Serey is utilizing Blockchain technology

ប្រទេសតៃវ៉ាន់​ Taiwan

soursour

វ៉ា់​ន់គឺ​ជា​ប្រទេសប្រជាធិបតេយ្យ​តូច​មួយ​នៅ​អាសុី​បូព៌ា​ វា​ជាប្រទេសដែរជឿន​លឿន​ផ្នែក​បច្ចេកវិទ្យា​ ។

  • តៃ​វ៉ាន់​ជា​ប្រទេស​មួយដែរមានសក្ដារ​នុពលខ្ពស់ក្នុង​វិស័យ​ឧស្សាហ៍​កម្មអេឡិចត្រូនិក​ ចំណីអាហារ​ និងសេដ្ឋកិច្ច​កំរិតខ្ពស់។ 
  • តៃវ៉ាន់ស្ថិត​នៅក្នុង​មហាសមុទ្រ​ប៉ាសុីហ្វិក​ ខាងកេីត​ប្រទេសចិន​ ប្រទេស​នេះមាន​ទំហំ​ដីត្រឹម​តែ​36000គីឡូម៉ែតការ៉េ​ ឯប្រជាជនមាន​រហូត​ដល់23លាននាក់​ ភាសា​ដែរ​ប្រេីប្រាស់គឺ​ភាសាចិន​។
  • មុនឆ្នាំ​សតវត្សទី17​តៃវ៉ាន់គឺ​ជាកន្លែង​រស់​នៅ​របស់​ជនជាតិដេីមដែរ​គេ​អោយ​ឈ្មោះថា​​(Austronesian Tribes) ។ 
  • ក្នុង​ឆ្នាំ​1624​ ហូ​ឡង់បាន​ចូល​មក​គ្រប់​គ្រង​ប្រទេស​នេះ​។ 
  • នៅឆ្នាំ​1683​ តៃវ៉ាន់​ត្រូវ​បាន​រំដោះចេញពី​ហូឡង់​ដោយ​អាណាចក្រចិន។
  • នៅឆ្នាំ​1895​ សង្រ្គាម​រវាង​ប្រទេស​ចិន​ និង​ជប៉ុន​ ប្រទេស​ជប៉ុនមក​កាន់​កាប់​ប្រទេស​តៃវ៉ាន់។ 
  • ក្នុង​ឆ្នាំ​1949​ ប្រទេស​ចិន​មាន​សង្គ្រាម​សុីវិល​ ដែរ​នាំ​អោយ​ប្រទេស​ចិនកាន់តែ​ធ្លាក់ដុន​ដាប​ខ្លាំងឡេីង​ ដែរ​នាំ​អោយ​ប្រជាជនចិនមួយចំនួន​រត់ទៅរស់នៅលេី​កោះនោះ​ហេីយ​ពួក​គេ​ក៏បង្កេីត​រដ្ឋាភិបាល​ដោយ​ខ្លួន​ឯង។
  • ដោយ​សារ​តែ​តៃវ៉ាន់​ចង់​បង្កេីត​ប្រទេស​មួយដែរ​ឯករាជ្យ​ ទេីប​ធ្វេី​អោយ​មាន​ជម្លោះនយោបាយ​ជាមួយ​ប្រទេស​ចិន​ ដោយ​សារចិន​អះអាង​ថាតៃវ៉ាន់គឺ​ជាផ្នែក​មួយនៃ​ប្រទេស​ចិន។ 
  • តៃវ៉ាន់ជា​ប្រទេស​មួយនាំ​មុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ និង​អេឡិចត្រូនិក​ ហេីយ​ក្រុមហ៊ុន​ធំមួយចំនួន​ដូច​ជា​ Asus , Acer , HTC , Foxconn​ ក៏ជាក្រុមហ៊ុន​របស់​ប្រទេស​តៃវ៉ាន់​ផងដែរ។
  • ប្រទេស​នេះតូចក៏ពិតមែន​ប៉ុន្តែពួកគេ​ក៏មានកន្លែង​ទេសចរណ៍​ល្បីដូចជា​ 
  • អាគារ​101ជាន់​ដែរធ្លាប់​ជា​អាគារ​ខ្ពស់ជាងគេបំផុតក្នុង​ពិភពលោក​ 
  • Sun moon lake បឹងធម្មជាតិដ៏ស្រស់ស្អាត​ ។
  • Taroko Gorge ជាជម្រាលភ្នំដ៏ស្រស់ស្អាត។
  • Jiufen old street គឺ​ជា​ទីក្រុងភ្នំនិងផ្សារ​បែបបុរាណនៅតាមដងផ្លូវ​ដ៏ស្រស់ស្អាត។
  • ម្ហូប​អាហារល្បីៗនៅទី​នោះ​ដែរ​អ្នកគួរ​សាកល្បងដូច​តៅហ៊ូស្អុយ​ , អូម្លែតអយស្ទ័រ​ , ឆុង​ជាធី​ ជាដេីម

ដោយសារតែតៃវ៉ាន់ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេីបប្រទេស​នេះ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ បច្ចុប្បន្នទោះបីជាតៃវ៉ាន់មាន​រដ្ឋាភិបាល​ជារបស់​ខ្លួន​ក៏ពិត​មែន​តែ​ សហប្រជាជាតិនិង​ប្រទេស​ជា​ច្រេីនមិនទទួលស្គាល់​តៃ​វ៉ាន់ជា​ប្រទេស​មួ​យជា​ផ្លូវ​ការនៅឡេីយ​ទេ​។ 




1269.418 SRY$0.00
SmartVey

Comments