Serey is utilizing Blockchain technology

កោះនីហ៉ោ​ រឺកោះហាមឃាត់​ (Niihau Island)

soursour

Niʻihau រឺ​ "កោះហាមឃាត់" គឺជាកោះឯកជនមួយនិង​តូចជាងគេនៅក្នុងប្រជុំកោះនៃរដ្ឋហាវ៉ៃ ។

  • Niʻihau ត្រូវបានគេស្គាល់ជាកោះប្រវត្តិសាស្រ្តតែមួយគត់ និងឯកោ កោះនេះរក្សាបាននូវវប្បធម៌ប្រពៃណីរបស់ហាវ៉ៃ ហេីយ​នៅលេីកោះនុះពុំ​មាន​ឧបករណ៍ទំនើបៗទេ។ 
  • វាជាកោះឯកជនរបស់គ្រួសារ Robinson តាំងពីឆ្នាំ 1864 នៅពេលដែល Elizabeth Sinclair បានទិញវាពីស្តេច Kamehameha V ក្នុងតម្លៃ $10,000 ជាមាស។
  • ក្រុមគ្រួសាររបស់គាត់នៅតែបន្តរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការចូលទៅកាន់កោះនេះ។
  • Niʻihau មានប្រជាជនតិចតួចតែប៉ុណ្ណោះហេីយមានអ្នកស្រុកតិចជាង 200 នាក់ ដែលភាគច្រើនជាជនជាតិដើមហាវ៉ៃ។
  • ប្រជាជនៅទីនោះរស់នៅបែបទំនៀមទម្លាប់ និងប្រពៃណីរបស់ជនជាតិហាវ៉ៃ។
  • ហាវ៉ៃគឺជាភាសាចម្បងរបស់ប្រជាជននៅលេីកោះនោះ និងភាសាអង់គ្លេសក៏គេអាច់យល់ផងដែរ។
  • ភ្ញៀវ​ដែរ​មាន​វត្តមាន​នៅ​កោះនេះ​លុះ​ត្រា​តែ​ត្រូវ​បាន​អនុញ្ញាត
  • អ្នកស្រុករស់នៅទីនេះគ្មានរបស់ទំនើបៗ ដូចជាផ្លូវកៅស៊ូ​ ទូរសព្ទ័​ ទូរទស្សន៍ទេ​ ចំនែកអគ្គិសនីវិញភាគច្រើនប្រើថាមពលពន្លឺព្រះអាទិត្យ
  • ការចិញ្ចឹមជីវិត ដោយការនេសាទ ការបរបាញ់ និងការប្រមូលផ្តុំ គឺជារបៀបរស់នៅរបស់ Niʻihau ។

កោះនេះជាជម្រករបស់រុក្ខជាតិ និងសត្វដ៏កម្រផ្សេងៗហេីយវាក៏ជាទីកន្លែងសម្រាប់ហ្វឹកហ្វឺនយោធាសហរដ្ឋអាមេរិកផងដែរ។ 

3366.731 SRY$0.00
SmartVey

Comments