ខេត្ត (ឧ. ការអាជីវកម្ម ការអនុញ្ញាតសំណង់…)។អភិបាលធ្វើជាអ្នកដឹកនាំការអភិវឌ្ឍដ៏សំខាន់ក្នុងខេត្ត ដោយគ្រប់គ្រងវិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ការងារសំខាន់រួមមានរៀបចំផែនការអភិវឌ្ឍខេត្តរយៈពេលខ្លី និងវែង (ផែនការបញ្ចូលក្នុងចំណាត់ថ្នាក់ជាតិ)។សម្របសម្រួល និងគាំទ្រដល់វិស័យសេដ្ឋកិច្ចដូចជា កសិកម្មពាណិជ្ជកម្មវិនិយោគទេសចរណ៍ឧស្សាហកម្មធានាថាសេវាសាធារណៈមានគុណភាពល្អ (ផ្លូវ ការសម្រាប់សសំអាត ទឹក ភ្លើង សុខាភិបាល…)។លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈគម្រោងអភិវឌ្ឍជំនាញ ការងារ និងសេដ្ឋកិច្ចមូលដ្ឋាន។រក្សាទុក និងអភិរក្សបរិស្ថាន ឧទាហរណ៍ការទប់ស្កាត់បំផ្លាញព្រៃឈើ និងសំណង់ខុសច្បាប់។តួនាទីរក្សាសន្តិសុខសាធារណះនៅក្នុងវិស័យសន្តិសុខសាធារណៈ អភិបាលមានតួនាទីដឹកនាំ និងសម្របសម្រួលការងារនគរបាលជាតិ និងអាជ្ញាធរក្នុងការអនុវត្តច្បាប់។ ការងារសំខាន់រួមមាន៖ថែរក្សាសន្តិសុខសាធារណៈ ធានាថាប្រជាពលរដ្ឋរស់នៅដោយសុវត្ថិភាព។ការគ្រប់គ្រង និងជួយសម្របសម្រួលពេលមានគ្រោះមហន្តរាយ (ទឹកជំនន់ អគ្គីភ័យ ផលប៉ះពាល់ធម្មជាតិ)។រៀបចំ និងអនុវត្តវិធានការច្បាប់ក្នុងការបង្ក្រាបបទល្មើស និងការរំខានសណ្តាប់ធ្នាប់។សហការជាមួយស្រុក–ខណ្ឌ ភូមិ–សង្កាត់ ដើម្បីធានាថាការអនុវត្តច្បាប់ដំណើរការល្អនៅមូលដ្ឋាន។

តួនាទីរបស់អភិបាលរាជធានី–ខេត្តគឺមិនត្រឹមតែដឹកនាំរដ្ឋបាលទេ ប៉ុន្តែរួមបញ្ចូលការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអនុវត្តច្បាប់ និងរក្សាសន្តិសុខ។ គាត់ជាមេដឹកនាំធំក្នុងខេត្ត ដែលមានតួនាទីផ្ទេរកម្មវិធីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងធានាឱ្យខេត្តរីកចម្រើនប្រកបដោយស្ថេរភាព។

1.6 តួនាទីជាអ្នកដឹកនាំ និងគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត

