Serey is utilizing Blockchain technology

គីសកន្សោមមេជីវិត(គីសដៃស្បូន)

soursour

អ្វីទៅជាគីសមកន្សោមមេជីវិត រឺ គីសដៃស្បូន(Ovarian cyst)ដែរខ្មែរយើងនិយមហៅបែបនេះ?


គីសកន្សោមមេជីវិត គឺជាដុំថង់ទឹកស្រោបដោយស្រោម ដែរអាចមានវត្តមាននៅលើអូវែរបស់ស្រ្តីទាំងសងរឺម្ខាងរឺម្ខាង។

មូលហេតុនៃជំងឺគីសកន្សោមមេជីវិតគឺពុំមានមូលហេតុច្បាស់លាស់ទេ។


រោគសញ្ញារបស់គីសកន្សោមមេជីវិត:

- ឈឺរឺមានអារម្មណ៍ធ្ងន់ៗនៅតំបន់អាងត្រគាក

- ឈឺនៅតំបន់អាងត្រគាកនៅពេលជិតមករដូវ

- អាចមានការចុកពោះភ្លាមៗ ព្រមទាំងក្អួត (ករណីគីសរមួល រឺដុំគីសបែក )

- ឈឺនៅពេលរួមដំណេក

- វិបត្តិនៃវគ្គរដូវ( រាំងរដូវ , រដូវមិនទៀង ....)

- វិបត្តិអត់កូន .... ។


គីសកន្សោមមេជីវិតគេចែកជាពីរប្រភេទធំៗ

Foncitonal ovarian cyst


1/Follicular cyst : កើតឡើងដោយសារវាពុំបានបញ្ចេញពងមេជីវិត។

2/Corpus Luteum cyst: ពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែរនោះត្រូវបានបិទជិតវិញ។

ដុំគីសទាំងពីរប្រភេទ(ទី1&2)នេះមិនមានបញ្ហាអី្វទេ វានិងបាត់ទៅវិញក្នុងរយះពេល2ទៅ3បន្ទាប់។


Organic ovarian cyst


3/ Dermoid cysts: ផ្សំដោយជាលិកាផ្សេងៗដូចជា សក់ ស្បែក ឬ ក៏ធ្មេញ... ។ ករណីនេះកម្រក្លាយជាមហារីកណាស់។

4/ Cystadeomas : ផ្សំដោយទឹករំអិលខាប់ៗ ដែលកើតចេញពីជាលិកាអូវែ។

5/ Endometromas : ផ្សំដោយឈាមរដូវខាប់ៗដែលកើតចេញពីកោសិកាអង់ដូម៉ែត និង រីកធំធាត់នៅក្រៅស្បូន។


ការធ្វើរោគវិនិច្ឆ័យនៃគីសកន្សោមមេជីវិត

- ការពិនិត្យដោយអេកូសាស្រ្ត

- ការពិនិត្យដោយ ម៉ាស៊ីន CT Scan រឺ MRI


ផលវិបាកនៃជំងឺគីសកន្សោមមេជីវិត 

- ការរមួសដុំគីសដែលបណ្ដាលអោយចុកពោះខ្លាំង។

- ការបែកដុំគីសដែលបណ្ដាលឲ្យចុកពោះខ្លាំង និងមានឈាមដក់ក្នុងពោះ។

- ដុំគីសមួយចំនួនតូចអាចវិត្តន៍ក្លាយទៅជាមហារីក។


ការព្យាបាល

- ករព្យាបាលគឺទៅតាមសភាពជាក់ស្ដែងនៃរោគសញ្ញា អាយុរបស់ស្រ្តី ប្រភេទគីស និងទំហំ ឬ ផលវិបាករបស់វា។

- ការតាមដាន (ករណីគីមានទំហំតូច ឬ មិនមានផលរំខាន)។

- ការព្យាបាលដោយប្រើប្រាស់អរម៉ូន

- ការព្យបាលដោយវះកាត់ (ការវះបើកពោះនិងការចោះពោះ)។

1253.121 SRY$0.00
SmartVey

Comments