Serey is utilizing Blockchain technology

មហាកំផែង​ប្រទេស​ចិន

soursour

មហាកំផែងប្រទេសចិន គឺជាសំណង់ដ៏ល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក។ ការសាងសង់ប្រេីពេលអស់ជាច្រើនសតវត្សវាលាតសន្ធឹងពាសពេញភាគខាងជើងប្រទេសចិន និងជានិមិត្តរូបនៃភាពខ្លាំងខ្លា ប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសចិន។ 

  • មហាកំផែងមាន​ប្រវែង21196km​
  • មហាកំផែង​នេះត្រូវ​បាន​សាងសង​ចាប់ពីសតវត្ស​ទី7មុនគ.ស​ រហូតដល់​សតវត្សទី17នៃគ.ស​ ដេីម្បីការពារ​ពីការ​ឈ្លានពាន​របស់សត្រូវជាពិសេសម៉ុងហ្គោលនិង​កុលសម្ព័ន្ធភាគខាងជេីង។
  • មហាកំផែងបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ ១៩៨៧ផងដែរ។ ការ​សាង​សង់​បាន​ប្រេីកម្ម​ករ​រាប់មុឺននាក់​ ទាហាន​ និង​អ្នកទោស​ផង​ដែរ​
  • វា​ត្រូវ​បាន​សាង​សង់ដោយ​អធិរាជ Qin Shi Huang (221-206 មុនគ.ស) រួចបន្តមក​ រាជវង្សមីង (១៣៦៨-១៦៤៤ នៃគ.ស) បានសាងសង់ខ្លាំងបំផុត និងត្រូវបានថែរក្សាយ៉ាងល្អបំផុត។មហាកំផែងក៏ជាផ្លូវដឹកជញ្ជូន និងពាណិជ្ជកម្ម៏ល្អផង​ដែរ​សំរាប់​សម័យនោះផងដែរ។​
  • បច្ចុប្បន្នមហាកំផែង​ប្រទេស​ចិន​គឺ​ជា​កន្លែង​ដែរ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​រាប់លាននាក់​ វា​ក៏ផ្នែក​មួយនៃ​សេដ្ឋិច្ច​ប្រទេស​ចិន​ផង​ដែរ។ 

2720.126 SRY$0.00
SmartVey

Comments