មធ្យោបាយដែលអាចទុកចិត្តបំផុតក្នុងការការពាររោគស្វាយ គឺមិនត្រូវរួមភេទតាមទ្វារមាស រន្ធគូថ ឬតាមមាត់ឡើយ។ ដូច្នេះ វិធីសាស្រ្តផ្សេងទៀតក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងរបស់អ្នករួមមាន ៧ ចំនុច៖
- រកសេវាពិគ្រោះសុខភាពស្ត្រី
- ការប្រើស្រោមអនាម័យពេលរួមភេទ
- ធ្វើតេស្តរកមេរោគស្វាយ និងកាមរោគជាមួយដៃគូរបស់អ្នកជាប្រចាំ
- ការកំណត់ចំនួនដៃគូផ្លូវភេទរបស់អ្នក (មិនគូរមានដៃគូរលើសពីម្នាក់)
- ការពិនិត្យរករោគស្វាយអំឡុងពេលមានផ្ទៃពោះ
- ស្វែងរកអ្នកផ្តល់សេវាថែទាំសុខភាពដែលអ្នកជឿទុកចិត្ត និងមានការសន្ទនាបើកចំហអំពីសកម្មភាព និងហានិភ័យផ្លូវភេទរបស់អ្នក។
- អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចជួយអ្នកកំណត់ថាតើញឹកញាប់ប៉ុណ្ណាដែលអ្នកគួរពិនិត្យរកមើលរោគស្វាយ និងជំងឺកាមរោគផ្សេងៗ។
ចំពោះអ្នកដែលមានផ្ទុកមេរោគស្វាយ
អ្នកឆាប់ជាសះស្បើយពីរោគស្វាយបានលឿនប៉ុណ្ណា អាស្រ័យលើដំណាក់កាលដែលអ្នកកំពុងស្ថិតនៅ និងរបៀបដែលការឆ្លងប៉ះពាល់ដល់រាងកាយរបស់អ្នក។ រោគស្វាយដំណាក់កាលបឋម និងដំណាក់កាលទីពីរអាចព្យាបាលបានទាំងស្រុង ប្រសិនបើអ្នកទទួលការធ្វើរោគវិនិច្ឆ័យទាន់ពេល។
បើគ្មានការព្យាបាលទេ មនុស្សរហូតដល់ 33% នឹងមានផលវិបាកសុខភាពដោយសាររោគស្វាយ។ រោគស្វាយដំណាក់កាលទីបី ឬដំណាក់កាលចុងក្រោយអាចបណ្តាលឱ្យមានពិការភាពជាអចិន្ត្រៃយ៍ ហើយអាចបណ្តាលឱ្យស្លាប់។
ខណៈពេលដែលអ្នកកំពុងរស់នៅជាមួយរោគស្វាយ និងទទួលការថែទាំ ចូរធ្វើការព្យាបាលរបស់អ្នកតាមវេជ្ជបញ្ជា បើទោះបីជារោគសញ្ញាបាត់ទៅហើយក៏ដោយ។ វាក៏សំខាន់ផងដែរក្នុងការជៀសវាងសកម្មភាពផ្លូវភេទណាមួយនៅពេលអ្នកកំពុងទទួលការព្យាបាល។ កុំរួមភេទរហូតទាល់តែដំបៅ និងកន្ទួលរមាស់បានជាសះស្បើយទាំងស្រុង។
ការមានរោគស្វាយម្តងមិនអាចរារាំងអ្នកមិនឱ្យកើតវាទៅថ្ងៃអនាគតបានឡើយ ។ អ្នកអាចឆ្លងរោគស្វាយម្តងហើយម្តងទៀត ជាពិសេសប្រសិនបើដៃគូរួមភេទរបស់អ្នកមិនបានទទួលការព្យាបាលរោគស្វាយ។ ប្រសិនបើអ្នកព្រួយបារម្ភអំពីការឆ្លងម្តងហើយម្តងទៀត ឬចង់ដឹងបន្ថែមអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារខ្លួនអ្នកពីជំងឺកាមរោគ សូមធ្វើការពិភាក្សាបើកចំហជាមួយគ្រូពេទ្យថែទាំសុខភាពរបស់អ្នក។ អ្នកគួរស្វែងរកកន្លែងផ្តល់សេវាពិគ្រោះ ជាមួយនិងដៃគូផ្លូវភេទរបស់អ្នកអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីរក្សាខ្លួនអ្នកឱ្យមានសុវត្ថិភាព។

#សុខភាព #health #sexhealth #សុខភាពផ្លូវភេទ


Comments