តើអ្វីទៅជាជំងឺស្អូច (Rubella)?
ស្អូចគឺជាជំងឺឆ្លងដែលនាំអោយកើតមានកន្ទួលក្រហមលើស្បែក។ ជាទូទៅជំងឺស្អូចមិនបង្កភាពធ្ងន់ធ្ងរទេដល់អ្នកជំងឺទេ ប៉ុន្តែចំពោះស្រ្តីមានផ្ទៃពោះវិញវាអាចអោយមានភាពមិនប្រក្រតីចំពោះទារកប្រសិនបើម្ដាយគាត់កើតមានជំងឺស្អូចក្នុងកំឡុងពេលត្រីមាសទី1។
មូលហេតុនិងការឆ្លងនៃជំងឺស្អូច
- ជំងឺស្អូចបណ្ដាលមកពីការឆ្លងនៅវីរុសដែរមានឈ្មោះថា Rubella virus
-វាអាចឆ្លងពីអ្នកជំងឺតាមរយះដំណក់ទឹកតូចៗ ឬ ស្លេសចេញពីផ្លូវដង្ហើមនៃអ្នកជំងឺស្អូច។
រោគសញ្ញានៃជំងឺស្អូច
- មុនពេលចេញស្នាមកន្ទួលក្រហមលើស្បែក អ្នកជំងឺអាចមានការះដូចជាមុនពេលចេញស្នាមកន្ទួលក្រហមលើស្បែក
- ក្ដៅខ្លួន
- បាត់ចំណង់អាហារ
- ឈឺក្បាល
- ឈឺភ្នែក
- ឈឺបំពង់ក
- ក្អក
- ឈឺតាមសាច់ដុំនិងសន្លាក់
- ស្នាមក្រហមលើស្បែក:
- ដំបូងនៅលើមុខនិងក ហើយរាលដាលទៅដងខ្លួន ដៃ និងជើង ក្នុងរយះពេល24ម៉ោង។
- ចាប់ផ្ដើមបាត់ទៅវិញពីលើមុខនៅថ្ងៃទី2ហើយបាត់ពីដងខ្លួននៅចុងថ្ងៃទី3។
ការព្យាបាលស្អូច
ការព្យាបាលជំងឺស្អួចគឺទៅជាក់ស្ដែងនៃអាការះនៃជំងឺ
- ទទួលទានអាហារនិងទឹកអោយបានគ្រប់គ្រាន់
- ញាំថ្នាំបញ្ចុះកំដៅ (Paracetamol)
ផលវិបាកនៃជំងឺស្អូច
- ចំពោះស្រ្តីមានផ្ទៃពោះ : អាចរលូតកូន , ទារកស្លាប់ក្នុងផ្ទៃ និង ភាពមិនប្រក្រតីនៃទារក ....
- រលាកស្រោមខួរក្បាល (ករណីកម្រ)
ការការពារ
- ចាក់វ៉ាក់សាំការពារជំងឺស្អូច
- ជៀសវាងការប៉ះពាល់ជាមួយអ្នកជំងឺ ជាពិសេសស្រ្តីកំពុងមានផ្ទៃពោះ។


Comments