Serey is utilizing Blockchain technology

ទ្វីបអាហ្រ្វិក​ ភាគ1

soursour

អាហ្វ្រិកគឺជាទ្វីបធំជាងគេ ទីពីរនៅលើភពផែនដីរបស់យេីងនិងជាទ្វីបដែលមានប្រជាជន ច្រើនជាងគេ ទីពីរបន្ទាប់ពី ទ្វីបអាសុី ។

  • ទ្វីបអាហ្វ្រិកមាន ផ្ទៃក្រឡាប្រហែល៣០.៣ លានគីឡូម៉ែត្រការ៉េ (ដោយរួមបញ្ចូលទាំងបណ្ដាកោះនៅជុំវិញផង) វាគ្របដណ្ដប់ប្រមាណ៦% នៃផ្ទៃផែនដី និង ២០% នៃផ្ទៃដីពិភពលោក ។
  • គិតមកត្រឹមឆ្នាំ ២០២១​ទ្វីបមួយនេះមានប្រជាជនប្រមាណ ១.៤ ពាន់លាននាក់ដែលស្មើនឹង១៤.២%នៃចំនួនប្រជាជនសរុបលើ ពិភពលោក ។
  • ទោះបីជាទ្វីបនេះសម្បូរទៅដោយធនធានធម្មជាតិច្រើនក៏ដោយក្ដី ក៏ទ្វីបអាហ្រ្វិកនៅតែជាទ្វីបដែលប្រជាជននៅទីនោះមានជីវភាពក្រលំបាក។
  • គេបានចោតលើកត្តាជាច្រើនជុំវិញវិបត្តិក្រីក្រនៅអាហ្វ្រិក ដោយកត្តាទាំងនោះរួមមាន៖ កត្ដាភូមិសាស្ត្រ អាកាសធាតុ កុលសម្ព័ន្ធ​អាណានិគម​និយម​ សង្រ្គាម​ត្រជាក់ អាណានិគម​និយមបែបថ្មី កង្វះលទ្ធិប្រជាធិបត្យេយ និងអំពើពុករលួយជាដើម។
  • ថ្វីត្បិតតែដីនៅទីនោះពុំសូវអំណោយផល តែការពង្រីកវិស័យសេដ្ឋកិច្ចនាពេលថ្មីៗនេះ បូករួមជាមួយនិងចំនួនប្រជាជនវ័យក្មេងដ៏ច្រើនបានធ្វើឱ្យទ្វីបអាហ្រ្វិកក្លាយជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងបរិបទសកលលោកក្នុងពេលបច្ចុប្បន្ន។
  • ទ្វីបអាហ្រ្វិកត្រូវបានព័ទ្ធជុំវិញ ដោយសមុទ្រមេឌីទែរ៉ាណេ ព្រែកជីកស៊ុយអេ និងសមុទ្រក្រហមនៅភាគឦសាន្ត មហាសមុទ្រ​ឥណ្ឌានៅភាគ​អាគ្នេយ៍​ និង មហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច ។
  • ទ្វីបអាហ្វ្រិកមានរដ្ឋចំនួន 54ប្រទេស (ទទួលស្គាល់ដោយ អសប ទាំងអស់) បូករួមទាំងកោះម៉ាដាហ្គាស្កា និងប្រជុំកោះ ចំណុះ ជាច្រើនទៀត ។
  • អាល់ហ្ប្ទអាល់ហ្សេរី​សមួយធំជាងគេនៅទ្វីបអាហ្រ្វិកបើគិតតាមទំហំផ្ទៃដី រីឯនីហ្សេរីយ៉ាជាប្រទេសមួយដែរ​មាន​ប្រជាជនច្រេីនបំផុត​ប្រចាំទ្វីបនេះ។

បណ្ដាប្រទេសនៃទ្វីបអាហ្វ្រិកចូល សហការគ្នាតាមរយៈអង្គការដែរមានឈ្មោះថា​សហភាពអាហ្រ្វិកដែរមានទីស្នាក់ការនៅទីក្រុងអាឌីអាបាបា។




935.367 SRY$0.00
SmartVey

Comments