Serey is utilizing Blockchain technology

ទ្វីបអាហ្រ្វិក​ ភាគ2

soursour

អាហ្រ្វិកគឺជាទ្វីបតែមួយគត់ដែលស្ថិតខ្សែអេក្វាទ័រ​ និង​មេឌីរ៉ាយាង ហើយក៏ជាទ្វីបតែមួយដែរ​ ដែលលាតសន្ធឹងពីតំបន់អាកាសធាតុភាគខាងជើងទៅអាកាសធាតុភាគខាងត្បូង។

  • មួយភាគធំនៃទ្វីបនេះនិងប្រទេសភាគច្រើនមានទីតាំងស្ថិតនៅក្នុងអឌ្ឍគោលខាងជេីង ហើយតំបន់និងប្រទេសមួយចំនួនតូចស្ថិតនៅអឌ្ឍគោលខាងត្បូង។
  • មួយចំណែកធំនៃទ្វីបនេះបានគ្របដណ្ដប់លើតំបន់ត្រូពិច លើកលែងតែសាហារ៉ាខាងលិច អាល់ហ្សេរី លីប៊ី​ និងអេហ្សុីប ចុងខាងជើងនៃប្រទេសម៉ូរីតានីនិងទឹកដីទាំងមូលនៃប្រទេសម៉ារ៉ុក​ សុីអ៊ូតា មេលីឡានិងប្រទេសទុយនីសុីដោយតំបន់និងប្រទេសខាងលើនេះសុទ្ធតែស្ថិតនៅផ្នែកខាងលើតំបន់ត្រូពិច​ ពោលគឺនៅតំបន់អាកាសធសតុខាងជេីង។
  • ផ្ទុយទៅវិញ ភាគខាងត្បូងប្រទេសណាមីប៊ី​ ភាគខាងត្បូងប្រទេសបូតស្វាណា មួយផ្នែកធំនៃប្រទេសអាហ្រ្វិកខាងត្បូង​ ទឹកដីទាំងមូលនៃរដ្ឋឡេសូតូនិងអេស្វសទីនី​ និងចុងខាងត្បូងនៃប្រទេសម៉ូសំប៊ិកនិងម៉ាដាហ្កាស្កាសុទ្ធតែមានទីតាំងនៅផ្នែកខាងក្រោមនៃតំបន់ត្រូពិចពោលគឺនៅតំបន់អាកាសធាតុខាងត្បូង។
  • ទ្វីបអាហ្រ្វិកជាដែនដីដែលមានជីវចម្រុះខ្ពស់ ក៏ប៉ុន្តែទ្វីបអាហ្រ្វិកក៏ទទួលរងនូវផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែររួមមាន៖ ការកាប់បំផ្លាញព្រៃឈើ កង្វះទឹក និងការបំពុលជាដើម។
  • ស្ថានភាពបរិស្ថាននៅទ្វីបមួយនេះត្រូវបានគេប៉ាន់ស្មានថានឹងកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាងមុន ជាពិសេសនៅពេលដែលបាតុភូតបម្រែបម្រួលអាកាសធាតុកំពុងតែរីកសកម្មនៅទូទាំងសកលលោក។

ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលនៃអង្គការសហប្រជាជាតិទទួលបន្ទុកបម្រែបម្រួលអាកាសធាតុបានកំណត់ថា អាហ្រ្វិកជាទ្វីបដែលងាយរងគ្រោះបំផុតដោយបម្រែបម្រួលអាកាសធាតុ។


1366.734 SRY$0.00
SmartVey

Comments