នេះគឺជាមូលហេតុដែលកងទ័ពហូបតែពាក់កណ្ដាលពោះ៖
➡️រក្សាស្ថានភាពរហ័ស
កងទ័ពដែលហូបពាក់កណ្ដាលពោះមានស្ថានភាពល្អជាងកងទ័ពដែលហូបអោយឆ្អែត។ នៅពេលច្បាំង ការឆ្អែតពេកអាចធ្វើអោយយឺតយ៉ាវ ខ្វះភាពរហ័ស និងងាយរងគ្រោះ។
➡️ជៀសវាងអស់កម្លាំងភ្លាមៗ
ការហូបច្រើនពេក ធ្វេីអោយយេីងអស់កំលាំងនិងងងុយដេក។ ដូច្នេះ ការហូបតិចៗអាចជួយអោយកងទ័ពមានស្មារតីភ្ញាក់រហូត។
➡️ភាពងាយស្រួលក្នុងចលនា
កងទ័ពត្រូវតែធ្វើដំណើរឆាប់ ហើយការហូបតិចៗអនុញ្ញាតអោយពួកគេមានភាពរហ័សរហួន មិនអស់អស់កម្លាំងដោយសារអាហារច្រើនពេក។
➡️វិចអាហារតាមខ្លួន
ការដាក់អាហារតិចៗនៅក្នុងវិច (ឬស្ពាន់បាយ) អាចជួយអោយកងទ័ពមានអាហារបន្ទាន់នៅពេលចាំបាច់ ព្រោះពេលសង្គ្រាម អាចមិនមានពេលវេលាហូបអាហារជាប្រចាំ។
➡️ការគ្រប់គ្រងស្ថេរភាពផ្លូវចិត្ត
ការហូបអាហារតិចៗអាចជួយរក្សាស្មារតីភ្ញាក់ផ្អើល និងភាពតានតឹង ដែលជាកត្តាសំខាន់ក្នុងសមរភូមិ។

Comments