អាការធាតុ :
អាកាសធាតុនៃប្រទេសម៉ារ៉ុកមានលក្ខណះបែប អាហ្រ្វិកខាងជើងនិងម៉េឌីទែរ៉ានេ។
- រដូវក្ដៅគឺចាប់ពីខែមិថុនាដល់ខែកញ្ញាដែរមានសីតុណ្ហភាពជាមធ្យមចាប់ពី៣០អង្សារដល់៤០អង្សារ និងកន្លែងមួយចំនួនអាចដល់៤៥អង្សារ អាកាសធាតុនៅទីនោះក្ដៅនិងស្ងួតហើយនៅទីក្រុងមានអាកាសធាតុក្ដៅខ្លាំងជាងនៅតាមតំបន់ឆ្នេរសមុទ្។
- ចំណែកឯរដូវរងារគឺចាប់ពីខែធ្នូទៅដល់ខែកុម្ភះសីតុណ្ណភាពជាមធ្យមចាប់ពី៥អង្សាររហូតដល់២០អង្សារ អាកាសធាតុត្រជាក់និងមានភ្លៀងតិចៗ ឯនៅតំបន់ភ្នំAtlasវិញមានធ្លាក់ព្រិលនិងអាកាសធាតុត្រជាក់ខ្លាំង។
- ហើយរដូវផ្ការីកនៅប្រទេសនេះគឺចាប់ពីខែមីនារហូតដល់ខែឧសភាដែរមានវាសីតុណ្ហភាពជាមធ្យមចាប់ពី១៥អង្សាររហូតដល់២៨អង្សារ អាកាសធាតុត្រជាក់និងអមទៅដោយទេសភាពស្រស់ស្អាត ក៏ជាពេលដ៏ល្អសំរាប់ដំនើរកំសាន្តនៅក្នុងប្រទេសនេះ។
- ឯរដូវស្លឹកឈើជ្រុះគឺចាប់ខែកញ្ញារហូតដល់ខែវិច្ឆការដែរមានសីតុណ្ហភាពជាមធ្យមចាប់ពី១៨អង្សារទៅដល់៣០អង្សារ អាកាសធាតុត្រជាក់និងមានភ្លៀងតិចតួច វាជារដូវដែរមានពណ៌ខៀវស្រងាត់នៅតាមតំបន់ជួរភ្នំនិងទីជនបទ។
ជីវចម្រុះ :
ប្រទេសម៉ារ៉ុកសម្បូរទៅដោយជីវចម្រុះជាច្រើនប្រភេទ ហើយសមុទ្រមេឌីទែរ៉ាណេ គឺជាតំបន់ដែលមានសត្វច្រើនប្រភេទ សត្វមួយចំនួនដែលកំពុងបាត់បង់ទីជម្រកយ៉ាងឆាប់រហ័សដោយសារការអភិវឌ្ឍននិងសកម្មភាពរបស់មនុស្ស ដូច្នេះហើយវាត្រូវបានចាត់ទុកជាតំបន់ដែរត្រូវបានអភិរក្ស។
- សត្វ avifauna នៃប្រទេសម៉ារ៉ុកគឹជាប្រភេទសត្វបក្សីដែរត្រូវបានគេកត់សម្គាល់ថាមានចំនួនធ្លាក់ចុះ ដែរក្នុងនោះរួមមានប្រភេទសត្វផ្សេងៗទៀតផងដែរ ដែរបានផុតពូជនិងប្រឈមផុតពូជក្នុងចំនោមសត្វ 454 ប្រភេទ។
- សត្វតោ Barbary គឺជាសត្វដែលត្រូវបានគេបរបាញ់រហូតដល់ផុតពូជនៅក្នុងព្រៃ គឺជាប្រភេទសត្វដែលមានដើមកំណើតនៅប្រទេសម៉ារ៉ុក និងជានិមិត្តសញ្ញាជាតិរបស់ប្រទេសផងដែរ។
- សត្វតោ Barbary ចុងក្រោយនៅក្នុងព្រៃត្រូវបានបាញ់នៅភ្នំ Atlas ក្នុងឆ្នាំ 1922។
- ឯសត្វខ្លាឃ្មុំ Atlas ត្រូវបានផុតពូជព្រោះតែសកម្មភាពរបស់មនុស្ស
- ចំណែកឯខ្លារខិន Barbary ក៏ជាសត្វដែរកំពុងប្រឈមនិងការផុតពូជផងដែរ។
- ចំនួននៃសត្វក្រពើអាហ្រ្វិកខាងលិចនៅតែបន្តកើតមាននៅក្នុងទន្លេ Draa រហូតដល់សតវត្សទី 20
- ចំណែកឯសត្វស្វា Barbary ដែលជាប្រភេទសត្វដែលមានដើមកំណើតនៅម៉ារ៉ុក និងអាល់ហ្សេរី ក៏កំពុងប្រឈមមុខនឹងការផុតពូជផងដែរ ដោយសារការរំខានរបស់មនុស្ស ការពង្រីកទីក្រុង និងការពង្រីកអចលនទ្រព្យដែលនាំអោយមានការកាត់បំផ្លាញព្រៃឈើ ដែលជាជម្រករបស់ពួកវា។
សកម្មភានៃការជួញដូរសត្វ នៅភាគខាងជើងនៃប្រទេសម៉ារ៉ុកទៅកាន់ទ្វីបអឺរ៉ុប ប្រភេទសត្វដូចជា cacti, អណ្តើក, ស្បែកថនិកសត្វ និងសត្វស្លាបដែលមានតម្លៃខ្ពស់ (falcons និង bustards)ជាដើមដែរត្រូវបានប្រមូលនៅក្នុងផ្នែកផ្សេងៗនៃប្រទេស ហើយនាំចេញក្នុងបរិមាណដ៏មានតម្លៃ ជាពិសេសអន្ទង់ដែលប្រមូលផលបានយ៉ាងច្រើនរហូតដល់60 តោនត្រូវបាននាំចេញទៅកាន់ចុងបូព៌ាក្នុងកំឡុងឆ្នាំ 2019 ទោះបីជាច្បាប់ត្រូវបានបង្កើតឡើងក៏ដោយតែអំពើខុសច្បាប់នៃការជួញដូរនេះមិនមានការគ្រប់គ្រងបានល្អទេ ដែលបណ្តាលឱ្យមានការថយចុះនៃចំនួនសត្វព្រៃក្នុងប្រទេសម៉ារ៉ុក។


Comments
thank you for sharing.
What a nice animal!