ប្រវត្តនិងវប្បធម៌
ទ្វីបអាហ្វ្រិមានប្រវត្តិសាស្រ្តវែងឆ្ងាយ ស្មុគស្មាញ ហើយជារឿយៗក៏ពុំសូវាមានសហគមន៍ប្រវត្តិសាស្ត្រពិភពលោកឱ្យតម្លៃប៉ុន្មានទេ។
- តំបន់អាហ្រ្វិកខាងត្បូងត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាទីដើមកំណើតនៃមនុស្សលោក និងក្រុមអូមីនីដេ។
- មនុស្សដំបូងបំផុត និងបុព្វបុរសរបស់ពួកគេត្រូវបានគេប្រមាណថាមានតាំង ៧ លានឆ្នាំមុន សំណល់គ្រោងឆ្អឹងបុរាណៗត្រូវបានគេរកឃើញនៅក្នុងប្រទេសអេត្យូពី អាហ្រ្វិកខាងត្បូង និងប្រទេសម៉ារ៉ុក ហើយជាទូទៅត្រូវបានគេជឿថាមានដើមកំណើតនៅប្រមាណ ៣៥០,០០០ ទៅ ២៦០,០០០ ឆ្នាំមុនមកម៉្លេះ។ទ្វីបអាហ្រ្វិកក៏ត្រូវបានអ្នកវិទូចាត់ទុកថាជាទ្វីបដែលមានហ្សែនចម្រុះជាងគេផងដែរ ។
- អរិយធម៌មនុស្សសម័យដើមដូចជា អេហ្សុីបុរាណ និង ការតាចបាន លេចឡើង នៅ តំបន់អាហ្រ្វិកខាងត្បូង។
- ក្រោយពីឆ្លងកាត់ប្រវត្តិដ៏យូរអន្លាយ បូករួមជាមួយការធ្វើចំណាកស្រុក និងពាណិជ្ជកម្មនានា ទ្វីបអាហ្រ្វិកបានក្លាយជាទឹកដីដែលមានជាតិសាសន៍ វប្បធម៌ និងភាសាចម្រុះច្រើនសន្ធឹកសន្ធាប់។
- ក្នុងរយៈពេល ៤០០ ឆ្នាំចុងក្រោយនេះ ឥទ្ធិពលអរិយធម៌អឺរ៉ុបបានហូរចូលទ្វីបនេះដោយចាប់ផ្តើមនៅសតវត្សទី ១៦ នៅពេលដែលអឺរ៉ុបបានចូលធ្វើពាណិជ្ជកម្មជាមួយជនជាតិដើមអាហ្វ្រិក ដែលជាលទ្ធផល ពាណិជ្ជកម្មទាសករឆ្លងអាត្លង់ទិចក៏បានកើតមានឡើង និងនាំឱ្យមានវត្តមានជនជាតិអាហ្រ្វិកជាច្រើននៅទ្វីបអាមេរិក។
ចាប់ពីចុងសតវត្សទី ១៩ ដល់ដើមសតវត្សទី ២០ ប្រជាជាតិអឺរ៉ុបបានដាក់អាណានិគមលើទឹកដីនៃទ្វីបអាហ្រ្វិកស្ទើរតែទាំងអស់ ដោយមានតែប្រទេសអេត្យូពីនិងលីប៉េរីយ៉ា ប៉ុណ្ណោះដែលជារដ្ឋឯករាជ្យ។រដ្ឋបច្ចុប្បន្ននៅទ្វីបអាហ្រ្វិកភាគច្រើនបានកើតចេញពីការដកអាណានិគមក្រោយចប់សង្រ្គាមលេីកលោកទី2។


Comments