Serey is utilizing Blockchain technology

ជំងឺកញ្រ្ជឹល

soursour

អ្វីទៅជាជំងឺកញ្រ្ជឹល (Measles)?


ជំងឺកញ្រ្ជឹលគឺជាជំងឺឆ្លង ដែលកើតមានស្នាមក្រហមលើស្បែក ដែរបង្កឡើងដោយវីរុស។ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយះផ្លូវដង្ហើម។ វាអាចបង្កអោយមានភាពធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់អាយុជីវិត។


មូលហេតុនៃជំងឺកញ្រ្ជឹល

- បណ្ដាលមកពីវីរុស Measles Virus

- ឆ្លងតាមដំណក់ទឹកតូចៗ ឬ ស្លេសចេញពីផ្លូវដង្ហើមនៃអ្នកជំងឹ (តាមការក្អក កណ្ដាស់ ឬ ប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់)។


រោគសញ្ញានៃជំងឺកញ្រ្ជឹល


ក្នងរយះពេល៤ទៅ៧ថ្ងៃដំបូង :

- អស់កំលាំង

- មិនឃ្លានអាហារ 

- ក្អក ហៀរសំបោរ ហៀរទឹកភ្នែក

- ភ្នែកឡើងក្រហម ហើមត្របកភ្នែក 

- ឈឺសាច់ដុំ 

- ស្នាមក្រហមក្នុងមាត់

- ស្នាមក្រហមចាប់ផ្ដើមពីលើផ្ទៃមុខ ជើងសក់ សងខាងក និងក្រោយត្រចៀក រាលដាលចុះក្រោមទៅដងខ្លួននិងដៃជើងស្ថិតក្នុងរយះពេល5-7ថ្ងៃ។


ការព្យាបាលនៃជំងឺកញ្រ្ជឹល

- បរិភោគអាហារនិងទឹកអោយបានគ្រប់គ្រាន់

- ក្ដៅខ្លួន: ជួតខ្លួនជាមួយទឹកក្ដៅអ៊ុននិងញាំថ្នាំបញ្ចុះកំដៅ (Paracetamol)

- ផ្ដល់វីតាមីនាអា បន្ថយអត្រាស្លាប់ និងជួយការពារភាពពិការភ្នែក

- សម្រាកពេទ្យក្នុងករណ៏ធ្ងន់ធ្ងរខ្លាំង


ផលវិបាកនៃជំងឺកញ្រ្ជឹល

- រលាកសួត

- ពិការភ្នែក

- រលាកកខួរក្បាល

- រាគរូសធ្ងន់ធ្ងរនិងកង្វះជាតិទឹក

- រលាកត្រចៀក


ការការពារ

- ការចាក់វ៉ាក់សាំង

- ជៀសវាងការប៉ះពាល់និងអ្នកជំងឺកញ្រ្ជឹល។



2864.001 SRY$0.00
SmartVey

Comments