បឹង Baikal ដែលមានទីតាំងនៅស៊ីបេរី ប្រទេសរុស្សី គឺជាបឹងទឹកសាបដ៏ធំបំផុតក្នុងពិភពលោក ដែរអាចផ្ទុទឹកបានច្រេីនជាងគេក្នុងពិភពលោក ក៏ជាបឹងជ្រៅបំផុតនៅលើផែនដី និងជាបឹងមួយក្នុងចំណោមបឹងដែលចំណាស់ជាងគេបំផុតក្នុងពិភពលោក។
- វាអាចផ្ទុកទឹកបានប្រមាណ23,600 គីឡូម៉ែត្រគូប (ច្រើនជាងបឹងធំទាំងអស់រួមបញ្ចូលគ្នា!)
- ផ្ទៃដីនៃបឹង31,722 គីឡូម៉ែត្រការ៉េ
- ប្រវែងបស់វាមាន 636 គីឡូម៉ែត្រ (395 ម៉ាយ)
- ហេីយជម្រៅជាមធ្យមរបស់វា744ម៉ែត្រហេីយជ្រៅបំផុតប្រហែល1,642 ម៉ែត្រ (5,387 ហ្វីត) (ដែលជាបឹងជ្រៅបំផុតនៅលើពិភពលោក)
- បឹងនេះមានអាយុកាលជាង 25 លានឆ្នាំ (ធ្វើឱ្យវាក្លាយជាបឹងចំណាស់ជាងគេបំផុតនៅលើពិភពលោក)
- ហេីយវាក៏ជាទឹកសាបដែលថ្លាបំផុតនៅលើពិភពលោក ដែលអាចមើលឃើញជម្រៅរហូតដល់ 40 ម៉ែត្រ (131 ហ្វីត) ។
បឹង Baikal ក៏ជាប្រព័ន្ធអេកូឡូស៊ីទឹកសាបដ៏សម្បូរបែបបំផុតមួយនៅលើផែនដី ដែលមានជាង 2,500 ប្រភេទ ដែលភាគច្រើនមិនមានកន្លែងណាផ្សេងទេ។


Comments