Serey is utilizing Blockchain technology

ប្រទេសជប៉ុន​ Japan

soursour

ប្រទេសជប៉ុនគឺជាប្រទេសមួយនៅអាស៊ីភាគ​ខាងកេីត ហើយត្រូវបានគេស្គាល់ថាជាប្រទេសមួយដែរ​មាន​បច្ចេកវិទ្យាខ្ពស់ វប្បធម៌បុរាណ និងធនធានធម្មជាតិដ៏អស្ចារ្យ។ដោយសារ​ប្រទេសនេះស្ថិតនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ទេីប​ធ្វេី​អោយ​ប្រទេស​នេះងាយរងគ្រោះដោយភ្នំភ្លើងសកម្ម និងគ្រោះរញ្ជួយដីស្ទេីរ​តែ​រៀង​រាល់​ឆ្នាំ។ 

  • ប្រទេសជប៉ុនគឺជាដែនកោះ​មួយ​ ដែរមាន​កោះសរុបប្រហែល ៦.៨៥២ ប៉ុន្តែកោះសំខាន់ៗមានចំនួន ៤តែប៉ុណ្ណោះ ហុកកៃដូ ,Honshu (កោះធំជាងគេជាមួយតូក្យូ) ,Shikoku និងKyushu។
  • ប្រទេស​ជប៉ុនមានទីក្រុង​ធំៗចំនួន​3
  • ទីក្រុងតូក្យូ គឺជារាជធានី និងជាទីក្រុងធំជាងគេរបស់ប្រទេសជប៉ុន ដែលមានប្រជាជនរស់ច្រេីនជាងគេ​ ហេីយ​ក៏ជាទីក្រុង​ដែរ​មាន​បច្ចេកវិទ្យាទំនើបៗជាងគេ​ផងដែរ។
  • ឯទីក្រុងក្យូតូវិញ ក៏ជាទីក្រុងល្បីល្បាញផងដែេដោយសារប្រាសាទបុរាណ និងវប្បធម៌បុរាណភាគច្រេីនមាននៅទីនោះ។
  • ចំនែកឯទីក្រុងអូសាកាវិញក៏មាន​ភាព​ល្បីល្បាញផងដែរ​ព្រោះតែរស់ជាតិអាហារនៅទីនោះមាន​រស់ជាតិឆ្ងាញ់ ហេីយវាជាតំបន់ពាណិជ្ជកម្មសំខាន់ៗរបស់​ប្រទេស​ជប៉ុនផងដែរ
  • ជប៉ុនក៏មានភាពល្បីល្បាញផងដែរលេីសិប្បកម្មដូចជាសិល្បៈតាក់តែង​ផ្កា, ក្បួនបោកចំបាប់​ , សាមូរ៉ៃ​ និងតែបុរាណរបស់ជប៉ុន 
  • ចំណែក​ផ្នែកគំនូជីវជលមាន​ដូច Anime, Manga​ ,​ វីដេអូរហ្គេមផងដែរ
  • អារហារ​របស់​ជប៉ុនយេីង​ប្រហែល​ជា​បាន​ស្គាល់ហេីយគឺស៊ូស៊ី (Sushi)គឺម្ហូបសមុទ្រដ៏ល្បីលើសកលលោក។ រ៉ាមេន (Ramen)គ្រឿងទឹកស៊ុបដែលមានរសជាតិជាតិដើមរបស់ជប៉ុននិង​ សាកេ (Sake): ស្រាបុរាណរបស់ប្រទេស​ជប៉ុនដែលផលិតចេញពីអង្ករ។
  • ជប៉ុន​គឺ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ទី​3​ក្នុង​ពិភព​លោក​ ហេីយ​ក្រហ៊ុនផលិតរថយន្តធំក៏មាន​ដេីម​កំណេីត​ពី​ប្រទេស​ជប៉ុនផងដែរ​ដូច​ជា​ Toyota , Honda , Nissan និង​ក្រុមហ៊ុនអេឡិចត្រូនិច​ដទៃ​ទៀត​ដូច​ជា​ Sony ,​ Panasonic​ ហេីយជប៉ុន​ក៏ជា​ប្រទេស​មួយ​ដែរ​ល្បី​លេី​ឧស្សាហ៏កម្ម​ផលិត​សភាវុធ​ផង​ដែរ។ 
  • កន្លែង​កំសាន្ត​ផ្សេងៗ​នៃប្រទេស​ជប៉ុន​ដូច​ជា​
  • ភ្នំហ្វូជី (Mount Fuji)ភ្នំដែរ​ខ្ពស់​ជាង​គេ​ក្នុង​ជាង​គេប្រទេស​ជប៉ុន
  • វិហារ Fushimi Inari: ជា​កន្លែង​ទី​សក្ការះដែលមានមនុស្សជាច្រើនមកបួងសួង។
  • ឆ្នេរសមុទ្រ Okinawa: កន្លែងដ៏ស្រស់ស្អាតបំផុតសម្រាប់ការស្នាក់នៅនិង​កំសាន្ត។

ការគយគុនផ្កាសាគូរ៉ានៅ​រដូវកាលផ្ការីកនៅខែមេសាជាពេលវេលាដ៏ល្អសម្រាប់ទស្សនា។


2965.959 SRY$0.00
SmartVey

Comments