Serey is utilizing Blockchain technology

តើអ្វីទៅជាជំងឺគ្រុនផ្ដាសាយធំ​(Flu)?

smartvey

ជំងឺគ្រុនផ្ដាសាយធំ​(Flu) គឺជាជំងឺឆ្លងសាហាវមួយប្រភេទ ដែរវាធ្វើអោយមានការប៉ះពាល់ទៅលើច្រមុះ បំពង់ក និង សួត។


តើខែណាដែរសម្បូរអ្នកកើតជំងឺគ្រុនផ្ដាសាយធំ​(Flu season)?

ជំងឺនេះយើងកើតញឺកញាប់ជាងគេនៅខែមិថុនាទៅដល់ខែកញ្ញា។


រោគសញ្ញារបស់ជំងឺគ្រុនផ្ដាសាយធំមានអ្វីខ្លះ?

រោគសញ្ញាមានដូចជា:

-ក្ដៅខ្លួន ព្រឺរងារញ៉ាក់

- ក្កក

- ឈឺបំពង់ក

- កណ្ដាស់ តឹងច្រមុះ រមាស់ច្រមុះ និង ហ៊ាសំបោរ

- អស់កំលាំង

- ឈឺក្បាល

- ឈឺសាច់ដុំ និង សន្លាក់


ពេលខ្លះអាចមាន

- ឈឺពោះ

- ចង្អោរ

- ក្អួត

រោគសញ្ញនេះច្រើនកើតលើកុមារតូចដែរមានជំងឺគ្រុនផ្ដាសាយធំ។




មូលហេតុ


មាន4ប្រភេទនៃមេរោគគ្រុនផ្ដាសាយធំ:

-Influenza A Virus

-Influenza B Virus

-Influenza C Virus

-Influenza D Virus


មេរោគគ្រុនផ្ដាសាយ A និង B ច្រើនកើតមាននៅរដូវផ្ដាសាយ ។

មេរោគគ្រុនផ្ដាសាយ C ជាទូទៅមិនធ្វើអោយមានធ្ងន់ធ្ងរដល់នុស្សទេ។

មេរោគគ្រុនផ្ដាសាយ D ភាគច្រើនឃើញកើតទៅលើសត្វគោ មិនដែរបង្កដល់មនុស្ស។



ការចម្លងរបស់មេរោគ


ការចម្លងរបស់មេរោគគ្រុនផ្ដាសាយធំមិនខុសពី COVID- 19 ប៉ុន្មានទេ គឺចម្លងតាមរយះដំណក់ទឹកតូចៗ ដែរអ្នកជំងឺក្កក កណ្ដាស់ ហ៊ាសំបោរ​ ។ល។


ការព្យាបាលគ្រុនផ្ដាសាយធំនៅផ្ទះ

ជាទូទៅគ្រុនផ្ដាសាយធំនិងជាទៅវិញដោយឯកឯងរយះ 7 ទៅ​ 10ថ្ងៃ

- សម្រាកនៅផ្ទះអោយបានគ្រប់គ្រាន់

- ផឹកទឹកអោយបានច្រើនគ្រប់គ្រាន់

- រក្សាកំដៅអោយបានល្អ

ថ្នាំដែរត្រូវប្រើប្រាស់

- ប៉ារ៉ាសេតាម៉ុល , អាយប៊ុយប្រូហ្វែន រឺ​ ថ្នាំផ្សេងៗទៀតទៅតាមអាការះ។


តើបុគ្គលណាខ្លះដែរប្រឈមនិងងាយគ្រុនផ្ដាសាយធំ?

- ក្មេងអាយុតូចជាង5ឆ្នាំ

- ចាស់អាយុច្រើន65ឆ្នាំ

- ស្រ្តីកំពុងពពោះ

- ជនជាតិភាគតិច​៕


តើបុគ្គលណាខ្លះដែរប្រឈមនិងការវិវត្តធ្ងន់ធ្ងរនៃគ្រុនផ្ដាសាយធំ?

- ទឹកនោមផ្អែម

- ជំងឺសួត ហឺត

- ខ្សោយតម្រងនោម

- ជំងឺបេះដូង


តើពេលណាគួរទៅពេទ្យដើម្បីធ្វើការព្យាបាល?

-កំដៅលើសពី38c

- ក្អកអត់បាត់

- មនុស្សដែរប្រឈមនិងធ្ងន់ធ្ងរ


ផលវិបាក

- ការរលាកសួតធ្ងន់ធ្ងរ

- រលាកស្រោមខួរ

- រលាកខួរក្បាល

- ស្លាប់

វាកាន់តែធ្ងន់ធ្ងរសម្រាប់អ្នកជំងឺដែរគាត់មានជំងឺ​ហឺត រឺ ជំងឺសរសៃឈាមបេះដូង។


ការការពារ

- ការចាក់វ៉ាក់សាំងការពារគ្រុនផ្ដាសាយធំ

- លាងដៃជាប់ជាប្រចាំជាមួយសាប៊ូ

- ពាក់ម៉ាស់

- កុំនៅកន្លែងមានមនុស្សអ៊ូអរ​។ល។

2788.008 SRY$0.00
SmartVey

Comments