ទំនាក់ទំនងពាណិជ្ជកម្ម
ប្រទេសបារាំង និងអេស្បាញគឺជាដៃគូពាណិជ្ជកម្មដ៏ចម្បងហើយក៏ជាជាម្ចាស់បំណុលរបស់ប្រទេសម៉ារ៉ុកផងដែរ ប្រទេសទាំង២នេះក៏ជាអ្នកវិនិយោគបរទេសនៅក្នុងប្រទេសម៉ារ៉ុក ហើយការវិនិយោគបរទេសក្នុងនោះ សហភាពអឺរ៉ុបវិនិយោគប្រមាណ ៧៣.៥% ចំណែកពិភពអារ៉ាប់វិនិយោគត្រឹមតែ ១៩.៣% ប៉ុណ្ណោះទៅលើប្រទេសម៉ារ៉ុក។ ប្រទេសជាច្រើនមកពីតំបន់ឈូងសមុទ្រពែក្ស និងតំបន់ Maghreb កំពុងចូលរួមកាន់តែច្រើននៅក្នុងគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំនៅក្នុងប្រទេសម៉ារ៉ុក។
- ក្នុងឆ្នាំ 2002 ជម្លោះជាមួយប្រទេសអេស្ប៉ាញនៅលើកោះតូចមួយគឺ Perejil ដែលនាំឱ្យមានការចាប់អារម្មណ៍ទៅលើបញ្ហានៃអធិបតេយ្យភាពរបស់ Melilla និង Ceuta ដែរជាតំបន់តូចៗទាំង៣ស្ថិតនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេត្រូវបានហ៊ុំព័ទ្ធដោយប្រទេសម៉ារ៉ុក ហើយតំបន់ទាំង៣នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អេស្ប៉ាញអស់ជាច្រើនសតវត្សមកហើយ។
- ក្នុងឆ្នាំ 2004 រដ្ឋបាលរបស់ George W. Bush បានផ្តល់ឱ្យម៉ារ៉ុកនូវឋានៈជាសម្ព័ន្ធមិត្តដ៏សំខាន់មួយមិនមែនណាតូ។ ម៉ារ៉ុកគឺជាប្រទេសដំបូងគេក្នុងពិភពលោកដែលទទួលស្គាល់អធិបតេយ្យភាពរបស់សហរដ្ឋអាមេរិកនៅឆ្នាំ 1777។ បន្ទាប់ពីទទួលបានឯករាជ្យ ម៉ារ៉ុកបានបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយសហរដ្ឋអាមេរិក ដោយទទួលបានជំនួយផ្នែកសេដ្ឋកិច្ច និងយោធាផងដែរ ភាពជាដៃគូនេះបាននាំអោយប្រទេសម៉ារ៉ុករីកចម្រើនក្នុងអំឡុងពេលង្គ្រាមត្រជាក់ ដោយប្រទេសម៉ារ៉ុកក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយប្រឆាំងនឹងការពង្រីកកុម្មុយនិស្តនៅតំបន់អាហ្វ្រិកខាងជើង។ ដើម្បីជាការតបស្នង សហរដ្ឋអាមេរិកបានគាំទ្រមហិច្ឆិតា ទៅលើការខិតខំប្រឹងប្រែងអភិវឌ្ឍនរបស់ប្រទេសម៉ារ៉ុក ដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួន។ ម៉ារ៉ុកបានទទួលជំនួយពីអាមេរិកជាង 400 លានដុល្លារនៅចន្លោះឆ្នាំ 1957 ដល់ឆ្នាំ 1963 ដែលធ្វើអោយប្រទេសនេះជាប្រទេសដែលទទួលបានជំនួយកសិកម្មធំជាងគេទី 5 របស់សហរដ្ឋអាមេរិកនៅឆ្នាំ 1966។ ម៉ារ៉ុកត្រូវបានរួមបញ្ចូលនៅក្នុងគោលនយោបាយជាមួយសហភាពអឺរ៉ុប គោលបំណងគោលបំណងបង្កើតភាពជិតស្និទ្ធ។
នៅឆ្នាំ 1984 ម៉ារ៉ុកបានដកខ្លួនចេញពីសហភាពអហ្រ្វិកបន្ទាប់ពីខ្លួនបានទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យអារ៉ាប់សាហារ៉ាវីក្នុងឆ្នាំ1982 ម៉ារ៉ុកធ្វើការសម្រេចចិត្តដោយខ្លួនឯងនៅក្នុងទឹកដីដែលមានជម្លោះនៃសាហារ៉ាខាងលិច។ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងជាឯកតោភាគីដោយប្រទេសម៉ារ៉ុក ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំ 2017 ម៉ារ៉ុកបានចូលរួមជាមួយសហភាពអាហ្រ្វិកឡើងវិញ ដែលជាសញ្ញានៃការផ្លាស់ប្តូរជំហរការទូតរបស់ខ្លួន។


Comments