ភពពុធ៖ ភពតូចបំផុត និងលឿនបំផុត។
ភព Mercury គឺជាភពដែលនៅជិតព្រះអាទិត្យបំផុត និងតូចបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ វាមានបរិយាកាសនឹងសីតុណ្ហភាពក្តៅពេលថ្ងៃ និងពេលយប់ត្រជាក់។
ការពិតសំខាន់ៗអំពីភពពុធ
• វាមានអង្កត់ផ្ចិត4,880 គីឡូម៉ែត្រ (ភពតូចបំផុត)។
• វាមានចំងាយពីព្រះអាទិត្យ ៥៧,៩លានគីឡូម៉ែត្រ (៣៦លានម៉ាយ)។
• រយះពេលមួយថ្ងៃនៃភពពុធ គឺស្មេីនិង59 ថ្ងៃនៃផែនដី (ការបង្វិលយឺត)។
• ឯរយះពេលមួយឆ្នាំនៃភពពុធស្មេីនិង ៨៨ ថ្ងៃផែនដី (គន្លងលឿនបំផុតជុំវិញព្រះអាទិត្យ)។
• វាមានទំនាញត្រឹម 0.38 ដងនៃទំនាញផែនដី (មនុស្សម្នាក់ដែលមានទម្ងន់ 100 គីឡូក្រាមនៅលើផែនដីនឹងមានទម្ងន់ 38 គីឡូក្រាមនៅលើភពពុធ)។
សីតុណ្ហភាពនៃភពពុធ
• ពេលថ្ងៃ៖ រហូតដល់ 430°C (800°F)។
• ពេលយប់៖ ទាបរហូតដល់ -180°C (-290°F)។
• ភពពុធមានបរិយាកាសស្ដេីង ដែរផ្សំពីអុកសុីសែន សូដ្យូម អុីដ្រូសែន អេលីយ៉ូម និង ប៉ូតាសូ្យម។
ទោះបីជានៅជិតព្រះអាទិត្យបំផុតក៏ដោយ ក៏ភព Mercury មិនមែនជាភពដែលក្តៅជាងគេនោះទេ ពោលគឺ Venus ទទួលបានងារនោះ ដោយសារតែបរិយាកាសក្រាស់របស់វាទប់កំដៅ។


Comments