សត្វពីងពាង (spider) ជាសត្វតូចមួយដែលមានលក្ខណៈពិសេសយ៉ាងច្រើន និងត្រូវបានគេចាត់ទុកថាជាសត្វអស្ចារ្យបំផុតមួយក្នុងពិភពលោក។
- សត្វពីងពាងអាចបង្ហាញសមត្ថភាពអស្ចារ្យក្នុងការផលិតខ្សែសំណាញ់ដែលរឹងជាងដែកដល់ទៅ៦ដង ប្រសើរជាងសមាសធាតុមួយចំនួនសម្រាប់ផលិតគ្រឿងយន្ត ឬសម្រាប់ជួយសង្គ្រោះមនុស្ស។ វាប្រើសំណាញ់នេះសម្រាប់ចាប់សត្វ និងការពារខ្លួន។
- សំណាញ់របស់សត្វពីងពាងត្រូវបានរចនាឡើងយ៉ាងល្អបំផុត ដោយមានសភាពនៃសំណាញ់បែបស៊ុមកណ្តាលជាមួយខ្សែចងគ្នាទៅជុំវិញ ជាបច្ចេកទេសដ៏ចំលែក។
- ជេីងដ៏អស្ចរ្យរបស់សត្វពីងពាងគឺវាមានជើង៨ ហើយអាចឆ្លងជញ្ជាំង ឬដើរធ្វើដំណើរលើស្វត្ថុផ្សេងៗដោយមិនធ្លាក់។ វាប្រើបន្លាតូចៗដែលនៅលើជើងរបស់វា ដើម្បីបង្កើតកម្លាំងមួយដែរអាចជាប់ជាមួយនឹងផ្ទៃដែរវាដេីរ។
- ការប្រមាញ់ដ៏អស្ចរា្យរបស់សត្វពីងពាងមួយចំនួនប្រើសំណាញ់ក្នុងការចាប់សត្វបែបអសកម្ម ខណៈពេលសត្វខ្លះទៀតដើរចេញទៅប្រមាញ់ដោយផ្ទាល់។
- សត្វពីងពាងមានជាង ៤៥,០០០ ប្រភេទនៅលើពិភពលោក ដែលមានទំហំ ទ្រង់ទ្រាយ និងរបៀបរស់នៅខុសៗគ្នា។
ដោយសារភាពឈ្លាសវៃ បច្ចេកទេសនៃរាងកាយ និងសមត្ថភាពទាំងនេះហេីយ ទេីបធ្វេីអោយសត្វពីងពាងគឺជាសត្វមួយអស្ចារ្យនៅក្នុងពិភពសត្វ។


Comments