ស្រមោចគឺជាសត្វល្អិតតូចមួយដែលមានលក្ខណៈពិសេសដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក។
- ទោះបីវាមានទំហំតូចយ៉ាងណាក៏ដោយ ស្រមោចមានលទ្ធភាពក្នុងការរៀបចំលក្ខណ:សម្ព័ន្ធរប់សវាបានល្អណាស់ ហេីយពួកវារស់នៅនិងធ្វេីការជាក្រុម។
- ស្រមោចបែងចែកតាមមុខងាររបស់ពួកវាបានច្បាស់លាស់ណាស់។ ស្រមោចដែរជាម្ចាស់ក្សត្រីមានតួនាទីបង្កេីតកូនស្រោច ឯស្រមោចដែរជាកម្មករមានតួនាទីរក្សាអាហារ ស្វែងរកចំណី និង ចិញ្ចឹមកូនស្រមោច ស្រមោចមួយក្រុមទៀតគឺជាទាហាន ពួកវាមានតួនាទីក្នុងការការពារពីសត្រូវរបស់ពួកវា ។
- ស្រមោចគឺសត្វល្អិតដែរចេះសហការគ្នាទោះបីពួកវាមានខ្លួនតូចមែនតែវាអាចលេីករបស់ដែរធំជាងខ្លួនវារហូតទៅដល់50ដង ស្រមោចមានកំលាំងខ្លាំងជាងសត្វដទៃប្រសិនបេីពួកវាមានមាឌធំដូចមនុស្ស។
- ស្រមោចអាចប្រាស្រ័យទាក់ទងគ្នាបានតាមរយ: ប្រមោយនៅលេីក្បាលរបស់ពួកវា។
- ស្រមោចនៅពេលដែរវារកឃេីញអាហារ វាបញ្ចេញសារធាតុក្លិន(Pheromones)នៅលេីដី ដេីម្បីអោយសម្រោចផ្សេងទៀតដឹងនិងធ្វេីដំនេីរតាមផ្លូវនោះ
- ស្រមោចដែរជាម្ចាស់ក្សត្រីអាចរស់នៅបានរហូតដល់30ឆ្នាំ ឯស្រមោចដែរជាកម្មករនិងទាហានអាចរស់បានតែបីខែរហូតដល់1ឆ្នាំតែប៉ុណ្ណោះ។
- ស្រមោចមានសារ:សំខាន់ណាស់វាជួយបំបែកសំណល់អាហារនិងធ្វេីអោយដីមានជីជាតិ ហេីយវាអាចជួយដំណាំពីសត្វល្អិតផ្សេងៗផងដែរ។
ភាពអស្ចារ្យរបស់ស្រមោច គឺការរស់នៅជាក្រុមដ៏ល្អឥតខ្ចោះ កម្លាំងអស្ចារ្យ និងការចេះបត់បែនក្នុងបរិស្ថាន។ ស្រមោចជាសត្វល្អិតតូច ប៉ុន្តែមានឥទ្ធិពលធំសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរបស់មនុស្ស។


Comments