តើអ្វីទៅជាជំងឺអុតស្វាយ(Chickenpox)?
ជំងឺអុតស្វាយគឺជាជំងឺបង្កឡើងដោយវីរុស ។ ជំងឺអុតស្វាយច្រើនកើតនៅវ័យកុមារ ក៏មានលើមនុស្សពេញផងដែរ។
ជាទូទៅជំងឺអុតស្វាយមិនមានភាពធ្ងន់ធ្ងរសំរាប់មនុស្សដែរមានសុខភាពធម្មតាទេ តែវាអាចបង្កទៅជាធ្ងន់ធ្ងរចំពោះមនុស្សដែរមានប្រព័ន្ធភាពសាំទន់ខ្សោយ។
មូលហេតុនៃជំងឺអុតស្វាយ
- វាបង្កឡើងដោយេវីរុស Varicella-zoster
- ការឆ្លងតាមរយះ:
- ការហឺតចូលនៅដំណក់ទឹកតូចៗដែលចេញពីផ្លូវដង្ហើមរបស់អ្នកដែលមានជំងឺអុតស្វាយ
- ការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វាយ
រោគសញ្ញានៃជំងឺអុតស្វាយ
- ក្ដៅខ្លួន
- បាត់ចំណង់អាហារ
- អស់កំលាំង
- ឈឺក្បាល
- រម៉ាស់ស្បែក
- ស្នាមក្រហមលើស្បែក
- ពងទឹកនិងប្រែជាល្អក់ក្រៀមកំពិត ....
ផលវិបាកនៃជំងឺអុតស្វាយ
- ជំងឺអុតស្វាយធ្ងន់ធ្ងរ ចំពោះអ្នកដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ
- ឆ្លងបាក់តេរីតាមរយះពងទឹកដែរបែក និងចូលក្នុងឈាម
- សំឡាកក្រោយមានដំបៅក្លាយ
- រលាកសួត, រលាកខួរក្បាល
- កើតជំងឺរើមនៅពេលក្រោយ (ដោយសារការមានសកម្មភាពឡើងវិញដោយវីរុស)
ការព្យាបាលជំងឺអុតស្វាយ
- បរិភោគអាហារ និង ទឹកឲ្យបានគ្រប់គ្រាន់
- ការប្រើប្រាស់ថ្នាំបញ្ចុះកំដៅ និង ថ្នាំបន្ថយការឈឺចាប់
- ជៀសវាងការអេះរមាស់នាំអោយបែកពងទឹកងាយនិងឆ្លងរោគ
- អាចលាបថ្នាំសំលាប់មេរោគលើស្បែក: ថ្នាំស្វាយ (Violet) រឺថ្នាំលាបរបួស (Betadine)
- ថ្នាំ antihistamine ករណីរម៉ាស់ខ្លាំង
- ថ្នាំ Acyclovirទៅតាមករណី
- ថ្នាំប្រឆាំងចាក់តេរីAntibiotic ចំពោះករណីសង្ស័យឬករណីមានការយាយីពីបាក់តេរី......។
ការការពារពីជំងឺអុតស្វាយ
- ចាក់វ៉ាក់សាំង
- ជៀងរាងការប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាយ.... ។


Comments