ស្ថានភាពសេដ្ឋកិច្ចនិងនយោបាយ
យោងតាមសន្ទស្សន៍សេដ្ឋកិច្ចប្រជាធិបតេយ្យឆ្នាំ 2022 ម៉ារ៉ុកត្រូវបានគ្រប់គ្រងក្រោមរបបកូនកាត់ ដោយទទួលបានចំណាត់ថ្នាក់លេខ 3 នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង និងលេខ 95 នៅលើពិភពលោក។ម៉ារ៉ុកមានចំណាត់ថ្នាក់ពុំសូវល្អទេ នៅលើសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ 2023។
- បន្ទាប់ពីការបោះឆ្នោតខែមីនាឆ្នាំ 1998 រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយមេដឹកនាំសង្គមនិយមប្រឆាំងគឺលោក Abderrahmane Youssoufi ។
- Youssoufi គឺជារដ្ឋាភិបាលដំបូងគេដែលមិនធ្លាប់មានដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសម៉ារ៉ុកព្រោះប្រទេសនេះជាប្រទេសមួយដែរត្រូវបានដឹកនាំផ្ដាច់ការដោយរាជានិយមរហូត ទើបតែក្នុងឆ្នាំ1998លោកYoussoufiត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនិងបានបម្រើតួនាទីរហូតដល់ខែតុលា ឆ្នាំ 2002
- វាក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើបនៃពិភពអារ៉ាប់ដែលក្រុមប្រឆាំងបានកាន់អំណាចបន្ទាប់ពីការបោះឆ្នោត។
- ការបោះឆ្នោតសភាចុងក្រោយបំផុតត្រូវបានធ្វើឡើងនៅថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2021។
ចំនួនអ្នកទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតទាំងនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន 50.35% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះ ហើយរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំដោយ Aziz Akhannouch ដែរបានតែងតាំងនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១ជានាយករដ្ឋមន្ត្រីទី១៧នៃប្រទេសម៉ារ៉ុកដោយស្ដេចMohammed VI។


Comments