🏥កាលពី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥
➡️ស្រុក Don Tan នៃខេត្ត Mukdahan របស់ប្រទេសថៃ បានចេញសេចក្ដីប្រកាស ពីការស្លាប់របស់បុរសម្នាក់ដែលបានប៉ះពាល់ សត្វគោ ក្របី និបរិភោគសាច់គោ។ រួចក៏មានរោគសញ្ញា អង់ត្រាក់នៅលើស្បែក ហើយបានបញ្ជូនទៅមន្តីពេទ្យស្រុក Don Tan និងបន្តបញ្ជូនទៅមន្ទីពេទ្យខេត្ត Mukdahan ហើយក៏បានស្លាប់ បន្ទាប់ពីស្លាប់គ្រូពេទ្យបានសន្និដ្ឋានថាឆ្លងជំងឺអង់ត្រាក់។
📝តេីអ្វីទៅជាជំងឺAnthrax ?
ជំងឺ Anthrax គឺជាជំងឺឆ្លងធ្ងន់ធ្ងរមួយ ដែលបង្កដោយបាក់តេរីដែលមានឈ្មោះថា Bacterium Bacillus anthracis។ ជំងឺនេះអាចឆ្លងទៅមនុស្សបានតាមរយៈការប៉ះពាល់ទៅនឹងសត្វឬផលិតផលពីសត្វ ដែលមានបាក់តេរីនេះ។
👉រយះពេលសង្ងំនៅក្នុងខ្លួន
ប្រសិនបេីយេីងបានប៉ះពាល់អ្នកដែរមានជំងឺរឺបរិភោគសសាច់សត្វដែលមានជំងឺ មេរោគនេះអាចសង្ងំនៅក្នុងខ្លួនយេីងរយះពេលជាមធ្យមពី1ថ្ងៃទៅ7ថ្ងៃបានចេញរោគសញ្ញា រឺអាចមានដល់រយះពេល2ខែក៏មាន
👉ការឆ្លងរបស់ជំងឺអង់ត្រាក់ Anthrax
=> ការឆ្លងតាមរយះស្អែក
=> ការឆ្លងតាមរយះផ្លូវដង្ហេីម
=> ការឆ្លងតាមរយះការបរិភោគសាច់សត្វដែរមិនបានចំអិនល្អរឺមានផ្ទុកជំងឺនេះ គោ🐄ក្របី🐃ចៀម🐑 ពពែ🐏និងសត្វព្រៃ🐗។
រោគសញ្ញានៃជំងឺអង់ត្រាក់ Anthra៖
=> មានពងទឹកលេីស្បែក បន្ទាប់មកក្រម៉ៅក្រោយបែក
=> ក្ដៅខ្លួន
=> ឈឺទ្រូង
=> ហត់ រឺដង្ហក់
=> ចង្អោរ
=> ក្អួតនិងរាគ
=> ឈឺពោះ
=> កេីតជាបូស
➡️បុគ្គលដែលងាយនិងឆ្លងមេរោគនេះគឺអ្នកដែរធ្វេីការនៅកសិដ្ឋានចិញ្ចឹមសត្វ ។
👉ការការពារពីជំងឺអង់ត្រាក់ Anthrax ៖
=> ការចាក់វ៉ាក់។
=> ការប្រេីប្រាស់ថ្នាំផ្សះបន្ទាប់ពីបានដឹងថាខ្លួនបានប៉ះពាល់ជាមួយមនុស្សដែរមានជំងឺនេះ។
អ្នកជំងឺដែរពុំបានព្យាបាលជំងឺនេះបានទាន់ពេលវេលាអត្រាស្លាប់គឺពី20ទៅ80%។


Comments