ប្រទេសម៉ារ៉ុក ឬ ម៉ូរ៉ុកកូ (Morocco) ដែរមានឈ្មោះជាផ្លូវការ ព្រះរាជាណាចក្រម៉ារ៉ុក គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងលិចនៃតំបន់ម៉ាហ្រ្គីបក្នុងអាហ្រ្វិកខាងជើង។
- ប្រទេសម៉ារ៉ុកមានព្រំប្រទល់ជាប់នឹងសមុទ្រមេឌីទែរ៉ាណេនៅភាគខាងជើង និងមហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច ហើយមានព្រំដែនគោកជាប់នឹងប្រទេសអាល់ហ្សេរីនៅភាគខាងកើត និងដែនដីជម្លោះសាហារ៉ាខាងលិចនៅភាគខាងត្បូង។
- ប្រទេសនេះលាតសន្ធឹងលើផ្ទៃដី ៤៤៦,៣០០ គីឡូម៉ែត្រការ៉េ ឬ ៧១០,០៨០ (បើគិតទាំងសាហារ៉ាខាងលិច) ប្រទេសនេះមានប្រជាជនចំនួនសរុប ៣៧ លាននាក់។
- សាសនាផ្លូវការ ដែលមានប្រជាប្រិយបំផុតគឺ សានាឥស្លាម ហើយភាសាផ្លូវការគឺ ភាសាអារ៉ាប់និងភាសាប៊ែប៊ែររីឯភាសាបារាំងក៏ត្រូវបានគេនិយាយយ៉ាងទូលំទូលាយផងដែរ។
- អត្តសញ្ញាណនិងវប្បធម៌របស់ប្រទេសម៉ារ៉ុកគឺកើតចេញពីការលាយឡំគ្នារវាងវប្បធម៌ប៊ែប៊ែរ អារ៉ាប់ និងអឺរ៉ុប។
- រាជធានីរបស់ប្រទេសនេះគឺ រ៉ាបាត ឯទីក្រុងធំបំផុតក្នុងប្រទេសគឺកាសាប្លង់កា។
- រូបិយវត្ថុរបស់ប្រទេសនេះគឺឌៀហាំម៉ារ៉ុក។
- ប្រទេសម៉ារ៉ុកសម្បូរទៅដោយជនជាតិអារ៉ាប់ដែរមានរហូតដល់67%នៃប្រជាជនសរុប ឯជនជាតិប៊ែប៊ែរមាន31% និង ជនជាតិសារ៉ាវីមានត្រឹមតែ2%ប៉ុណ្ណោះ។
ម៉ារ៉ុកធ្លាប់ស្ថិតក្រោមអាណានិគមបារាំងដូចទៅនិងប្រទេសកម្ពុជាដែរគឺចាប់ពីឆ្នាំ1912រហូតដល់ឆ្នាំ1956 ហើយប្រទេសនេះបានប្រកាសឯករាជ្យនៅថ្ងៃទី2ខែមីនាឆ្នាំ1956។


Comments