ភពព្រហស្បតិ៍គឺជាភពដ៏ធំបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង និងជាភពឧស្ម័នដ៏ធំដែលមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍។
- ទំហំរបស់វាធំជាងផែនដីរបស់យេីងរហូតដល់ 318 ដង និងមានអង្កត់ផ្ចិតប្រហែល 139,820 គីឡូម៉ែត្រ (86,881 ម៉ាយ)។
- នៅលេីភពព្រហស្បតិ៍សំប្បូរទៅដោយ៉អ៊ីដ្រូសែន និងអេលីយ៉ូម។
- ចំណុចក្រហមដ៏អស្ចារ្យរបស់ភពព្រហស្បតិ៍ គឺជាព្យុះដ៏ធំដែលមានទំហំធំជាងផែនដីរបស់យេីង ដែលបានបោកបក់យ៉ាងតិច 350 ឆ្នាំ។
- (គិតមកត្រឹមឆ្នាំ 2025) ភពព្រហស្បតិ៍មានព្រះច័ន្ទចំនួន 95 ព្រះច័ន្ទដែរធំជាងគេមានចំនួន 4
- ភពព្រហស្បតិ៍ក៏មានរង្វងដូចភពសៅរ៍ដែរ ប៉ុន្តែភពព្រហស្បតិ៍មានប្រព័ន្ធរង្វង់ខ្សោយដែលធ្វើពីភាគល្អិតធូលី។
- ភពព្រហស្បតិ៍មានដែនម៉ាញេទិចខ្លាំងជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យេីង ដែលខ្លាំងជាងផែនដីប្រហែល 20,000 ដង។
- ដែនម៉ាញ៉េទិចរបស់វាចាប់វិទ្យុសកម្ម ដែលធ្វើឱ្យវាមានគ្រោះថ្នាក់ដល់យានអវកាស។
- មួយថ្ងៃនៅលើភពព្រហស្បតិ៍ (ការបង្វិលមួយដង) គឺត្រឹមតែ 10 ម៉ោងប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាភពដែលវិលលឿនបំផុត ដូចឆ្នេះហេីយទេីបនៅទីនោះខ្យល់បក់ខ្លាំងមានល្បឿន 432 គីឡូម៉ែត្រ/ម៉ោង (268 ម៉ាយក្នុងមួយម៉ោង)។
- មួយឆ្នាំនៅលើភពព្រហស្បតិ៍ (មួយគន្លងជុំវិញព្រះអាទិត្យ) ចំណាយពេល 12 ឆ្នាំផែនដី។
- នៅលេីភពវាក៏សម្បូរទៅដោយអាម៉ូញាក់ មេតាន ចំហាយទឹក និងដាននៃធាតុផ្សេងៗទៀត។
ដោយសារខ្យល់បកខ្លាំងទេីបធ្វេីអោយបរិយាកាសរបស់វាមានពពកចម្រុះពណ៌ និងព្យុះ។

សូមជួយVote Follow និង comment ដេីម្បីទទួលបាននូវអ្វីដែរថ្មីៗ

Comments