Serey is utilizing Blockchain technology

ការណែនាំពីរបៀបថែរក្សាសុខភាព និងអនាម័យរបស់ទារក

sivya

សុខភាពៈ អនាម័យ និងការយកចិត្តទុកដាក់មើលថែរក្សាទារក គឺជារឿងចាំបាច់ណាស់ សម្រាប់មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវស្វែងយល់ ព្រោះវាមិនមែនជារឿងសាមញ្ញនោះទេ។ ខាងក្រោមនេះ ជាការណែនាំខ្លះៗ ដែលបង្ហាញពីតិចនិចក្នុងការថែរក្សាទារក។


- លាងដៃឱ្យបានស្អាតមុនកាន់ទារក


- មិនត្រូវឱ្យអ្នកដទៃ ជាពិសេសអ្នកជក់បារីច្រើនថើបទារកស្និតស្នាលពេកទេ


- មិនត្រូវប្រើប្រាស់ក្លិនថ្នាំបាញ់ក្រអូបផ្ទះ ញឹកញាប់ពេកទេ ជាពិសេសកន្លែងទារក ប៉ះពាល់ដល់ទារក តាមរយៈការដកដង្ហើម


- ខោទឹកនោមដែលទារក បញ្ចេញកាកសំណល់ហើយ កុំទុកជាប់នៅនឹងខ្លួនទារកច្រើនពេក


- កុំស្លៀកពាក់ទារកច្រើនជាន់ពេក ហើយខោអាវ និងកន្តូបត្រូវតែស្អាតជានិច្ច


- លាងប្រដាប់ប្រដា ដែលពាក់ព័ន្ធនឹងទារកឱ្យស្អាត និងធានាថា មានអនាម័យ


- មិនថាអ្នកណានោះទេ ត្រូវតែជម្រះភាពកខ្វក់របស់ខ្លួនមុនចាប់កាន់ទារក


- កុំទុកទារកនៅតែម្នាក់ឯងយូរពេក ព្រោះវាអាចបង្ករជាគ្រោះថ្នាក់ផ្សេងៗ


- មិនត្រូវទុកឱ្យទារកយំយូរពេកនោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលទារក តែអាចបណ្ដោយឱ្យទារកយំល្មមៗ ព្រោះវាធ្វើឱ្យទារកមានសុខភាពល្អ


- ក្រៅពីចំនុចទាំងអស់នេះ គឺត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យតាមពេលកំណត់ នេះជាចំណុចពិសេសមួយ ក្នុងការថែទាំទារក។

566.019 SRY$0.00
SmartVey

Comments