ភ្នំ Mauna Kea មានទីតាំងនៅរដ្ឋ Hawaii សហរដ្ឋអាមេរិក គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ប្រសិនបេីយេីងវ៉ាស់ទាំងមួយផ្នែកធំដែរស្ថិតនៅក្នុងបាតសមុទ្ររហូតដល់កំពូល។
- ភ្នំ Mauna Kea វាជាប្រភេទភ្នំភ្លេីង ដែរវាផ្ទុះលេីកចុងក្រោយប្រហែល4600ឆ្នាំមុន
- កម្ពស់សរុបរបស់ភ្នំ Mauna Kea សរុបមានរហូតដល់10211ម៉ែត មួយផ្នែកធំនៅក្នុងទឹកសមុទ្រកំពស់ប្រហែល6004ម៉ែត ចំណែកឯកំពស់ពីលេីនីវ៉ូទឹកសមុទ្រមានត្រឹមតែ4207ម៉ែត( ប្រសិនបេីយេីងធៀបជាមួយភ្នំ Everest កំពស់ពីលេីនីវ៉ូទឹកសមុទ្រមានដល់ 8848,86ម៉ែត)
- ទោះជាយ៉ាងណាក៏ដោយ ដោយសារភាគច្រើននៃ Mauna Kea ស្ថិតនៅក្រោមទឹក អេវឺរ៉េសនៅតែជាភ្នំខ្ពស់បំផុតនៅពីលើនីវ៉ូទឹកសមុទ្រ។
- នៅលេីកំពូលភ្នំMuana Keaនេះមិនដូចជាភ្នំអេវឺរេសទេ វាគឺជាកន្លែងដែរល្អបំផុតសម្រាប់មនុស្សម្នាកំសាន្តមេីលផ្កាយ រឺ ជាកន្លែងដាក់តេឡេស្កុបធំៗដ៏អស្ចារ្យផងដែរ។
- បេីទោះបីជាភ្នំនេះស្ថិតនៅក្នុងតំបន់ត្រូវពិចក៏ដោយប៉ុន្តែវាតែងតែមានព្រិលធ្លាក់ក្នុងរដូវរងា។


Comments