អបអរសាទរកម្ពុជាជាប់លេខ 4 ក្នុងពិភពលោកនិងលេខ 1 ក្នុងតំបន់អាស៊ានដែរជាប្រទេសដែលមានភាពរស់រាយរាក់ទាក់។
- ពិតជាមានមោទនភាពណាស់សម្រាប់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ 4 ទូទាំងពិភពលោកនិងទទួលបានចំណាត់ថ្នាក់លេខ 1 នៅក្នុងអាស៊ាន។
- ជាប្រទេសដែលមានប្រជាជនរសរាយរាក់ទាក់ជាងគេក្នុងឆ្នាំ 2025 ចំណាត់ថ្នាក់នេះគឺធ្វើឡើងដោយ data panda.org ដែរជាគេហទំព័រមួយធ្វេីការស្រាវជ្រាវប្រទេសនីមួយៗនៅលើពិភពលោកដូចការអប់រំប្រជាជន សុខភាព ។
- បេីតាមការបង្ហោះរបស់ផេកក្រសួងទេសចរណ៍កាលពីព្រឹកថ្ងៃអង្គារទី 25 ខែមីនានេះបានបង្ហាញឲ្យឃើញពីចំណាត់ថ្នាក់នៃប្រទេសទាំង 10 ក្នុងពិភពលោកដែលចាត់ទុកថាជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេបំផុតសម្រាប់ឆ្នាំ 2025។
- ក្នុងនោះមានប្រទេសមុិចសុិចកូ កម្ពុជា បារាំង កូស្តារិកា អូម៉ង់ វៀតណាមនិងប្រទេសកាណាដាក្នុងនោះយើងឃើញមានប្រទេសកម្ពុជាយើងទទួលបានចំណាត់ថ្នាក់លេខ4 ទូទាំងពិភពលោកនិងចំណាត់ថ្នាក់លេខ 1 សម្រាប់ទូទាំងបណ្ដាប្រទេសនៅតំបន់អាស៊ាន។
- វាមិនមែនជាលើកទីមួយនោះទេដែលប្រទេសកម្ពុជាមានឈ្មោះក្នុងបញ្ជីជាប្រទេសដែលមានភាពរស់រាយរាក់ទាក់ ព្រោះតែប្រជាពលរដ្ឋគ្រប់វ័យទៅហើយដែលតែងតែបង្ហាញស្នាមញញឹម ការស្វាគមន៍និងភាពកក់ក្តៅទៅប្រជាជនដែរមកលេងប្រទេសកម្ពុជា។


Comments