តើអ្វីទៅជាជំងឺកមរម៉ាស់ស្បែក Scabies?
កមរម៉ាស់ scabies កន្ទួលរមាស់ ដោយពពួកសត្វល្អិត ដែរហៅថា Sarcoptes scabiei។
ពពួកសត្វល្អិតនេះរស់នៅលើស្បែក ស៊ី ជុះ និង បញ្ចេញពងរបស់វាដាក់នៅក្នុងរុនតូចៗនៃស្បែក បន្ទាប់ស្បែករបស់យើងប្រតិកម្មទៅជារមាស់ស្រដៀងទៅនិងអាលែកហ្ស៊ី។
Scabies អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ជាពិសសមនុស្សដែររស់នៅជុំគ្នា។ យើងមិនអាចមើលឃើញពពួកសត្វល្អិតនេះដោយភ្នែកទទេបានទេលុះត្រាប្រើ Microscope។
ទីកន្លែងកើត
-ចំពោះមនុស្សធំច្រើនកើតនៅ : កដៃ , កែងដៃ , ក្លៀក និង ចន្លោះម្រាមដៃ
-ចំពោះកូនតូចនិងក្មេងច្រើនកើតនៅ : ក្បាល , មុខ , ក , ដៃ និង បាតជើង
រោគសញ្ញា
- រមាស់ខ្លាំង ជាពិសេសនៅពេលយប់
- តំបៅរឺឈឺដោយសារការអេះដាច់រលាត់និងឆ្លងរោគ
- ឡើងកន្ទួលជាខ្សែ
- ចំពោះក្មេងអាចនិងមួរម៉ៅយំច្រើនព្រោះតែការមាស់ខ្លាំងនៅពេលយប់។
ការឆ្លង
- ការប៉ះពាល់ផ្ទាល់ទៅលើស្បែក
- ដេកគ្រែ , សំលៀកបំពាក់ រឺ កន្សែង រួមគ្នា .... ។
ចំពោះការព្យាបាល
- ការប្រើប្រាស់ថ្នាំលាប រឺ សាប៊ូ សំលាប់ scabie:
- Permethrin Cream
- Benzly benzoate lotion
- Sulfur Ointment
- Crotamiton Cream or lotion
- ការប្រើប្រាស់ថ្នាំគ្រាប់សំលាប់ Scabie:
- Ivermectin
- ការប្រើប្រាស់ផ្សេងៗទៅតាមអាការះ
- Antihistamines ( zytec .....)
- Antibiotic ក្នុងករណីមានដាច់រលាត់ដោយសារអេះនិងឆ្លងរោគ។
ការការពារ
- បោសសម្អាតគ្រែ ឯសំលៀកបំពាក់ និង កន្សែងដាក់ក្នុងទឹកក្ដៅ រួចដាក់ហាលថ្ងៃ។
- ហាមប៉ះពាល់ផ្ទាល់
- ត្រូវធ្វើអោយប្រាកដថាសមាជិកទាំងអស់ជាពីជំងឺនេះ។


Comments