ប្រទេសម៉ារ៉ុកបានទាមទារកម្មសិទ្ធិលើទឹកដីដែរខ្លួនមិនបានគ្រប់គ្រងនោះគឺសាហារ៉ាខាងលិច ដែលខ្លួនបានកំណត់ជាខេត្តភាគខាងត្បូងរបស់ខ្លួន។
- នៅឆ្នាំ 1975 បន្ទាប់ពីអេស្បាញយល់ព្រមឈប់ធ្វើអាណានិគមលើទឹកដីនោះ និងប្រគល់ការគ្រប់គ្រងរបស់ខ្លួនទៅឱ្យប្រទេសម៉ារ៉ុក និងប្រទេសម៉ូរីតានី ពេលនោះហើយដែលសង្រ្គាមទ័ពព្រៃបានផ្ទុះឡើងរវាងមហាអំណាចទាំងពីរនេះ និងប្រជាជនក្នុងស្រុកមួយចំនួន។
- នៅឆ្នាំ 1979 ប្រទេសម៉ូរីតានីបានបោះបង់ចោលការទាមទារសាហារ៉ាខាងលិច ប៉ុន្តែសង្រ្គាមនៅតែបន្តផ្ទុះឡើង។
- រហូតដល់ឆ្នាំ 1991 កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានសម្រេច ប៉ុន្តែបញ្ហាអធិបតេយ្យភាពនៅតែមិនអាចដោះស្រាយបាន។
- សព្វថ្ងៃនេះ ម៉ារ៉ុកកាន់កាប់ពីរភាគបីនៃទឹកដីសាហារ៉ាខាលិច ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះរហូតមកដល់ពេលនេះប៉ុន្តែនៅតែបរាជ័យ។
- ក្រោយពីទទួលបានឯករាជ្យមក ប្រទេសម៉ារ៉ុកមានស្ថិរភាពរហូតដល់ប្រទេសនេះមានសេដ្ឋកិច្ចធំជាងគេទីប្រាំនៅក្នុងទ្វីបអាហ្រ្វិក ហើយមានឥទ្ធិពលយ៉ាងសំខាន់ទាំងនៅក្នុងទ្វីបអាហ្រ្វិក និងក្នុងពិភពអារ៉ាប់។
- ប្រទេសម៉ារ៉ុកត្រូវបានចាត់ទុកថាជាមហាអំណាចកណ្តាលក្នុងកិច្ចការពិភពលោក ហើយក៏ជាសមាជិកមួយនៅក្នុងសម្ព័ន្ធអារ៉ាប់ សហភាពអារ៉ាប់Maghreb សហភាពសមុទ្រមេឌីទែរ៉ាណេ និងសហភាពអាហ្វ្រិកផងដែរ។
- ម៉ារ៉ុក គឺជារាជាធិបតេយ្យពាក់កណ្តាលរដ្ឋធម្មនុញ្ញឯកត្តជន ដែលមានសភាជាប់ឆ្នោត។ ស្ថាប័នប្រតិបត្តិត្រូវបានដឹកនាំដោយព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុក និងនាយករដ្ឋមន្ត្រី ខណៈដែលអំណាចនីតិបញ្ញត្តិត្រូវបានប្រគល់ឱ្យទៅសភាពីរគឺសភាតំណាងរាស្រ្ត និងសភាក្រុមប្រឹក្សា។

អំណាចតុលាការស្ថិតនៅលើតុលាការធម្មនុញ្ញ ដែលអាចពិនិត្យមើលសុពលភាពនៃច្បាប់ ការបោះឆ្នោត និងប្រជាមតិ។ ព្រះមហាក្សត្រកាន់អំណាចប្រតិបត្តិ និងនីតិបញ្ញត្តិ ជាពិសេសលើវិស័យយោធា នយោបាយ ការបរទេស និងកិច្ចការសាសនា ទ្រង់អាចចេញក្រឹត្យដែលគេហៅថា dahirs ដែលមានកម្លាំងនៃច្បាប់ ហើយក៏អាចរំលាយសភាបានដែរបន្ទាប់ពីពិភាក្សាជាមួយនាយករដ្ឋមន្ត្រី និងប្រធានតុលាការធម្មនុញ្ញ។

Comments