តាមច្បាប់ឆ្នាំ ២០១៩។អភិបាលរាជធានី–ខេត្តមានតួនាទីធំជាអ្នកដឹកនាំរដ្ឋបាលមូលដ្ឋាន ដែលមានសមត្ថកិច្ចគ្រប់គ្រងការងារទាំងមូលនៅក្នុងខេត្ត។ តួនាទីនេះមានភាពស្មុគស្មាញ ធ្ងន់ធ្ងរ និងទូលំទូលាយ ព្រោះអភិបាលជាមេដឹកនាំផ្លូវការដ៏ខ្ពង់ខ្ពស់បំផុតក្នុងខេត្ត ដែលគ្រប់គ្រងទាំងវិស័យរដ្ឋបាល បច្ចេកទេស ធនធានមនុស្ស និងការងារ​តាមផែនការ។អភិបាលប្រតិបត្តិដូចជាមេដឹកនាំខ្ពស់ដែលមានភារកិច្ចក្នុងការរៀបចំទិសដៅ ទប់ទល់បញ្ហា និងដឹកនាំការងាររដ្ឋបាលទាំងមូល។ប្រកាសនយោបាយ និងទិសដៅការងារប្រចាំឆ្នាំរបស់ខេត្ត។អនុវត្តការដឹកនាំប្រកបដោយជំនាញ ដើម្បីធានាថាការងាររដ្ឋបាលមានប្រសិទ្ធភាព និងមានតម្លាភាព។រៀបចំកិច្ចប្រជុំ បញ្ជាក់អាទិភាពការងារ និងតាមដានលទ្ធផលសម្រេចរបស់មន្ទីរខេត្ត។ក្នុងខេត្តមានមន្ទីរច្រើនដូចជាមន្ទីរសុខាភិបាល កសិកម្ម អប់រំ សាធារណការ សេដ្ឋកិច្ច ទេសចរណ៍ អ៊ុតថែម។អភិបាលត្រូវត្រួតពិនិត្យលើការងារទាំងនេះតាមដានសកម្មភាពប្រចាំថ្ងៃ និងប្រចាំខែ។អនុវត្តការវាយតម្លៃ និងផ្តល់អនុសាសន៍ដល់មេមន្ទីរ។បង្កើនសមត្ថភាពបុគ្គលិក និងធានាថាការងារមិនឈប់ស្ទះ។អភិបាលជាអ្នកសម្របសម្រួលការងារយ៉ាងជិតស្និទ្ធរវាង៖ស្រុក–ខណ្ឌសង្កាត់–ភូមិមន្ទីរខេត្ត អាជ្ញាធរផ្សេងៗនៅក្នុងតំបន់គាត់ត្រូវធ្វើឲ្យមានការសហការល្អ ដើម្បីឱ្យការអនុវត្តច្បាប់ និងគោលនយោបាយដំណើរការលឿន និងទៀងទាត់។

អភិបាលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងមន្រ្តីរាជការ និងបុគ្គលិកក្នុងខេត្តផ្តល់ការណែនាំ បណ្ដុះបណ្ដាល និងពិនិត្យសមត្ថភាពការងារ។ស្នើសុំក្រសួងមហាផ្ទៃអំពីការប្ដូរតំណែង ឬការលើកស្ទះ។បង្កើតវប្បធម៌ការងារមានវិន័យ មានសុចរិត និងស្តង់ដាររដ្ឋបាល។

អភិបាលអនុវត្តតួនាទីក្នុងការចេញឯកសារសម្រេចនៅក្នុងសមត្ថកិច្ចរដ្ឋបាលដូចជា៖អនុញ្ញាតសំណង់អាជ្ញាបណ្ណពាណិជ្ជកម្មសេចក្ដីសម្រេចអំពីដី ធនធានទឹក និងបរិស្ថានសេចក្ដីសម្រេចទាក់ទងនឹងសហគមន៍ និងអង្គភាពមូលដ្ឋានការចេញអនុញ្ញាតទាំងនេះត្រូវមានតម្លាភាព ច្បាស់លាស់ និងគោរពច្បាប់។

រដ្ឋបាលខេត្តត្រូវការថវិកាជាច្រើនសម្រាប់គម្រោងអភិវឌ្ឍ។អភិបាលត្រូវ៖រៀបចំផែនការហិរញ្ញប្បទានប្រចាំឆ្នាំប្រើប្រាស់ថវិកា តាមផែនការអនុវត្ត និងតាមបទបញ្ជាត្រួតពិនិត្យការចំណាយឱ្យមានតម្លាភាពដាក់របាយការណ៍ទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល

អភិបាលត្រូវធ្វើការទទួលសំណើ ពាក្យបណ្តឹង និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋប្រែប្រួលជម្លោះដីធ្លីបញ្ហាអំណោយផលសង្គមបញ្ហាផ្លូវ មេរោគ ការលំបាករស់នៅបញ្ហាជាមួយឯកជន ឬស្ថាប័នការដោះស្រាយត្រូវមានភាពយុត្តិធម៌ បើកចំហ និងដោយគោរពច្បាប់។

អភិបាលរាជធានី–ខេត្តគឺជាមេដឹកនាំសំខាន់បំផុតក្នុងការរីកចម្រើនសេដ្ឋកិច្ច–សង្គមនៅក្នុងខេត្ត។ ការអភិវឌ្ឍមិនមែនជាការងារតូចទេ ព្រោះវាពាក់ព័ន្ធនឹងការគ្រប់គ្រងផែនការ ការប្រមូលធនធាន ការសហការជាមួយឯកជន និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ តួនាទីនេះអាចបែងចែកជា​ចំណុចធំៗដូចជាអអភិបាលមានភារកិច្ចក្នុងការរៀបចំ និងដឹកនាំ ផែនការអភិវឌ្ឍខេត្ត ឲ្យឆ្លើយតាមគោលនយោបាយជាតិ និងតម្រូវការពិតប្រាកដរបស់ប្រជាជន។រៀបចំផែនការប្រចាំឆ្នាំ (Annual Development Plan)រៀបចំផែនការ៥ឆ្នាំ និងផែនការយុទ្ធសាស្ត្រខេត្តកំណត់គោលដៅទិសដៅអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន

