Serey is utilizing Blockchain technology

ត្រីបាឡែនខៀវ​ (Blue wWhale)

soursour

ត្រីបាឡែនពណ៌ខៀវ (The Blue Whale) គឺជាសត្វដែរធំជាងបំផុតនៅលើផែនដី។ត្រីបាឡែនពណ៌ខៀវត្រូវបានរកឃើញនៅក្នុងមហាសមុទ្រទាំងអស់របស់ពិភពលោក លើកលែងតែតំបន់អាក់ទិក។ 


  • ត្រីបាឡែនពណ៌ខៀវវាមានប្រវែងរហូតដល់ 30 ម៉ែត្រ (98 ហ្វីត) ហេីយបាឡែនញីច្រើនតែធំជាងឈ្មោល។
  • ទំងន់របស់ វាអាចមានរហូតដល់ 200 តោន ស្មើនឹងដំរី 33 ក្បាល​!​ឯបេះដូងរបស់វាវិញមានទម្ងន់ប្រហែល 180 គីឡូក្រាម (400 ផោន) ហើយសរសៃឈាមរបស់វាធំណាស់​ ធំរហូតដែលមនុស្សអាចវារតាមសរសៃឈាមរបស់ពួកវាបាន។
  • ទោះបីជាវាមានទំហំធំក៏ដោយ តែចំនីរបស់ត្រីបាឡែនពណ៌ខៀវជាប្រភេទសត្វតូចដែរលគេហៅថាKrill ដែលវាមានរាងដូចបង្គា។
  • ក្នុងរដូវដែលសម្បូរចំណីវត្រីបាឡែនមួយក្បាលអាចសុីរហូតដល់ 4 តោនក្នុងមួយថ្ងៃ។
  • ត្រី​បាឡែនខៀវមិនអាច​ដកដង្ហេីម​ក្នុង​ទឹក​បានទេ​ វា​ត្រូវឡេីង​មក​ផ្ទៃ​ខាង​លេីទឹក​រួច​ដង្ហេីមតាម​រុន​ដែរ​នៅលេី​ក្បាល​របស់វា​។នៅពេល​វាដកដង្ហេីម​ម្ដងៗវាអាច​បាញ់ទឹក​ឡេីង​រហូត​ដល់កំពស់9ម៉ែត។ ត្រីបាឡែនខៀវញីផ្តល់អាចកំណើតរៀងរាល់ 2-3 ឆ្នាំម្តង វាប្រសូត្រនៅពេលគភ៌មានអាយុប្រហែល 12 ខែ។
  • កូនដែលទើបនឹងកើតមានប្រវែងប្រហែល 7.5 ម៉ែត្រ (25 ហ្វីត) និងមានទម្ងន់ប្រហែល 2-3 តោន។
  • វាចិញ្ចឹមកូនដោយទឹកដោះ​ ហេីយកូនរបស់វាបៅប្រហែល 200 លីត្រជារៀងរាល់ថ្ងៃ។
  • ត្រីបាឡែនពណ៌ខៀវទំនាក់ទំនងគ្នាតាមរយះសារសំលេងប្រេកង់ទាប ដែលអាចធ្វើដំណើរបានជាង 1,000 ម៉ាយ (1,600 គីឡូម៉ែត្រ) នៅក្រោមទឹក។ត្រីបាឡែនពណ៌ខៀវត្រូវបានគេបរបាញ់យ៉ាងទូលំទូលាយក្នុងកំឡុងសតវត្សទី 19 និងដើមសតវត្សទី 20 ដែលរុញអោយពួកវាដល់កម្រិតនៃការផុតពូជ។
  • សព្វថ្ងៃនេះ ពួកវាត្រូវបានដាក់ក្នុងបញ្ជីថាជិតផុតពូជ ដែលមានចំនួនប៉ាន់ស្មានពី 10,000-25,000។ 

ត្រីបាឡែនពណ៌ខៀវដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាមហាសមុទ្រដោយការចែកចាយសារធាតុចិញ្ចឹមតាមរយៈការផ្តល់អាហារ និងការបន្ទោរបង់របស់ពួកគេ ដែរជួយការលូតលាស់របស់ Plankton ដែលមានសារៈសំខាន់សម្រាប់ខ្សែសង្វាក់អាហារសមុទ្រ។




សូមជួយVote និង​ comment ខាងក្រោមប្រសិនបេីចង់ដឹងពីអ្វីបន្ថែម។

1417.860 SRY$0.00
SmartVey

Comments