Serey is utilizing Blockchain technology

សង្រ្គោះបឋមក្នុងករណីឈាមហូរតាមត្រចៀក

sivya


សុខភាពៈ ហូរឈាមត្រចៀក គឺបណ្ដាលមកពីការប៉ះទង្គិចត្រង់ក្បាល ទាំងផ្នែកខាងក្រៅ និងខាងក្នុង, ស្ថិតនៅទីកន្លែងដែលមានសម្លេងខ្លាំង, មុជទឹកចុះទៅខាងក្រោមដែលមានសម្ពាធខ្លាំង, ត្បារត្រចៀក ឬដោយប្រការផ្សេងទៀត។ ឈាមត្រចៀក មិនបណ្ដាលឱ្យបាត់បង់ជិវិតឡើយ ព្រោះសព្វថ្ងៃមានឧបករណ៍ព្យាបាលគ្រប់គ្រាន់។






រោគសញ្ញាហូរឈាមតាមត្រចៀកចាប់ផ្ដើមហូរបន្តិចម្ដងៗ ហើយបើគ្មានវិធីទប់ស្កាត់ទេនោះនឹងហូរកាន់តែខ្លាំង។



ដើម្បីសង្គ្រោះបឋមដល់អ្នកដែលហូរឈាមតាមត្រចៀក ដំបូងសូមយកសំឡីជូតសម្អាតបរិវេណខាងក្រៅ បន្ទាប់មកយកសំឡីដាក់ថ្នាំជួយបន្ថយការហូរឈាមទៅញ៉ុកក្នុងត្រចៀក ដើម្បីទប់ឈាមមិនឱ្យឈាមហូរបន្ដទៀត។ ក្រោយមកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ក្នុងករណីឈាមហូរច្រើនមិនព្រមឈប់ ទើបចាក់ថ្នាំដើម្បីទប់ស្កាត់ការហូរឈាម។



វិធីការពារ និងទប់ស្កាត់ឈាមហូរតាមត្រចៀក


- ប្រយ័ត្នកុំឱ្យក្បាលប៉ះទង្គិចញឹកញាប់


- មុជទឹកកន្លែងជ្រៅពាក់មួកការពារ បើហឹងខ្លាំងត្រូវប្រញាប់ឡើង ចៀសវាងដាច់កណ្ដាស់ត្រចៀក


- ពេលឮសំឡេងខ្លាំង គួរយកសំឡីញ៉ុកត្រចៀក


- មិនគួរប្រើតម្បារត្រចៀកញឹកញាប់ឡើយ ព្រោះអាចបណា្ដលឱ្យរលាកត្រចៀក។ គួរតែប្រើកូនកន្សែងដៃផ្ដិតជូតពីលើផ្ទៃជញ្ជាំងត្រចៀកថ្នមៗជំនួសវិញ ហើយដំបូន្មានល្អបំផុត គឺរកអ្នកជំនាញផ្នែកត្រចៀកសម្អាតឱ្យ៕

0.000 SRY$0.00
SmartVey

Comments