ក្នុងកំឡុងឆ្នាំ2000បញ្ហាចោរសមុទ្រក្នុងប្រទេសសុម៉ាលីខ្លាំងឡេីងៗ ចោរសមុទ្រទាំងនេះបានធ្វើអំពើលួចប្លន់នាវាពាណិជ្ជកម្ម និងនាវាអន្តរជាតិតាមបណ្តោយឆ្នេរសូម៉ាលី និងសមុទ្រអាដេន។
- បន្ទាប់ពីប្រទេសធ្លាក់ចូលក្នុងសង្រ្គាមសុីវិលនៅក្នុងកំឡុងឆ្នាំ1991រដ្ឋាភិបាលដួលរលំ បានរុញច្រានអោយប្រជាជនចាប់ផ្ដេីមចេញធ្វេីចោរកម្មតាមបណ្ដាសមុទ្រ។
- ដោយសារសេដ្ឋកិច្ទទន់ខ្សោយ ខ្វះកំលាំងកងទ័ពសមុទ្រដែរនាំអោយច្បាប់នៅតាមដែនសមុទ្រខ្សត់ខ្សោយ ដែរជាហេតុធ្វេីអោយការប្រព្រឹត្តបទល្មេីសកាន់តែធ្ងន់ធ្ងរឡេីងៗ។
- ចោរសមុទ្រពួកប្រេីទូកល្បឿនលឿនជាប្រភេទ Speed boat និងអាវុធធន់ធ្ងន់ ដេីម្បីប្លន់ទូលនេសាទ ទូកដឹកអ្នកដំនេីរ និង នាវាដឹកប្រេង បន្ទាប់ពីប្លន់បានពួកគេនិងទាមទារប្រាក់ពីក្រហ៊ុន រឺរដ្ឋាភិបាលនៅក្រៅប្រទេស។
- ឆ្នាំ2009 អង្គការសហប្រជាជាតិ(UN) និងរដ្ឋាភិបាលបានធ្វេីអន្តរាគមន៍លេីសមុទ្រដេីម្បីបញ្ឈប់អំពេីចោរតាមបណ្ដាសមុទ្រ។
- ចាប់តាំងពីឆ្នាំ2012មកអំពេីចោរកម្មតាមបណ្ដាសមុទ្ររបស់សុម៉ាលីមានការថមថយប៉ុន្តែវានៅតែមានករណីតូចតាចកេីតមានឡេីង។
សូម៉ាលីកំពុងស្វែងរកដៃគូរវិនិយោគកម្មក្នុងវិស័យ ការសាងសង់កំពង់ផែ, សេដ្ឋកិច្ចសមុទ្រ, និង ទេសចរណ៍ ដើម្បីបំបាត់ភាពក្រីក្រដែលជាមូលហេតុនៃអំពើចោរសមុទ្រ។


Comments