ប្រទេសPalau រឺ សាធារណរដ្ឋប៉ាឡៅគឺជាដែនកោះមួយស្ថិតនៅប៉ែកខាងលិចនៃមហាសមុទ្រប៉ាសុីហ្វិក វាគឺជាប្រទេសឯករាជ្យមួយដែរមានការជិតស្និតជាមួយនិងសហរដ្ឋអាមេរិក។
- ប្រទេសនេះមានកោះសរុបចំនួន34 ហេីយមានទំហំ466គីឡូម៉ែតការ៉េ វាជាប់ឈ្មោះជាប្រទេសដែរតូចជាងគេលំដាប់ទី16នៅក្នុងពិភពលោក។
- ប្រជាជនរស់នៅទីនោះសរុបប្រហែល18000នាក់ ភាសាផ្លូវការបស់ប្រទេសនេះគឺ Palau និង អង់គ្លេស។
- ប្រទេសនេះប្រេីលុយដុល្លាសហរដ្ឋអាមេរិកជារូបិយវត្ថុហេីយរាជធានីនៃប្រទេសនេះគឺNgerulmud ដែរស្ថិតនៅលេីកោះ Babeldaob ឯទីក្រុងធំបំផុតរបស់ប្រទេសនេះគឺKororជាងកន្លែងដែរមានប្រជាជនរស់នៅច្រេីនជាងគេ ។
- ប៉ាឡៅត្រូវបានរកឃេីញដោយជនជាតិអឺរ៉ុបកាលពីសតវត្សទី16។
- ប្រទេសនេះធ្លាប់ស្ថិតក្រោមអាណានិគមរបស់ប្រទេសអេស្បាញនិងអាល្លឺម៉ង់។
- បន្ទាប់ពីសង្រ្គាមលេីកលោកទី1វាត្រូវបានកាន់កាប់បន្តដោយប្រទេសជប៉ុន ក្រោយមកទៀតបន្ទាប់ពីចប់សង្រ្គាមលេីកលោកទី2កោះនេះត្រូវបានដាក់ក្នុងអធិបតីភាពរបស់អង្គការសហប្រជាជាតិ ដោយសហរដ្ឋអាមេរិកជាអ្នកគ្រប់គ្រង។
- ប្រទេសនេះត្រូវបានទទួលឯករាជ្យពេញលេញនៅឆ្នាំ1994។
ប្រទេសនេះពឹងផ្អែកទៅលេីវិស័យទេសចរណ៍ ការនេសាទនិងការជួយពីសហរដ្ឋអាមេរិក។


Comments