Serey is utilizing Blockchain technology

Isla de pascua រឺ​ Easter Island

soursour

Isla de Pascua (ឬ Easter Island)គឺ ជាដែនកោះមួយដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ហើយជាផ្នែកមួយនៃប្រទេសឈីលី។

  • កោះនេះល្បីល្បាញដោយសារមានរូបសំណាកថ្មដ៏អស្ចារ្យ ដែលហៅថា Moai។ 
  • កោះនេះ​ស្ថិត​នៅ​ចម្ងាយ3600គីឡូម៉ែត្រ​ពីប្រទេសឈីលី​ ហេីយវាមានទំហំប្រហែល​136គីឡូម៉ែត​ការ៉េ​ នៅលេីកោះ​នេះ​មាន​ប្រជាជន​ប្រមាណ7700នាក់​។
  • ប្រជាជននៅទីនោះប្រេីភាសារព៉ាបាណូអ៊ី (Rapa Nui) និងអេស្ប៉ាញដេីម្បី​ធ្វេីការ​ទំនាក់ទំនង។
  • ជនជាតិ Polynesian បានមកស្នាក់នៅអាស្រ័យលើកោះនេះប្រហែលនៅឆ្នាំ ១២០០។
  • ហេីយរូបសំណាក Moaiដែរធ្វើពីថ្មត្រូវបានកសាងឡើងដើម្បីរំលឹកដល់បុព្វជនរបស់ពួកគេ។ 
  • នៅក្នុង​ឆ្នាំ1722​ អ្នកជំនួញហូឡង់ Jacob Roggeveen បានរកឃើញកោះនេះនៅថ្ងៃ Easter Sunday ហើយគេក៏បានដាក់ឈ្មោះថា Easter Island។
  • ក្នុងឆ្នាំ1888: កោះនេះត្រូវបានបញ្ចូលទៅក្នុងអាណាចក្ររបស់ឈីលី។

ហេីយនៅក្នុងឆ្នាំ1995​ UNESCO បានបញ្ជូល Rapa Nui National Parkដែរស្ថិតនៅលេីកោះនោះ ជាបេតិកភណ្ឌពិភពលោកផងដែរ។


871.801 SRY$0.00
SmartVey

Comments