អភិបាលត្រូវធ្វើការវាយតម្លៃអញ្ញតិភាពប្រជាជន បញ្ហាទាមទារ និងធនធានក្នុងខេត្ត ដើម្បីរៀបចំផែនការឲ្យត្រឹមត្រូវ។

អភិបាលត្រូវធ្វើជាអ្នកលើកទឹកចិត្តដល់វិស័យសេដ្ឋកិច្ចដោយ៖ទាក់ទាញវិនិយោគឯកជន (ការកសាងផ្សារ សារីវេស័យ ឧស្សាហកម្ម ឃ្លាំងផលិត)ត្រួតពិនិត្យការងារវិនិយោគឲ្យស្របច្បាប់ ដូចជា ការសាងសង់ ការចុះបញ្ជីអាជីវកម្មគាំទ្រវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្ត (កសិកម្ម សិប្បកម្ម ទេសចរណ៍ ពាណិជ្ជកម្ម)

បើសេដ្ឋកិច្ចខេត្តរីកចម្រើន ការងារច្រើនឡើង និងសុខុមាលភាពអ្នកទាំងអស់ក៏ប្រសើរឡើងផងដែរ។

នៅតំបន់ខេត្តភាគច្រើន កសិកម្មជាវិស័យមូលដ្ឋាន។ អភិបាលត្រូវ៖សហការជាមួយមន្ទីរកសិកម្ម ដើម្បីលើកកម្ពស់បច្ចេកវិទ្យាកសិកម្មគាំទ្រចម្ការ សត្វ ទន្លេស្រះ និងការផ្សព្វផ្សាយទំនិញទៅទីផ្សារជួយកសិករដោយផ្តល់ការបណ្ដុះបណ្ដាល កម្ចី ការពារទឹកភ្លៀង និងគ្រោះធម្មជាតិសម្របសម្រួលតម្លៃផលិតផលកសិកម្ម និងការនាំចេញ សង្គមរីកចម្រើនគឺជាគោលដៅសំខាន់បំផុត៖ពង្រឹងវិស័យអប់រំ (សាលារៀន គ្រូបង្រៀន កម្មវិធីសិក្សា)វិធីសាស្ត្រកែលម្អសុខាភិបាល (មន្ទីរពេទ្យ មណ្ឌលសុខភាព)ការកែលម្អលំនៅឋាន និងផ្លូវថ្នល់ការគាំទ្រដល់ក្រុមងាយរង (មុខរបរ អ្នកពិការ ជនមានអាយុចាស់)គោលនយោបាយការងារ និងបណ្តុះបណ្តាលជំនាញឱ្យយុវជន

ការអភិវឌ្ឍសង្គមល្អបង្កើតជីវភាពប្រជាជនល្អ។

បរិស្ថានល្អគឺជាគោលដៅសេដ្ឋកិច្ច–សង្គមនយោបាយសំខាន់។ អភិបាលត្រូវ៖ការពារប្រេងឈើ ព្រៃឈើ តំបន់ការពារ ទន្លេ បឹងគ្រប់គ្រងការបង្ហូរអសម្ភារៈ និងសំអាតទីក្រុងត្រួតពិនិត្យសំណង់ និងគម្រោងឯកជនដែលប៉ះពាល់បរិស្ថានផ្សព្វផ្សាយការអភិរក្សដល់ប្រជាពលរដ្ឋ

អភិបាលមានភារកិច្ចធ្វើឲ្យសេវាខេត្តប្រសើរឡើង៖សាងសង់ផ្លូវ ថាមពលអគ្គិសនី ទឹកស្អាតគ្រប់គ្រងទីផ្សារ កន្លែងសាធារណៈ និងច្រកចេញចូលទំនិញគាំទ្រចំពោះប្រព័ន្ធយានយន្តសាធារណៈកែលម្អសេវារដ្ឋបាលឱ្យលឿនសម័យទំនើប


