តើអ្វីទៅជាការកើតមុន(Neonatal acne)លើទារកទើបនិងកើត?
ការកើតមុនទៅលើទារក (Neonatal acne) គឺជាជំងឺសើរស្បែកទូទៅចំពោះទារកមួយចំនួនដែរវាស្រដៀងទៅនិងមុនរបស់មនុស្សដែរ។ ហើយវាពុំមានការបង្កគ្រោះថ្នាក់អ្វីដល់ទារកទេ វាអាចបាត់ទៅវិញដោយឯកឯងក្នុងរយះពេល 2ទៅ3 ថ្ងៃ រឺទៅដល់2សប្ដាហ៍។
កន្លែងកើត
- ថ្ពាល់
- ច្រមុះ
- ថ្ងាស់
- ចង្ការ
- ក្បាល
- ក។
ការសង្កេតមើល
- មានជាពងខ្ទុះ
- មានជាពងក្រហម
- ពុំមានមុនក្បាលខ្មៅទេ
ចំពោះមូលហេតុគេពុំបានដឹងអោយប្រាដកទេ តែគេសង្ស័យទៅលើការបំរែបំរួលអកម៉ូននៅក្នុងសុកដែរមានឥទ្ធិពលលើទារករឺមកពីការបំបៅកូនផងដែរ។
ការព្យាបាល
យើងអាចប្រើថ្នាំលាប
- Hydrocortisone Cream
- antifungal ដូចជា ketonazole cream
ការព្យាបាលនៅផ្ទះ
- លាងសម្អាតស្បែកកូនរបស់អ្នកជាមួយទឹកក្ដៅអ៊ុនៗ
- កុំប្រើប្រភេទ ឡូសិន Lotion រឺ ប្រេងOilមួយចំនួនទៅលើស្បែកកូន
- សំអាតកូនភ្លាមក្រោយមានការក្អែរ រឺ ក្អួត នៅលើស្បែកកូន។
តើពេលណាគួរទៅជួបពេទ្យ?
-មុនលើសពី2អាទិត្យ
- ចេញជាពងទឹកធំ
- ក្ដៅខ្លួន
- របបៗស្បែក
- យំរករឿងខ្លាំង....។


Comments