កោះហាវ៉ៃគឺជារដ្ឋទី50 របស់សហរដ្ឋអាមេរិក ហេីយក៏រដ្ឋតែមួយគត់ដែរស្ថិតនៅក្នុងតំបន់មហាសមុទ្រប៉ាសុីហ្វិក វាមានចម្ងាយប្រហែល 2,000 ម៉ាយ (3,200 គីឡូម៉ែត្រពីភាគខាងត្បូងនៃសហរដ្ឋអាមេរិក) ។
- វាគឺរដ្ឋមួយក្នុងចំណោមរដ្ឋដែលមិនជាប់គ្នារបស់សហរដ្ឋអាមេរិក វាជារដ្ឋតែមួយគត់ដែរស្ថិតនៅតំបន់ត្រូពិច។
- កោះហាវ៉ៃមានភ្នំភ្លើងសរុបចំនួន 137 រដ្ឋធានីនិងទីក្រុងធំបំផុតរបស់វាគឺ Honolulu។
- កោះហាវ៉ៃមានកោះសរុបចំនួន8ដែរក្នុងនោះមានកោះមួយឈ្មោះថាNiihau ដែរជាកោះហាមឃាត់ នៅទីនោះប្រជាជនប្រេីប្រាស់ភាសាអង់គ្លេសនិងហាវ៉ៃសម្រាប់ទំនាក់ទំនង។
- បច្ចុប្បន្នកោះហាវ៉ៃមានប្រជាជនសរុបប្រហែល1,4លាននាក់។ ប្រជាជនហាវ៉ៃមានដេីមកំណេីតនៅលេីកោះនេះប្រហែលរាប់សតវត្សមុនពេលអឺរ៉ុបមកដល់។
- ក្នុងឆ្នាំ1778 ត្រូវបានរកឃេីញដោយលោក James cookដែរជាជនជាតិអង់គ្លេស
- ក្នុងឆ្នាំ1795 ស្តេច Kamehameha បានរួបរួមកោះទាំងអស់ជាព្រះរាជាណាចក្រហាវ៉ៃ
- ក្នុងឆ្នាំ1893 ព្រះរាជាណាចក្រហាវ៉ៃត្រូវបានផ្តួលរំលំដោយក្រុមអ្នកជំនួញអាមេរិក។
- ក្នុងឆ្នាំ1898: ហាវ៉ៃត្រូវបានបញ្ចូលទៅក្នុងអាណាចក្រអាមេរិក។
- ក្នុងឆ្នាំ1959: ហាវ៉ៃក្លាយជារដ្ឋទី ៥០ នៃសហរដ្ឋអាមេរិក។
- ចប្ចុប្បន្ននៅទីនោះគឺជាមូលដ្ឋានកងទ័ពយោធារបស់សហរដ្ឋអាមេរិក ។
- ហេីយផ្នែកទេសចរណ៍ជា ឧស្សាហកម្មសំខាន់បំផុតនៅទីនោះព្រោះសម្បូរទៅដោយអ្នកទេសចរណ៍មកចិន ជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប។
ឯផលិតផលកសិកម្មដ៏សំខាន់ៗមានដូចជា Coffee (Kona Coffee),គ្រាប់ធុញ្ញជាតិ Macadamia , និងអំពៅ។
ហាវ៉ៃគឺជារដ្ឋដ៏ស្រស់ស្អាត និងមានប្រវត្តិវប្បធម៌ដ៏ជ្រាលជ្រៅរបស់សហរដ្ឋអាមេរិក។


Comments