អភិបាលត្រូវសហការជាមួយក៏ដូចជាទំនាក់ទំនងជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs)ក្រុមហ៊ុនឯកជនសហគមន៍ក្នុងតំបន់កម្មវិធីអន្តរជាតិគាំទ្រក្នុងការអភិវឌ្ឍគម្រោងជាច្រើនក្នុងខេត្តបង្កើតដោយអនុគ្រោះគម្រោងអាជីវកម្ម និងអង្គការ ពោលគឺអភិបាលត្រូវសម្របសម្រួលឲ្យបានសមរម្យ។ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈគឺជាតួនាទីសំខាន់បំផុតមួយរបស់អភិបាលរាជធានី–ខេត្ត ព្រោះវាកំណត់ស្ថិរភាពក្នុងសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងការរីកចម្រើនសេដ្ឋកិច្ច។ អភិបាលត្រូវធ្វើការការពារនិងគ្រប់គ្រងគ្រប់វិស័យដែលពាក់ព័ន្ធនឹងសន្តិសុខមូលដ្ឋាន ដូចខាងក្រោម៖អភិបាលជាមេតាងសំខាន់ក្នុងការសម្របសម្រួលការងាររបស់នគរបាលក្នុងខេត្ត៖រៀបចំគោលការណ៍ ធ្វើផែនការកំណត់តំបន់ចាំបាច់ក្នុងការរក្សាសន្តិសុខត្រួតពិនិត្យការងារប្រចាំថ្ងៃរបស់នគរបាលសហការបង្ក្រាបការល្មើស ដូចជា ចោរ ការគ្រប់គ្រងគ្រឿងញៀន ឬបទល្មើសហឹង្សាផ្តល់ការណែនាំដល់ស្នងការនគរបាលខេត្តក្នុងករណីសន្តិសុខធ្ងន់ធ្ងរ

អភិបាលជាអ្នកធ្វើអំពើសម្រេចចុងក្រោយក្នុងការចាត់វិធានការពាក់ព័ន្ធនឹងសុវត្ថិភាពក្នុងខេត្ត។

ករណីគ្រោះធម្មជាតិ ឬអាសន្នដូចជា៖ ទឹកជំនន់ អគ្គីភ័យ ខ្យល់កន្ត្រាក់ រោគរាតត្បាត—អភិបាលត្រូវ៖រៀបចំស្ថាប័នប្រតិកម្មបន្ទាន់ (Disaster Response Teams)សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំកន្លែងជម្រកជាបន្ទាន់ សម្ភារៈជួយសង្គ្រោះអនុវត្តវិធានការជូនដំណឹង ឬបញ្ជាក់ឲ្យប្រជាពលរដ្ឋអន្តរាគមន៍

តួនាទីនេះក៏រួមបញ្ចូលទាំងការតាមដានបន្ទាប់ពីគ្រោះអាសន្ន ដើម្បីជួយស្តារឡើងវិញ។

អភិបាលមានភារកិច្ចបង្កើតបរិយាកាសសុវត្ថិភាពរួម៖

ការការពារ និងត្រួតពិនិត្យតំបន់ដែលមានហានិភ័យការរៀបចំកម្លាំងយាមការពារ តាមទីផ្សារ សាលារៀន ផ្លូវច្រកការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ ក្មេងអនាថា និងករណីគ្រោះថ្នាក់ចរាចរណ៍ការរារាំងសកម្មភាពឆ្លងដែនខុសច្បាប់ (បើជាខេត្តជិតព្រំដែន)

សណ្តាប់ធ្នាប់សាធារណៈមានសារៈសំខាន់សម្រាប់ជីវភាពប្រជាជន៖រៀបចំ និងគ្រប់គ្រងកម្មវិធីសាធារណៈដូចជា ពិធីបុណ្យជាតិ ការប្រមូលផ្តុំធានាសន្តិសុខនៅពេលមានព្រឹត្តិការណ៍ធំៗ (ពិធីបុណ្យអុំទូក កីឡាជាតិ ការដង្ហើមគោលនយោបាយ)បង្កើតដំណោះស្រាយសម្រាប់បញ្ហាចរាចរណ៍ សម្ភារៈសាធារណៈ និងអនុវត្តច្បាប់គ្រប់គ្រងទីក្រុង

អភិបាលមិនអាចធ្វើការងារម្នាក់ឯងបានទេ។ គាត់ត្រូវ៖

សហការជាមួយមន្ត្រីភូមិ–សង្កាត់ ស្រុក–ខណ្ឌធ្វើការអប់រំ និងផ្សព្វផ្សាយពីការរក្សាសន្តិសុខរៀបចំកម្មវិធី “សហគមន៍មានសន្តិសុខ” ដើម្បីអោយប្រជាពលរដ្ឋចូលរួមជំរុញស្មារតីសាមគ្គី និងការទប់ស្កាត់បញ្ហាសង្គមតាមមូលដ្ឋាន។

0.000 SRY$0.00
SmartVey

Comments