Serey is utilizing Blockchain technology
តើអ្វីទៅចែងថ្ងៃ(Heat rash)? តើគួរធ្វើដូចម្ដេច?
តើអ្វីទៅជារម៉ាស់ចែងថ្ងៃ (Heat rash)? តើគួរធ្វើដូចម្ដេច?
ចែងថ្ងៃ គឺជាជំងឺរម៉ាស់ស្បែកមួយប្រភេទដែរអាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែយើងឃើញកើតញឺកញ៉ាប់ណាស់ទៅលើក្មេងតូចៗ។
ដូច្នេះហើយនៅពេលដល់ខែក្ដៅយើងគួរគម្បីប្រយ័ត្នចំពោះក្មេងតូចដែរពួកគាត់តែងតែលេងនៅហាលក្ដៅ។
កន្លែងដែរកើតញឹកញាប់នៅលើខ្លួនប្រាណ
- មុខ
- ក
- ខ្នង
- ទ្រូង
- ភ្លៅ
សញ្ញារបស់ចែងថ្ងៃ
- កន្ទួលក្រហមតូច
- រម៉ាស់ស្បែក និងមានអារម្មណ៍ចាក់ឆឺបៗនៅលើស្បែក
- ក្រហមរលាក រឺ ហើម
វិធីការពារ
ធ្វើយ៉ាងណាអោយស្បែករបស់យើងត្រជាក់ :
- ញាំទឹកអោយបានច្រើន
- ងូតទឹក
- ស្លៀកសំលៀកបំពាក់រលុងៗ
វីធិសាស្ត្របន្ថយការម៉ាស់ស្បែក
- ស្អំក្រណាត់ត្រជាក់ៗរឺស្អំទឹកកនៅកន្លែងរម៉ាស់
- ហាមអេះនាំអោយដាច់រលាត់
- លាបបន្ទាលកន្ទុយក្រពើ
- ងូតទឹកអោយបានញឺកញ៉ាប់
- ថ្នាំអាលែកហ្ស៊ីអាចជួយកាត់បន្ថយការម៉ាស់រប់សក្មេងបាន។

==>ប្រសិនការរម៉ាស់យូរជាង 2 ទៅ 3ថ្ងៃ រឺការម៉ាស់រាលដាលកាន់តែខ្លាំងសូមនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យសើរស្បែក។
Comments