Serey is utilizing Blockchain technology

ជំងឺគ្រុនផ្ដសាយបក្សី (H5N1)

soursour

ជំងឺគ្រុនផ្ដាសាបក្សី (Avian Influenza) គឺជាជំងឺឆ្លងដែលកើតចេញពីវីរុសផ្ដាសាយ H5N1 (ឬវីរុសផ្សេងទៀតក្នុងក្រុម Avian Influenza Virus)។ ជំងឺនេះប៉ះពាល់ដំបូងដល់សត្វបក្សី ដូចជា៖មាន់ ទា និងបក្សីព្រៃផ្សេងៗ។ ទោះជាយ៉ាងណា វាក៏អាចឆ្លងមកមនុស្សបានផង ដោយសារ:


🦠 របៀបឆ្លងមកមនុស្ស៖

 • ការប៉ះពាល់ជាមួយសត្វមានវីរុស (សត្វមាន់/ទា/បក្សីព្រៃ)

 • បរិភោគសាច់សត្វឬស៊ុតដែលចំអិនមិនបានល្អ

 • ការឆ្លងតាមរយះភាគល្អិតនៅពេលក្អករឺកណ្ដាសដោយបក្សីផ្ទុកមេរោគ ( ទឹកមាត់ ទឹករំអិល រឺលាមកសត្វ) (droplets)


😷 រោគសញ្ញានៃជំងឺគ្រុនផ្ដាសាបក្សី (នៅមនុស្ស):

 • គ្រុនក្តៅខ្លាំង

 • ឈឺក្បាល

 • ឈឺសាច់ដុំ

 • ឈឺបំពង់ក

 • ហ៊ាសំបោរ

 • ក្អកនឹងហត់

 • ឈឺចុកទ្រូង/ថប់ដង្ហើម

 • ប្រសិនបើធ្ងន់នឹងអាចបណ្តាលអោយ រលាកសួត, ខ្សោយផ្លូវដង្ហើម ហើយអាចបណ្ដាលអោយស្លាប់បាន។


🛡️ ការពារ និងការព្យាបាល៖

 • មិនត្រូវប៉ះពាល់សត្វមានឈឺ ឬងាប់ដោយមិនដឹងហេតុ

 • មិនត្រូវបរិភោគសាច់មាន់/ទា/ស៊ុតដែលចំអិនមិនបានល្អ

 • ស្លៀកពាក់ឧបករណ៍ការពារពេល សម្អាតទីតាំងសត្វ

 • លាងដៃជាមួយសាប៊ូអោយទៀងទាត់

 • អ្នកជំងឺគួរតែដាក់ឲ្យនៅដាច់ដោយឡែក

 • មនុស្សឆ្លងអាចព្យាបាលដោយថ្នាំអង់ទីវីរុស (Antiviral) ដូចជា Oseltamivir (Tamiflu) ប្រសិនបើចាប់បានពេលណាមួយ



0.000 SRY$0.00
SmartVey

Comments