តេីអ្នកដឹងទេលោកអ៊ីប្រាហ៊ីម ត្រាវរេ គឺជាប្រធានាធិបតីក្មេងជាងគេនៅលេីពិភពលោក ហេីយក៏ជាប្រធានាធិបតីដែលស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជននៃប្រទេស Bukina Fusa ផងដែរ។
តេីមានរឿងអ្វីកេីតឡេីងក្រោយពីលោកឡេីងកាន់តំណែងជាប្រធានាធិបតីប្រទេសBukina Fusa?
➡️បន្ទាប់ពីឡើងកាន់អំណាចក្នុងរដ្ឋប្រហារនៅខែកញ្ញា ឆ្នាំ ២០២២ លោក អ៊ីប្រាហ៊ីម ត្រាវរេ (Ibrahim Traoré) បានក្លាយជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសប៊ូគីណាហ្វាសូ។ ការដឹកនាំរបស់គាត់មានលក្ខណៈបែបបដិវត្តនិយម និងប្រឆាំងអាណានិគម ដោយមានការផ្លាស់ប្តូរយុទ្ធសាស្ត្របរទេស និងសេដ្ឋកិច្ចយ៉ាងច្រើន។
➡️នៅខែមេសា ឆ្នាំ ២០២៣ លោកបានប្រកាសអំពី “ការរំលែកទូទៅ” ដើម្បអោយប្រជាជនគាំទ្រកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនិងក្រុមភេរវកម្ម។
➡️លោកបានបដិសេធការរៀបចំការបោះឆ្នោតនៅឆ្នាំ ២០២៤ ដោយអះអាងថាស្ថានភាពសន្តិសុខមិនអនុញ្ញាតឲ្យធ្វើបាន។
➡️នៅខែឧសភា ឆ្នាំ ២០២៤ គាត់បានពន្យារពេលអំណាចរបស់ខ្លួនរហូតដល់៥ឆ្នាំ។
➡️លោកបានបញ្ចប់សហការណ៍យោធាជាមួយបារាំង និងបើកទ្វារទៅរករុស្ស៊ី និងតួកគី ហេីយលោកបានសហការជាមួយក្រុម Wagner របស់រុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម។
➡️នៅខែវិច្ឆិកា ឆ្នាំ ២០២៣ រដ្ឋាភិបាលបានអនុម័តសាងសង់រោងចក្រមាសដំបូងគេក្នុងរបស់ប្រទេសខ្លួនដើម្បីបង្កើនចំណូល និងការកាន់កាប់ធនធានធម្មជាតិ។
➡️លោកបានក្លាយជាអ្នកដឹកនាំដែលមានភាពពេញនិយមក្នុងចំណោមយុវជនអាហ្វ្រិក ដោយសារការបង្ហាញខ្លួនជាអ្នកដឹកនាំបែបបដិវត្តនិយម។
➡️ក្នុងរយះពេល3ឆ្នាំមកនេះ លោកបានបង្កេីតរោងចក្រ , សាងសង់ផ្លូវថ្នល់ , អាគារខ្ពស់ៗ និង នាំចូលគ្រឿងចក្រទំនេីបជាច្រេីនៗ-ល-។


Comments