Serey is utilizing Blockchain technology

អ្វីទៅជា Norovirus ដែរជាជំងឺកំពុងផ្ទុះនៅក្នងប្រទេស ?

smartvey

Norovirus រឺ គេអាចហៅវាថា Norwalk virus (Winter vomiting disease) ស្ថិតនៅក្នុងក្រុម Caliciviridae family វាគឺជាមេរោគដែរបង្ករអោយកើតមានជំម្ងឺរលាកក្រពះពោះវៀន។

មេរោគនេះអាចចេញជារោគសញ្ញាបន្ទាប់ពី12 ទៅ 48ម៉ោង បន្ទាប់ពីបានឆ្លងមេរោគនេះ។ អ្នកជំងឺអាចជាសះស្បើយពីជំងឺនេះដោយឯកឯង។

វាអាចមានគ្រោះថ្នាក់ខ្លាំងចំពោះក្មេង រឺ​មនុស្សចាស់ ដោយសារការបាត់បង់ជាតិទឹកច្រើន។ 


អ្នកជំងឺដែរឆ្លងមេរោគនេះអាចមានរោគសញ្ញាដូចជា

- ចុកពោះ

- រាគទឺក រឺ រាគមានលាយឈាម

- ក្អួត

- ក្ដៅខ្លួន​ 

- អស់កំលាំង 

- ឈឺក្បាល ។ល។



មូលហេតុ

- ការញាំអាហារ រឹ ទឹកដែរមានផ្ទុកមេរោគនេះ

- ការប៉ះជាលជាមួយអ្នកជំងឺផ្ទាល់


ការព្យបាល

ចំពោះការព្យាបាល​ ពុំមានការព្យាបាលអោយពិតប្រាកដទេចំពោះជំងឺនេះ។ ការប្រើប្រាស់ថ្នាំផ្សះក៏ពុំអាចព្យាបាលបានដែរព្រោះវាជា Virus ។

ការព្យាបាលជាក់ស្ដែង​គឺផ្ដល់ជាតិទឹកអោយបានគ្រប់គ្រាន់ និង​ផ្ដល់ថ្នាំទៅអ្នកជំងឺទៅតាមអាការះ (ក្ដៅខ្លួន រឺ ក្អួត)


ការការពារ

- ត្រូវលាងដៃជាមួយ សាប៊ូនិងទឹកតាមក្បួនបច្ចេកទេសអោយបាន20 ទៅ30វិនាទី

- ត្រូវបរិភោគទឹក និង អាហារដែរចម្អិនបានល្អ។

2233.581 SRY$0.00
SmartVey

Comments