តើអ្វីទៅជាជំងឺអាសន្នរោគ (Cholera) ?
ជំងឺអាសន្នរោគគឺជាជំងឺដែរបង្កឡើងដោយមេរោគឈ្មោះ Vibrio cholera មេរោគនេះត្រូវបានរកឃើញដោយលោក Robert Koch នៅក្នុងឆ្នាំ១៨៨៣។
ជំងឺនេះគឺជាជំងឺដ៏កាចសាហាវ នៅក្នុងសម័យបុរាណ ប្រសិនបើកើតមាននៅក្នុងភូមិណាហើយភូមិនោះនិងត្រូវបិទ រឺដុតចោលតែម្ដង ជំងឺមនុស្សនេះបង្កអោយមន្សុសស្លាប់រាប់លាននាក់ក្នុងមួយឆ្នាំៗ។
បច្ចុប្បន្ននេះមេរោគនៅតែឃាតកដ៏សាហាវដែរអាចសំលាប់មនុស្សពី20000 ទៅ 100000នាក់ក្នុងមួយឆ្នាំៗ.
ការចំលង
-ការបរិភោគអាហាររឺទឹកដែរមានផ្ទុកនៅវមេរោគ Vibrio Cholera បន្ទប់មកមេរោគនេះនិងតោងជាប់ពោះវៀនតូច រួចធ្វើការបញ្ចេញនៅToxine របស់វាដែរធ្វើអោយអ្នករាគយ៉ាងខ្លាំង។
- មេរោគនេះអាចម្លងមនុស្សម្នាក់ទៅម្នាក់តាមរយះការប្រើប្រាស់ទឹកក្នុងនៅតំបន់ដែរមានផ្ទុកមេរោគ(ការបន្ទោរបង់ក្បែរទឹកសំរាប់ប្រើប្រាស់)។
រោគសញ្ញា
- រាគទឹក និង ក្អួតច្រើនដង
- អស់កំលាំង
- ឈឺសាច់ដុំ រឺ ខ្សោយសាច់ដុំ
- វិលមុខ
- ស្រែកទឹក
មនុស្សមួយចំនួនពុំមានរោគសញ្ញាផងដែរ។
ផលវិបាកនៃជំងឺនេះ
ជំងឺនេះធ្វើអោយមានការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ និង ការបាត់បង់នៅសារធាតុអីយ៉ុងដែរមានសារះសំខាន់សម្រាប់សុខភាពមនុស្ស។
ការបាត់បង់នៅសារធាតុអីយ៉ុងនៅក្នុងខ្លួនច្រើននិងបង្កអោយមានបញ្ហា
- កង្វះជាតិទឹកធ្ងន់ធ្ងរ (Hypovolemic shock)។
- បញ្ហាចង្វាក់បេះដូង
- ខ្សោយគ្រឿងក្នុង។
ការធ្វេីរោគវិនិច្ឆ័យ
- ការតេស្តទៅលើលាមក
- ការតេស្តឈាម។
ការព្យបាល
- ការបំពេញជាតិទឹកឡើងវិញដោយការ ផឹកទឹកអោយបានច្រើន រឺ បញ្ចូលក្នុងសរសៃក្នុងករណីធ្ងន់ធ្ងរ។
- ការប្រើប្រាស់ថ្នាំផ្សះ
- ចំពោះក្មេងអាចបន្ថែមសារជិត (សង្ក័សី Zinc)
- ហាមប្រើប្រាស់ថ្នាំទប់រាគ ដែរហេតុធ្វើអោយស្ថានភាពជំងឺវិវត្តន៍ទៅកាន់តែធ្ងន់ធ្ងរ។
ការបង្ការ
- លាងដៃជាមួយសាប៊ូអោយបានស្អាត
- បរិភោគទឹកស្អាត
- ប្រើប្រាស់ទឹកដែរស្អាតសំរាប់ធ្វើម្ហូបអាហារ
- ការញាំវ៉ាក់សាំង Choleraប្រសិនអ្នកត្រូវចូលទៅក្នុងតំបន់មួយដែរមានជំងឺអាសន្នរោគ Vaxchora...។

Comments