និយាយអំពីផែនដី វាមានរចនាសម្ព័ន្ធសំខាន់ពីខាងក្នុងដល់ខាងក្រៅ ដែលអាចបែងចែកបានជា ផ្នែកខាងក្នុង (internal layers) និង ស្រទាប់បរិយាកាស (atmospheric layers)។
ផ្នែកខាងក្នុនៃស្រទាប់ផែនដី៖
ផ្នែកខាងក្នុងនៃផែនដីចែកចេញជា4ស្រទាប់
ស្រទាប់ទី1 គេហៅសែល (Crust) ដែលវាមានកំរ៉ាស់ចាប់ពី5គីឡូម៉ែតរហូតដល់70គីឡូម៉ែត វាជាស្រទាប់ក្រៅបំផុតដែលមានជីវិត តំបន់ដីគោកនិង
ទឹកសមុទ្រ។
ស្រទាប់ទី2 (Mantle) ដែលវាមានកំរ៉ាស់ប្រហែល2900គីឡូម៉ែត វាគឺជាស្រទាប់មួយ ដែលអាចរលាយបង្កេីតទៅជាចលនាផ្ទៃដីបណ្ដាលអោយភូមិសាស្រ្តផ្លាស់ប្ដូរ រឺ យេីងអាចហៅចលនាបន្ទះតិចតូនិច ចលនាបែបនេះហេីយដែលនាំអោយកេីតមានគ្រោះរញ្ជួយដី ភ្នំ ភ្នំភ្លេីងជាដេីម។
ស្រទាប់ទី3 រឺស្នួលខាងក្រៅ(Outer Core) វាមានកំរ៉ាស់ប្រហែល2200គីឡូម៉ែត វាគឺជាស្រទាប់រាវដែលវាសម្បូរទៅដោយដែក និងនីកែល ជាកន្លែងបង្កេីតដែនម៉ាញ៉េទិចរបស់ផែនដីដេីម្បីការពារផែនដីនិងជីវិតនៅលេីផែនដីពីកម្មរស្មីពន្លឺព្រះអាទិត្យ រក្សាស្រទាប់អូហ្សូន និងបង្កេីតជាពន្លឺអូរ៉ូរ៉ា។
ស្រទាប់ទ4 រឺ ស្នូលខាងក្នុង (Inner Core) វាមានកំរ៉ាស់ប្រហែល1200គីឡូម៉ែត វាគឺជាកន្លែងដែលផ្ទុកទៅដោយធ្យូងរឹង ដែក និង នីកែល។ វាជាកន្លែងដែលមានសំពាធខ្ពស់ណាស់។
ផ្នែកបរិយាកាសនៃផែនដី ៖
បរិយាកាសផែនដីចែកចេញជា5ស្រទាប់
ស្រទាប់ទី1 ត្រូផូស្វ៊ែរ (Troposhere) ដែលវាមានកពស់ចាប់ពីផ្ទៃដីយេីងរហូតដល់12គីឡូម៉ែត វាជាកន្លែងដែលមានអាកាសធាតុ សំណេីមនិងជីវិតរស់នៅ។
ស្រទាប់ទី2 ស្រ្តាតូស្វ៊ែរ (Stratosphere) ដែលវាមានកំពស់ចាប់ពី12គីឡូម៉ែតរហូតដល់50គីឡូម៉ែត ដែលវាមានស្រទាប់អូហ្សូនដែលជាខែលការពារពីពន្លឺកាំរស្មីរបស់ព្រះអាទិត្យ។
ស្រទាប់ទី3 មេសូស្វ៊ែរ (Mesosphere) ដែលមានកពស់ចាប់ពី50គីឡូម៉ែតរហូតដល់ 85គីឡូម៉ែត វាគឺកន្លែងដែលបង្កេីតនៅភ្លៀងអាកាសធាតុរឺទេពច្យុត ។
ស្រទាប់ទី4 ទែម៉ូស្វ៊ែរ (Thermosphere)ដែលវាមានកំពស់ចាប់ព85គីឡូម៉ែររហូត600គីឡូម៉ែត វាគឺកន្លែងបង្កេីតនៅពន្លឺអូរ៉ូរ៉ា ដ៏ស្រស់ស្អាត។
ស្រទាប់ទី5 អុិចសូស្វ៊ែរ(Exsophere)ដែលវាមានកំពស់ចាប់600គីឡូម៉ែតទៅ10000គីឡូម៉ែត វាគឺជាស្រទាប់ក្រៅបង្អស់របស់ផែនដី ទៅអវកាស។


Comments