កោះAoshima រឺគេតែងតែហៅកោះឆ្មាគឺជាកោះមួយដែរសម្បូរទៅដោយសត្វឆ្មានៅទីនោះ។
- កោះនេះស្ថិតនៅខេត្តEhime ភាគខាងលិចនៃប្រទេសជប៉ុន វាគឺកោះមួយដែរពេញនិយមខ្លាំងសំរាប់អ្នកទេសចរណ៍ជាពិសេសអ្នកដែរចូលចិត្តនិងស្រលាញ់សត្វឆ្មា
- នៅទីនោះពីមុនគឺសម្បូរទៅដោយមនុស្សរស់នៅច្រេីនប៉ុន្តែបច្ចុប្បន្ននៅតិចជាង20នាក់ ហេីយនៅលេីកោះនោះមានឆ្មាប្រហែល ពី250ទៅ300ក្បាល។
- កោះAoshima សម្បូរទៅដោយសត្វឆ្មាដោយសារប្រជាជននៅទីនោះយកសត្វឆ្មាដេីម្បីអោយចាប់កណ្ដូបនៅលេីកាប៉ាល់ដឹកត្រី ដោយសារតែនៅទីនោះសម្បូរទៅដោយចំណីអាហារ និងភាពសុខដុមដែរនាំឆ្មានៅទីនោះចាប់ផ្ដេីមបន្តពូជច្រេីនឡេីងៗពីមួយថ្ងៃទៅមួយថ្ងៃ។
មកដល់បច្ចុប្បន្ននេះ កោះនេះត្រូវបានក្លាយទៅជាកន្លែងទេសចរណ៍មួយដែរពេញនិយមចំពោះអ្នកទេសចរណ៍ដែរស្រលាញ់សត្វឆ្មា អ្នកអាចថតរូបលេងជាមួយឆ្មា និងដាក់ចំណីអោយពួកវា។


Comments