Serey is utilizing Blockchain technology

សត្វស្លាបប្រទេស​កម្ពុជា

soursour

តំបន់ការពារទេសភាព បឹង ព្រែក ល្ពៅ ជា ជម្រក សត្វ ស្លាប់ រាប់ម៉ឺន ក្បាល គួរ ជាទី គយគន់ បំផុត នា ខេត្តតាកែវ ចាប់តាំងពី ឆ្នាំ ២០០១ រហូតទល់ ឆ្នាំ ២០២៥ នេះ ក្នុង តំបន់ ការពារ ដី សើម នេះ មាន វត្តមាន សត្វ ស្លាប ជាច្រើនប្រភេទកំពុងរស់នៅ រួមមាន សត្វចង្កៀលខ្យង សត្វរនាលពណ៌ សត្វក្រសារប្រផេះ សត្វក្រសារធ្នង់ សត្វខ្វែក និងសត្វកុក។តំបន់ការពារទេសភាព ត្រូវបានកត់សម្គាល់ថា ជាតំបន់ដែល សមស្រប និងអំណោយផលសម្រាប់ការរស់នៅ និងបន្តពូជរបស់ សត្វស្លាប។ ជាមួយគ្នានេះ កូនសត្វរនាលពណ៌ប្រមាណ ១៥០ក្បាល និងសត្វក្រសារប្រផេះប្រមាណ១៣០សប្បុក បាន ញាស់ចេញពីសំបុក តែពុំទាន់អាចហើរបានឡើយ។


ទន្ទឹមនឹងនោះ សត្វក្រសារធ្នង់ សត្វខ្វែក សត្វកុក ក៏កំពុងក្រាបពង និងកាច់សប្បុកផងដែរ។ បន្ថែមពីនេះ តំបន់ការពារទេសភាពបឹងព្រែក ល្ពៅ មានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកកោះអណ្តែត និងស្រុក បូរីជលសារ ខេត្តតាកែវ តំបន់ការពារទេសភាពព្រែកល្ពៅ ជាតំបន់ ដែលមានសត្វស្លាបជាច្រើនប្រភេទ កំពុងរស់នៅ។ ទីតាំងបឹងព្រែក ល្ពៅ ជាតំបន់ដីសើម ដែលសម្បូរដោយប្រភពចំណី ជម្រកដ៏មាន សុវត្ថិភាព សម្រាប់សត្វស្លាបទឹកពងកូន និងបន្តពូជនៅក្នុងប្រទេស កម្ពុជា។


សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានតំបន់ចំនួន៣ដែលត្រូវបាន កត់សម្គាល់ថា ជាតំបន់ដែលសមស្រប និងអំណោយផលសម្រាប់ ការរស់នៅ និងបន្តពូជរបស់សត្វស្លាប។ តំបន់ការពារធម្មជាតិ និង អភិរក្សដែលគេសង្កេតឃើញថា សម្បូរទៅដោយសត្វស្លាបរស់នៅ ច្រើននោះ មានដូចជាតំបន់ព្រែកទាល់ ស្ថិតក្នុងខេត្តបាត់ដំបង, តំបន់ អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ក្នុងខេត្តព្រៃវែង និង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ៕


1336.660 SRY$0.00
SmartVey

Comments