Serey is utilizing Blockchain technology

ស្វែងយល់ពីត្រីធូណា​ (Tuna Fish)

soursour

ត្រីធូណា (Tuna) ជាត្រីសមុទ្រដ៏អស្ចារ្យមួយដែលមានលក្ខណៈពិសេសជាច្រើន ដែលធ្វើឲ្យវាជាត្រីដែរល្បីល្បាញទាំងផ្នែកសេដ្ឋកិច្ច អាហារ និងជីវវិទ្យា។ 

  • ត្រីធូណាគឺជាត្រីមួយដែរ​អាចហែលទឹកបានលឿនដែលល្បឿន​របស់វាអាចដល់ 75 km/hដោយសារសាច់ដុំដ៏រឹងរបស់វានេះហេីយដែលជួយឲ្យវាហែលបានលឿនជាងត្រីធម្មតា។
  • សាច់របស់ត្រីធូណាគឺសម្បូរទៅដោយ Omega-3, ប្រូតេអ៊ីន, និងជាតិសារជាតិចាំបាច់សម្រាប់សុខភាពបេះដូងទេីបវាអាចជួយបន្ថយជំងឺបេះដូង និងសម្ពាធឈាម។ 
  • នៅក្នុងប្រទេសជប៉ុនត្រីធូណាប្រភេទ Bluefin Tuna ដែលវាមានតម្លៃអាចទៅដល់ រយពាន់ដុល្លារ។
  • សាច់របស់ត្រីធូណាគឺជារូបមន្តមួយនៅក្នុងsushi និង sashimi ដែរ​ជាម្ហូល្បីរបស់ប្រទេសជប៉ុន។ 
  • ត្រីធូណាអាចរស់បានរយៈពេលពី15ទៅ40 ឆ្នាំ។
  • ត្រីធូណាជាប្រភេទត្រីត្រូវ​ការ​អុកសុីសែន​ច្រេីន​ជាងត្រីធម្មតា​ ហេីយ​វា​គ្មាន​សន្ទះ​បិទ​បេីកដូច​ត្រីធម្មតា​ដែរ​អាច​ដកដង្ហេីម​បាន​នៅក្នុងទឹកយ៉ាងងាយស្រួលនោះទេ​ ត្រីធូណាត្រូវ​ការ​ហែលទឹក​រហូត​ដេីម្បីដកអុកសុីសែន​ ប្រសិនបេីពួកវា​ឈប់​ហែលទឹកនោះ​ នាំ​អោយ​គ្មានចរន្តទឹកចេញចូលGills ដែរ​អាចនាំ​អោយ​វាស្លាប់ភ្លាមៗ។ ​ 


964.355 SRY$0.00
SmartVey

Comments